អ្នក​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​ភូមិ​រកា​កើន​ទ្បើង​ដល់​២០​១​នាក់​

គិត​រហូត​មក​ទល់​ពេល​នេះ ​យ៉ាង​ហោច​ណាស់​មនុស្ស​២០​១​រស់​នៅ​ភូ​មិ​រកា​ ឃុំរ​កា ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​បាន​ឆ្លង​មេ​រោគ​អេ​ដស៍​ ខណៈ​ចំ​នួន​អ្នក​ទៅ​ធ្វើ​​តេ​ស្ត​ឈាម​បាន​កើន​ទ្បើ​ង​ដល់​១៥​០០​នាក់​។​

009fលោក​សឿម ​ឈុំ​ជំ​ទ​ប់​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​បាន​មាន​ប្រ​សា​​សន៍​ឲ្យ​ដឹង​កាល​ពី​ម្សិ​ល​ម៉ិញ​ថា ​រហូត​មក​ទល់​ពេល​នេះ​ប្រ​ជា​ជ​ន​ឃុំ​រ​កា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​ បាន​ឆ្លង​មេ​រោគ​អេ​ដស៍​ចំ​នួន​២០​១​នាក់​បាន​ឆ្លង​មេ​រោគ​អេដស៍​ ខណៈ​ពេល​ប្រ​ធា​ន​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​បាត់​ដំ​បង​ និ​ង​មន្រ្តី​ជាន់​ខ្ពស់​ក្រ​សួ​ង​សុ​ខា​ភិ​​បាល​បាន​និង​កំ​ពុង​ព្យា​យាម​លាក់​បាំង​ករណី​នេះ​។​លោក​បន្ត​ថា ​មាន​អ្នក​ភូមិ​ដែល​​ធ្លា​ប់​បាន​ឲ្យ​គ្រូ​ពេទ្យ​យ៉ែម​ ជ្រិ​ន​ព្យា​បាល​ឲ្យ​បាន​ត្រ​លប់​ម​ក​ពី​ប្រ​ទេស​ថៃ​វិញ ​ហើយ​​បាន​ធ្វើ​តេស្ត​ឈាម ​លទ្ឋ​ផលសុ​ទ្ឋ​តែ​បង្ហាញ​ថា​ពួក​គេ​បាន​ឆ្លង​មេ​រោ​គ​អេ​ដ​​ស៍​។​

លោក​បន្ត​ថា ​រហូត​មក​ទល់​ពេល​នេះ​អ្ន​ក​ភូមិ​រកា​បាន​និង​កំ​ពុង​ទ​ទួល​រង​ការ​​រើស​អើង​ពី​អ្នក​ភូមិ​ជិត​ខាង​ហើយ​ ​ពួក​គេមា​ន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​សារ​រឿង​ហេ​តុ​ឆ្លង​មេ​រោគ​អេ​ដស៍​មិ​ន​គួរ​ឲ្យ​ជឿ​នេះ​។​

បើ​តាម​លោក​វេជ្ជ​បណ្ឌិ​ត​មាន​ ឈី​វុន​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹ​ង​ជំ​ងឺ​អេ​ដស៍ ​សើរ​ស្បែក ​និង​កាម​រោគ​បាន​មាន​ប្រ​សា​ស​​ន៍​ថា ​រហូ​ត​មក​ទល់​ពេល​​នេះ​ការ​ស្រាវ​ជ្រា​វ​មិន​ទាន់​បាន​បញ្ចប់​​នៅ​ទ្បើយ​ទេ ​តែ​រំ​ពឹង​នឹ​ង​បញ្ចប់​នៅ​ពេល​ឆាប់ៗ​ខា​ង​មុខ​នេះ។​លោក​បន្ត​ថា ​ដំណើរ​ការ​ស្រាវ​ជ្រា​វ​នេះ ​មាន​ការ​ចូល​រួម​ពី​អង្គ​ការ​​សុខ​ភាព​ពិ​ភ​ព​លោក​ប្រ​ចាំ​កម្ពុជា​ មន្រ្តី​មជ្ឈម​ណ្ឌល​ប្រ​យុទ្ឋ​ជំ​ងឺ​ឆ្លង​សហ​រដ្ឋ​អា​​មេ​រិក​ មន្រ្តី​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អា​មេ​រិក​សម្រា​ប់កិ​ច្ច​សហ​ប្រតិ​បត្តិ​ការ​អន្ត​រជា​តិ​នៅ​​កម្ពុជា​ជា​​ដើម​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative