សី​តុណ្ហ​ភាព​ នឹង​ចុះ​ត្រ​ជាក់​ ដល់​១៣​អង្សា​សេ​នៅ​ក្នុ​ង​ សប្តាហ៍​នេះ​

នៅ​ក្នុ​ង​សប្តាហ៍​នេះ​សី​តុណ្ហ​ភាព​នៅ​កម្ពុជា​ នឹ​ង​ ចុះ​ត្រ​ជាក់​ខ្លាំង​ ដោយ​តំ​បន់​ជួរ​ភ្នំ​សី​តុ​ណ្ហ​ភាព​ធ្លាក់​ដល់​កម្រិត​ ១៣​អង្សា​ តំ​បន់​ឆ្នេរ​ធ្លាក់​ដល់​ ២១​អង្សា​ ខណៈ​រាជ​​ធា​នី​ភ្នំ​ពេញ ​ធ្លាក់​ដល់​ ១៩​អង្សា​។

៩fយោង​តាម​លិ​ខិ​ត​ជូន​ដំ​ណឹង​របស់​ក្រ​សួង​ធន​ធាន​ទឹក​នៅ​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ បាន​ឲ្យ​ដឹង​ថា ​សី​តុណ្ហ​ភាព​ នឹង​​ចាប់​ផ្តើម​ចុះ​ត្រ​ជាក់​ ចាប់​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ ដល់​ថ្ងៃ​ទី​០៤​ ខែ​មក​រា​ ឆ្នាំ​២០​១៥​។

​តាម​សេច​ក្តី​ជូន​ដំ​ណឹង​នេះ ​បាន​បញ្ជាក់​ថា ​នៅ​តំ​បន់​ជួរ​ភ្នំ​ដង​រែក​ ខេត្ត​ឧត្ត​រ​មាន​ជ័យ​ ព្រះ​វិ​ហារ ​ មណ្ឌល​គិ​រី​ ស្ទឹង​ ត្រែង​ និង​ខេត្ត​ប៉ៃ​លិន​ សី​តុណ្ហ​ភាព​អប្ប​បរ​មា​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នុង​កម្រិ​ត​ពី ​១៣​-​១៧​អង្សា​ និង​សី​តុណ្ហ​ភាព​អតិ ​បរ​មា ​មាន​ពី​ ២៤​-​២៧​អង្សា​។​

រាជ​ធា​នី​ភ្នំ​ពេញ ​ខេត្ត​កណ្តាល​ កំ​ពង់​ស្ពឺ​ កំ​ពង់​ឆ្នាំង​ ពោធិ៍​សាត់​ បាត់​ដំ​បង​ បន្ទាយ​មាន​ជ័យ​ សៀម​រា​ប​ កំ​ព​ង់​ធំ ​ត្បូង​ ឃ្មុំ​ កំ​ពង់​ចាម ​ក្រ​ចេះ ​ព្រៃ​វែង​ និ​ង​ខេត្ត​ស្វាយ​រៀង ​សី​តុណ្ហ​ភាព​អប្ប​បរ​មា ​មាន​ពី ​១៩​-​២១​អង្សា​ និង​សី​តុណ្ហ​ភាព​ អតិ​បរ​មា ​មាន​ពី ​២៧​-​២៩​អង្សា​។​

ដោយ​ឡែក​សម្រា​ប់​ខេត្ត​តា​កែវ​ កោះ​កុង​ ព្រះ​សី​ហនុ ​និ​ង​ខេត្ត​កែប​ សី​តុណ្ហ​ភាព​អប្ប​បរ​មា​មា​ន​ពី ​២១​-​២៣​អង្សា​ និង​សីតុណ្ហ​ភាព​អតិ​បរ​មា ​មាន​ពី ​៣០​-​៣២​អ​ង្សា​។

​លោក​ លឹម​ គាន​ហោ ​រដ្ឋ​មន្ត្រី​ក្រ​សួង​ធ​​ន​ធាន​ទឹក​ និង​ឧតុ​និ​យម​បាន​អំ​ពាវ​នាវ​ដល់​សា​ធារ​ណ ​ជន​ ជា​ពិ​សេស​វរៈ ​កង​ទ័ព​ ដែល​កំ​ពុង​ឈរ​ជើង​តាម​ខ្សែ​ប​ន្ទាត់​ព្រំ​ដែន​កម្ពុជា​-​ថៃ ​បង្កើន​ការ​យក​ចិត្ត​ទុក​ ដាក់​ និ​ង​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ ចំ​ពោះ​ប​ញ្ហា​សុខ​ភាព ​ដែល​អាច​បង្ហ​ឲ្យ​មាន​ជា​ជំ​ងឺ​ដង្កាត់​ផ្សេង​ៗ​ បណ្តាល​មក​ពី​អាកា​ស​ធាតុ​ចុះ​ត្រ​ជាក់​នេះ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative