ជំ​ងឺ​របេ​ងៈ​ស្ងៀម​ស្ងាត់​មែន​តែ​នៅ​តែ​ជា​ឃាត​ករ​ដ៏​សា​ហាវ

បើ​ទោះ​ជា​ជំ​ងឺ​របេង​ បាន​ចម្លង​ដល់​ប្រ​ជា​ព​ល​រដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​ក្តី ​តែ​ប្រ​ជា​ជន​ខ្មែរ​ភាគ​ច្រើន​ហាក់​មិន​ចាប់​អារ​ម្មណ៍ ​ចំ​ពោះ​ឃាត​ករ​ដ៏​ស្ងៀប​ស្ងាត់​នេះ​នោះ​ទេ ​ព្រោះ​ជំ​ងឺ​នេះ​បាន​កើត​មាន​រាប់​សត​វត្ស​រ៍​មក​ហើយ ​ពោល​គឺ​វា​មិន​​មែន​ជា​ជំ​ងឺ​ថ្មី​សម្រាប់​សា​កល​លោក​នោះ​ទេ។​

និ​យ​ម​ន័យ​

DSC06921jជំ​ងឺ​រ​បេង​ជា​ប្រ​ភេទ​ជំ​ងឺ​ឆ្លង​ ដែល​បង្ក​ទ្បើង​ដោយ​មេ​រោគ​ប្រ​ភេទ​បាក់​តេ​រី​មួយ​ឈ្មោះ​ My​c​o​b​a​c​t​i​u​m​ T​u​b​e​r​c​u​l​o​s​i​s​​ ដែល​គេ​តែង​ហៅ​ថា​មេ​រោគ​រ​បេង​ឬ​មេ​រោគ​បេ​កា។​

រ​បៀប​ចំ​លង​

បើ​តាម​លោក​វេជ្ជ​បណ្ឌិត​ម៉ៅ ​តាន់​អ៊ាង​ទី​ប្រឹ​ក្សា​ក្រ​សួង​សុ​ខា​ភិ​បាល​ និង​ជា​នា​យក​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ ជំ​ងឺ​រ​​បេង​និង​ហង់​សិន​នៃ​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សា​សន៍​ ឲ្យ​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ ដឹ​ង​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ​ជំ​ងឺ​នេះ​ឆ្លង​តាម​រយៈ​ខ្យល់​ តាម​ការ​ដក​ដង្ហើម​ ដែល​អ្នក​ជំ​ងឺ​មាន​មេ​រោគ​បេ​កា​ក្នុង​​ខ្លួន​ក្អក​ ឬ​ក​ណ្តាស់​ចេញ​មក​នៅ​ក្នុង​ខ្យល់​ ហើយ​ដែល​អាច​ចំ​លង​ទៅ​អ្ន​ក​ដទៃ​បាន​យ៉ាង​ងាយ។​

រ​បៀប​ការ​ពារ​ការ​ឆ្លង​ជំ​ងឺ

​ការ​ការ​ពារ​ការ​ឆ្លង​ជំ​ងឺរ​បេង​មាន​បួន​សណ្ឋាន​សំ​ខាន់​ ដូច​ជា ​ទី១​ ត្រូវ​ស្រាវ​ជ្រាវ​រក​ឲ្យ​ឃើញ​អ្នក​ជំ​ងឺរ​បេង ​និង​ព្យា​បាល​ឲ្យ​ជា​សះ​ស្បើយ​ នោះ​វា​មិន​អាច​ចម្លង​បាន​ទៀត​ទេ ​ទី​២ អ្នក​សង្ស័យ​ថា​ខ្លួន​កើត​ជំ​ងឺរ​បេង​ ត្រូវ​យក​ម៉ាស់ ​ឬក្រ​ម៉ា ​ឬ​កន្សែង​ខ្ទប់​មាត់​នៅ​ពេល​​ក្អក​ឬ​កណ្តាស់​ឬ​និ​យាយ​ស្តី​  ​ទី​៣ ​សំ​រាប់​អ្នក​ជំ​ងឺ​នៅ​ក្នុង​ផ្ទះ​ ឬ​ស​ម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ត្រូវ​បើក​បង្អួ​ច​ឲ្យ​បាន​ធំ​ទូ​លា​យ​ ដើ​ម្បី​ឲ្យ​ពន្លឺ​ថ្ងៃ​ចេញ​ចូល​ ព្រោះ​មេ​រោគ​នេះ​ងាយ​នឹង​ងាប់​នៅ​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​ និង​អាច​ប៉ើង​ផាត់​តាម​ខ្យល់​បក់​ និង​ទី​៤ ​គេ​អាច​ផ្តល់​ការ​ចាក់​ថ្នាំ​សម្រាប់​កុ​មារ​ បើ​ទោះ​ជា​វ៉ាក់​សាំង​មិន​​អាច​ការ​ពារ​មិន​ឲ្យ​កើត​ជំ​ងឺ​ទាំង​ស្រុ​ង​ក្តី​ តែ​វា​ជួយ​មិន​ឲ្យ​កុ​មា​រ​មាន​ភាព​ធ្ងន់​ធ្ងរ​ដោយ​សារ​ជំ​ងឺ​នេះ ​ប្រ​សិន​ជា​បាន​ចាក់​ថ្នាំ​បេ​សេ​ហ្សេ​ការ​ពារ​តាំង​ពី​តូច​។​

ប្រ​ភេទ​ជំ​ងឺ​រ​បេង ​និង​រោគ​សញ្ញា​

ជំ​ងឺ​របេង​មាន​ពីរ​ប្រ​ភេទ ​គឺ​ជំ​ងឺ​របេង​សួត ​និង​រ​បេង​ក្រៅ​សួត​។​ជំ​ងឺ​របេង​សួត​​មាន​ប្រ​ហែល​៦០​ភាគ​រយ​នៃ​ជំ​ងឺ​របេង​សរុប​។ ​ជំ​ងឺ​របេង​សួត​មាន​រោគ​សញ្ញា​​ដូច​ជា ​ក្អក​ ក្តៅ​ខ្លួន​ បែក​ញើស​នៅ​ពេល​យប់ ​និង​ស្រក​ទម្ងន់​លើស​ពី​រយៈ​ពេល​ពីរ​សប្តាហ៍​ ទាំង​នេះ​គឺ​​ជា​រោគ​សញ្ញា​សង្ស័យ​កើត​ជំ​ងឺ​របេង​សួត។​

ចំ​ណែក​របេងក្រៅ​សួត​ ជា​ប្រ​ភេទ​ជំ​ងឺ​របេង​ដែល​អាច​កើត​មាន​នៅ​ស្ទើរ​គ្រ​ប់​កន្លែង​នៃ​សរី​រាង្គ​​កាយ​​មនុស្ស​ ដូច​ជា ​កើត​លើ​កូន​កណ្តុរ​ ពិ​សេស​កូន​កណ្តុរ​នៅ​ក​ នៅ​ក្នុង​ពោះ ​ពិ​សេស​ពោះ​វៀន​ កើត​ក្នុង​ឆ្អឹង​ កើត​ក្នុង​បេះ​ដូង ​ក្នុង​ខួរ​ក្បាល​អ្នក​ជំ​ងឺ​ជា​ដើម​។ ​ចំ​ពោះ​រោ​​គ​សញ្ញា​របស់​ជំ​ងឺ​របេង​ក្រៅ​នេះ ​មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​ជំ​ងឺ​របេង​សួត​ផង​ដែរ​ ដូច​ជា​ស្រ​ក​ទម្ងន់​ បែក​ញើស​ពេល​យប់​ និង​ក្តៅ​ខ្លួ​ន​លើស​ពីរ​សប្តាហ៍។​ ចំ​ពោះ​រោ​គ​សញ្ញា​ទូ​ទៅ​នៃ​ជំ​ងឺ​របេង​ក្រៅ​សួត​នេះ​ មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​ជំ​ងឺ​របេង​សួត​ផង​ដែរ​ បន្ថែម​ពី​លើ​នេះ​ប្រ​សិន​ជា​ជំ​ងឺ​កើត​មាន​លើក​អ្នក​ជំ​ងឺ​ចេញ​ជា​ពក​ហើម​កូន​កណ្តុរ​ឃើញ​ជាក់​ស្តែង​ បើ​កើត​លើ​ឆ្អឹង​អ្នក​ជំ​ងឺ​មិន​ងាយ​ចេញ​រោគ​សញ្ញា​ទ្បើយ​ រហូត​ដល់​ដំ​ណាក់​កាល​ចុង​ក្រោយ​អ្ន​ក​ជំ​ងឺ​អាច​ចេញ​ជា​គម​ឆ្អឹង​ខ្នង​ ឬ​ហើម​ឆ្អឹង​សន្លា​ក់ជា​​ដើម។​

ការ​ព្យា​បាល​

​លោក​វេជ្ជ​បណ្ឌិត​ម៉ៅ ​តាន់​អ៊ាង​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ទៀត​ថា​ ការ​ព្យា​​បាល​ជំ​ងឺរ​បេង​មាន​រយៈ​ពេ​ល​ពី​៦ ​ទៅ​៨​ខែ​។​ ការ​ព្យា​បាល​គឺ​អនុ​វត្តន៍​តាម​វិ​ធី​សាស្រ្ត​ព្យា​បាល​ដោយ ​“​ដូត​ស៍​”​ (​ដែល​តម្រូវ​អ្នក​ជំ​ងឺ​ត្រូវ​លេប​ថ្នាំ​នៅ​មុខ​គ្រូ​ពេទ្យ​ ឬ​បុគ្គ​លិក​ដែល​បាន​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​) ​ដែល​តម្រូវ​ឲ្យ​ព្យា​បាល ​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ទៀង​ទាត់​ ជាប់​លាប់​ចប់​ចុង​ចប់​ដើម​។​

លទ្ឋ​ផល​នៃ​ការ​ព្យា​បាល​ គឺ​អត្រា​ជា​សះ​ស្បើ​យ​មា​ន​កំ​រិត​ខ្ពស់​លើស​ពី​៩០​ភាគ​រយ ​លើក​លែង​តែ​អ្ន​ក​ជំ​ងឺ​មួយ​ចំ​នួន ​ដែល​មក​រក​ការ​ព្យា​បាល​មាន​ការ​យឺត​យ៉ាវ​ ទុក​ឲ្យ​ជំ​ងឺ​វិ​វត្តន៍​ទៅ​ធ្ងន់​ធ្ងរ​មិន​អា​ច​ជា​សះ​ស្បើយ​បាន​ទេ។​

អ​ត្រា​ឆ្លង​ជំ​ងឺ​ថ្មី​និង​អត្រា​ស្លាប់​

ប្រ​ទេស​កម្ពុជា​បាន​សម្រេច​បាន​រួច​ហើយ​នូវ​ទិ​ស​ដៅ ​នៃ​គោល​ដៅ​អភិ​វឌ្ឈន៍​ស​ហស​វត្សរ៍​ហើយ​បួន​ឆ្នាំ​មុន​ការ​កំ​ណត់​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ កម្ពុជា​នៅ​តែ​ជា​ប្រ​ទេស​មួយ ​ក្នុង​ចំ​ណោម​ប្រ​ទេស​ចំ​នួន​២២​ក្នុង​ពិ​ភព​លោក ​ដែល​មាន​បន្ទុក​ជំ​ងឺ​របេង​ច្រើ​ន​ជា​ង​គេ។​បច្ចុ​ប្បន្ន​នេះ​មាន​ជំ​ងឺ​(​អត្រា​ប្រេ​វ៉ា​ទ្បង់​)​របេង​ក្នុង​ចំ​ណោ​​ម​ប្រ​​ជា​ជន​កម្ពុជា​១​០​០​,​០​០​០​នា​ក់​ មាន​​ចំ​នួន​៧៦៤​ករ​ណី​កើត​ជំ​ងឺ​របេង​។​ ចំ​នួន​អ្ន​ក​ស្លាប់​ដោយ​សារ​ជំ​ងឺ​នេះ ​ក្នុង​ចំ​ណោម​អ្នក​មក​ទទួល​ការ​ព្យា​បាល​ មាន​ប្រ​មាណ​ជិត​​៤​០​០​នាក់​ក្នុ​ង​មួយ​ឆ្នាំៗ ​ខណៈ​ពេ​ល​​កម្ពុជា​បាន​កាត់​បន្ថយ​អត្រា​ឈឺ ​និង​ចំ​នួន​ករ​ណី​ស្លាប់​ដោយ​សារ​ជំ​ងឺ​រ​បេង​បាន​ប្រ​មាណ​៥​ភាគ​រយ​ក្នុង​មួយ​ឆ្នាំៗ​។​

កា​រ​ព្យា​បាល​ជំ​ងឺ​របេង​មាន​នៅ​គ្រប់​ប៉ុ​ស្ត៍​សុខ​ភាព ​មណ្ឌល​សុខ​ភាព​ មន្ទីរ​ ពេទ្យ​បង្អែក​តាម​បណ្តា​ខេត្ត​ និង​មន្ទីរ​ពេទ្យ​បង្អែក​ជាតិ​សរុប​ចំ​នួន​១៣​១៤​កន្លែង​នៅ​ទូ​ទាំង​ប្រ​ទេស​។​ លើស​ពី​នេះ​ថែ​ម​ទៀត​ការ​ព្យា​បាល​ជំ​ងឺ​របេង​ ធ្វើ​ទ្បើ​ង​ដោយ​ឥត​គិត​ថ្លៃ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative