ក្រ​សួង​ការ​ងារ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​ក្នុង​ការ​ដោះ​ស្រា​យ​និង​ទប់​ស្កាត់​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​

នៅ​ភោជ​នី​ដ្ឋាន​ទន្លេ​បា​សា​ក់​២​កាល​ពី​ថ្ងៃ​ទី​៣០​ធ្នូ​ឆ្នាំ​២០​១៤​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​នៃ​គណៈ​កម្ម​ការ​សំ​រាប់​ដោះ​ស្រា​យ​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​បាន​បើក​វគ្គ​បណ្តុះ​បណ្តា​ល​ស្តី​ពី​«​ការ​ពង្រឹង​សមត្ថ​ភាព​ការ​ដោះ​ស្រា​យ​វិ​វាទ​ការ​ងា​រ​ការ​ទប់​ស្កាត់​និង​ការ​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​»​ក្រោម​អ​ធិប​តី​ភាព​លោកប្រាក់​ ចាន់​ធឿន ​អគ្គ​លេ​ខា​ធិ​ការ​នៃ​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​គណៈ​កម្ម​ការ​សំ​រាប់​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​ក​ម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​។​

IMG_1326fលោក​ប្រាក់​ ចាន់​ធឿន បាន​ចាត់​ទុក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ជា​វគ្គ​មួយ​មាន​សារៈ​សំ​ខាន់​និង​មាន​អត្ថ​ន័យ​ជា​ទី​បំ​ផុត​ក្នុង​ការ​ចូល​រួម​ចំ​ណែក​ចែក​រំ​លែក​នូវ​បទ​ពិ​សោ​ធ​ន៍​ចំ​ណេះ​ដឹង​និង​វិ​ធី​សស្ត្រ​ផ្សេងៗក្នុង​គោល​ដៅ​ជួយ​ឲ្យ​មន្ត្រី​គ​.​ក.​ប​ដែល​ជា​អ្នក​ចុះ​អនុ​វត្ត​ផ្ទាល់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​ឲ្យ​ចេះ​ពង្រឹង​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​និង​ធ្វើ​ការ​ដោះ​ស្រាយ​វិ​វា​ទ​ទទួល​បាន​ជោគ​ជ័យ​។​លោក​បាន​សំ​ដែង​នូវ​ការ​កោត​ស​សើ​រ​និង​វាយ​តំ​លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹ​ង​ប្រែង​យក​អស់​ពី​កំ​លាំង​កាយ​ចិត្ត​របស់​មន្ត្រី​យើង​ដែល​បាន​ជំ​រុញ​ឲ្យ​មាន​វគ្គ​នេះ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ លោក​ស្រី​ជា​គណៈ​ប​ញ្ជា​ការ​ឯក​ភាព​រាជ​ធា​នី​ភ្នំ​ពេញ​ក​​ង​កំ​លាំង​នគរ​បាល​រាជ​អា​វុធ​ហត្ថ​អា​ជ្ជាធ​រមូល​ដ្ឋាន​ដែល​កន្លង​មក​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​ការ​ងារ​គ្រប់​កាលៈ​ទេសៈ​ជំ​នះ​រាល់​ការ​លំ​បាក​ដោះ​ស្រាយ​ការ​ងារ​ផង​និង​រៀន​សូត្រ​ផង​ដែល​ស្តែង​ចេញ​នូវ​លទ្ធ​ផល​វិ​ជ្ជ​មាន​ច្រើន​គួរ​ឲ្យ​កត់​សំ​គាល់​។​លោ​ក​ប្រាក់​ ចាន់​​ធឿន​បាន​ទទួល​ស្គាល់​ថា​«​ប៉ុ​ន្តែ​ក្នុង​នោះ​យើង​ក៏​សង្កេត​ឃើញ​មាន​ផល​អវិ​ជ្ជ​មាន​អំ​ពី​បញ្ហា​សមត្ថ​ភាព​ការ​សហ​ការ​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថា​ប័ន​ពាក់​ព័ន្ធ​នៅ​មាន​កំ​រិ​ត​នៅ​ឡើយ​ធ្វើ​ឲ្យ​ការ​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​ប្រៀប​ដូច​ជា​ការ​បក់​ផ្សែង​មិន​អាច​កាត់​ផ្តាច់​ឬ​ស​គល់​ឬ​មិន​ទាន់​បាន​អនុវត្ត​ច្បាប់​ឲ្យ​បានជាក់​លាក់​នៅ​ឡើយ​»។​

លោក​បាន​បញ្ជាក់​ថា​«​រាល់​ការ​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​​គឺ​ជា​ការ​ងារ​រួម​មិន​អាច​ស្ថា​ប័ន​ណា​មួយ​ដោះ​ស្រាយ​តែ​ម្នាក់​ឯង​បាន​ឡើយ​ចាំ​​បាច់​ត្រូវ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រួម​គ្នា​ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​តាំង​ពី​ចាប់​ផ្តើម​រហូត​ដល់​បញ្ចប់​ទទួល​បាន​ជោគ​ជ័យ​»​។​

លោក​បាន​ឲ្យ​ដឹ​ង​ទៀត​ថា​វគ្គ​សិ​ក្សា​នេះ​នឹង​ស្វែ​ង​យល់​ពី​រច​នា​សម្ព័ន្ធ​របស់​តួ​នា​ទី​ភារ​កិច្ច​របស់​គណៈ​កម្ម​ការ​សំ​រាប់​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​ក​ម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​និង​ការ​អនុ​វត្ត​ជាក់​ស្តែង​ស្តី​ពី​ដំ​ណើរ​ការ​ដោះ​ស្រា​យ​វិ​វាទ​កូដ​កម្ម​បាតុ​កម្ម​ស្វែង​យល់​ពី​វិ​វាទ​ការ​ងារ​នី​តិ​វិ​ធី​កូដ​កម្ម​និង​ឡុក​អៅ​ការ​អនុ​វ​ត្ត​ច្បាប់​ចំ​ពោះ​បញ្ហា​កូដ​កម្មបាតុ​កម្ម​នៅ​កម្ពុជា​។​

លោក​ប្រា​ក់​ចាន់​ធឿន​បានផ្តាំ​ផ្ញើ​រ​ដល់​សិ​ក្ខា​កាម​ទាំង​អស់​សូ​​ម​ស្វែង​យល់​ឬ​ផ្តល់​នូវ​បទ​ពិ​សោធន៍​ជាក់​ស្តែង​អំ​ពី​ដំ​ណោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​ក​ម្ម​ឲ្យ​បាន​ស៊ី​ជំ​រៅ​ក្នុង​សភា​ពកា​រ​បច្ចុ​ប្បន្ន​នៅ​រាជ​ធា​នី​ភ្នំ​ពេញ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative