រយៈពេល​៤​ខែ​មន្ត្រីជំនាញបានពិ​និត្យ​រក​​មេ​រោគ​​Ebo​la​លើ​​ភ្ញៀវ​​ទេស​ចរណ៍​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែត​​បាន​៦​​ម៉ឺន​​៧​​ពាន់​​​នាក់​​

ទោះ​បី​ជា​ប្រ​ទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឆ្លង​ជំ​ងឺ​ Eb​o​l​a​ក៏​ដោយ​ក៏​មន្ត្រី​​ច​ត្តា​ឡឺ​ស័ក​​ច្រក​​ទ្វា​រ​​អន្តរ​ជាតិ​​ប៉ោយ​ប៉ែ​ត​នៅ​តែ​បន្ត​ត្រួត​​ពិ​និត្យ​​រក​​មេ​រោគ ​E​b​o​l​a​ ទៅ​លើ ​​ភ្ញៀវ​​ទេស​ចរ​ណ៍​ដែល​​ធ្វើរ​ដំ​ណើរ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​នេះ ។​​

_MG_8602fលោក​ឡាច​ អូន ​មន្ត្រីច​ត្តា​ឡឺ​ស័​ក​នៃ​នា​យក​ដ្ឋាន​ជំ​ងឺ​ឆ្លង​ក្រ​សួង​សុ​ខា​ភិ​បាល​ប្រ​ចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​​ឲ្យ​ដឹង​​ថា ​មាន​​ភ្ញៀវ​​មក​ពី​ប្រ​ទេស​​ចំ​នួន​​៣ ​ក្នុង​​នោះ​​រួម​មាន​ ​ភ្ញៀវ​​រុ​ស្សី​ ភ្ញៀ​វ​​ថៃ​ និង​​ ភ្ញៀវ​​ចិន​ ក្នុង​ចំ​ណោម​​ភ្ញៀវ​​ឯ​ទៀត​​ដែល​​មក​ពី​​បណ្ដា​​ប្រ​ទេស​​ចំ​នួន​​៥៦​​ប្រ​ទេស ​ដែល​​មក​ដល់​​កម្ពុជា​​រួច​ហើយ ​ហើយ​​ត្រូវ​​បាន​​ត្រួត​ពិ​និ​ត្យ​​យ៉ាង​​ម៉ត់​ចត់។​ លោក ​​បាន​​បន្ត​​ទៀត​​ថា ​ចា​ប់​ពី​​ថ្ងៃ​ទី​​០៨ ​ខែ​សី​ហា ​ឆ្នាំ​​២០​១៤​ ​មក​ដល់​​ត្រឹម​​ថ្ងៃ​ទី​​២០ ​ខែ​ធ្នូ ​ឆ្នាំ​​២០​១៤ ​បាន​ត្រួត​ពិ​និត្យ​​ភ្ញៀវ​​ទេស​ចរណ៍​​ដែល​​មក​​កម្ពុជា​ បាន​​ចំ​នួន​​៦​​ម៉ឺន​​៧​​ពាន់​​នាក់​​ ហើយ​​ក្នុ​ង​​នោះ​​យើង​​រក​​មិន​​ឃើញ​ថា​ មាន​​ភ្ញៀវ​​ណា​ម្នាក់​​មាន​​មេ​រោគ​​​E​b​o​l​a​​នោះ​ទេ ​។​

លោក​ក៏​បាន​​ ​ឲ្យ​​ដឹង​​ទៀត​​ថា ​ការ​ត្រួត​ពិ​និត្យ​នេះ​មិន​មែន​ធ្វើ​តែ​នៅ​កម្ពុជា​ទេ​នៅ​​ច្រក​​ចេញ​​ចូល​​ក្នុង​​ក្រុង​​បាង​កក ​និង​​នៅ​​ច្រក​​ទ្វារ​​ខ្លង​​ឡឹ​ក​ ថៃ ​គឺ​​គេ​​មាន​ការ​​ត្រួត​ពិ​និត្យ​​ទៅ​លើ​​ភ្ញៀវ​​ទេស​ចរណ៍​​ដែល​​មក​ដល់​​ប្រ​ទេស​​ថៃ ​និង​ ​កម្ពុជា​ យ៉ាង​​ម៉ត់​ចត់​​បំ​ផុត ​ជា​ពិ​សេស​​អា​ជ្ញា​ធរ​​ថៃ​​បាន​​ហាម​មិន​ឲ្យ​មា​ន​​ ​ភ្ញៀវ​​ដែល​​មា​ន​​មេ​រោគ​​E​b​ol​a​ ដែល​​ចេញ​ពី​​ប្រ​ទេស​​របស់​​គេ​​ទាំង​ស្រុង​​ហើយ ​ចំ​ពោះ​​ប្រ​ទេស​​ដែល​​គ្មាន​​ចម្ល​ង​​មេ​រោគ​​​E​bo​l​a​​នោះ ​គឺ​​អា​ជ្ញា​ធរ​​ថៃ​ និង​​ មន្ត្រី​​ជំ​នាញ ​បាន​​អនុ​ញ្ញាតិ​​ឲ្យ​​ចូល​​មក​​ក្នុង​​ប្រ​ទេស​​ក្រោម​​ការ​​ត្រួត​ពិ​និត្យ​​យ៉ាង​​ ម៉ត់​ច​ត់​ ទៀត​​ផង។​

លោក​បាន​ប​ន្តែម​​ទៀត​​ថា ​ការ​ត្រួត​ពិ​និត្យ​​នេះ​ គឺ​​មន្ត្រី​​របស់​​លោក​​បាន​​ធ្វើ​ការ​​ត្រួត​ពិ​និត្យ​​ទៅ​លើ​​ភ្ញៀវ ​ដែល​​ម​ក​​តាម​​ច្រក​​ទ្វារ​​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត ​គឺ​​មាន​​ការ​​ផ្លាស់​ប្ដូរ​​គ្នា​ ទាំង​​ព្រឹក​ ទាំង​​ល្ងាច​ ទៀត​​ផង​ បើ​​ទោះ​​បី​​ជា​​មាន​​ការ​​លំ​បាក​​ទៅ​លើ​​ភ្ញៀវ​​មួយ​ចំ​នួន​​ដែល​​មិ​ន​​ព្រ​ម​​ចូល​​ម​ក​​ឲ្យ​​ មន្ត្រី​​របស់​​លោក​​ត្រួត​ពិ​និត្យ​​នោះ​​ក៏​ដោយ ​ក៏​​លោក​​នៅ​​ព្យា​យាម​​អប់​រំ​​និង​​ផ្សព្វ​ផ្សាយ​​ដល់​​ពួក​គាត់ ​ដើ​ម្បី​​ទប់​ស្កាត់​​ឲ្យ​​បាន ​ជៀស​​វាង​​កុំ​​ឲ្យ​​មាន​​មេ​រោគ​​ដ៏​​កា​ច​​ស​ហាវ​​នេះ​​មក​ដល់​​កម្ពុជា​​បាន​នោះ​ដោ​យ​ប្រើ​ឧ​ប​ករណ៍​វាស់​កំ​ដៅ ​បាញ់​ពន្លឺ​ចំ​ថ្ងាស​មនុស្ស​បើ​សង្ស័យ​នឹង​នាំ​ទៅ​​បន្ទប់​មាន​ម៉ា​ស៊ីន​ស្កេន​បន្ថែ​ម​ទៀត​។

​ចំ​ពោះ​រោ​គ​​សញ្ញា​​សង្ស័យ​​ជំ​ងឺ​​អេ​​បូ​​ឡា​​មាន​​ដូ​ច​​ជា​ គ្រុន​ក្តៅ​​ភ្លាម​​ៗ​​លើស​​ពី​​៣៨​​អង្សា ​ឈឺ​ក្បាល​ ក្អួត​ រាក​ ឈឺ​​សាច់​ដុំ ​និ​ង​​មាន​​កន្ទួល​​លើ​​ស្បែក​ ប៉ុ​ន្តែ​​រោគ​​សញ្ញា​​ទាំង​នេះ​​ក៏​​ត្រូវ​​សិ​ក្សា​​ពី​​ប្រ​វត្តិ​​ជន​សង្ស័យ​​ធ្លាប់​​ អញ្ជើញ​​មក​​ពី​​ប្រទេ​ស​​ដែល​​ផ្ទុះ​​ជំ​ងឺ​​អេ​​បូ​​ឡា ឬ​​ធ្លាប់​​ប៉ះ​ពាល់​​ផ្ទាល់​​ជា​មួយ​​អ្នក​ជំ​ងឺ​​ប្រ​ភេទ​​ថ្មី​​នេះ ​។​

ក្នុ​ង​ការ​ទប់​ស្កាត់​ជំ​​ងឺ​អេ​បូឡា​នេះ​​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​ដាក់​ម៉ា​ស៊ីន​ស្កេន​នៅ​តាម​ច្រក​ចេញ​ចូ​ល​​ព្រ​លាន​យន្ត​ហោះ​​ពោធិ​ចិន​តុង​​ព្រ​លាន​យន្ត​ហោះ​​ខេត្ត​សៀម​រាប​​និង​​ច្រក​ចេញ​ចូល​​ប៉ោយ​ប៉ែត​​ជាប់​​ព្រំ​ប្រ​ទល់​​ប្រ​ទេស​​ថៃ។​ដោយ​​ដាក់​​ភ្ងា​​ក់​​ងារ​​សុ​ខា​ភិបាល​​ក្នុង​​ច្រក​នី​មួយៗ​ពី​៣​ទៅ​៤​នាក់​​ដើ​ម្បី​​ត្រួត​ពិ​និត្យ​​អ្ន​ក​ដំ​ណើរ​​ចេញ​ចូល​​តាម​​ច្រក​​ខាង​លើ​នេះ​។​​ការ​ចុះ​ការ​ដាក់​​ម៉ា​ស៊ីន​​ស្កេ​​ន​​​កំ​ដៅ​​រក​​រោគ​សញ្ញា​​ជំ​ងឺ​​អេ​​បូ​​ឡា​​នេះ​​ដើ​ម្បី​​ពង្រីក​​ការ​ងារ​​ប្រ​ព័ន្ធ​​ការ​ពារ​​ដែល​មាន​​ស្រាប់​​និង​​រៀប​ចំ​​ប្រ​ព័ន្ធ​​តាម​ដាន​​និង​​ឆ្លើយ​តប​​គោរ​ព​​តាម​​និតិ​​ស្តង់​ដា​​សំ​ដៅ​​ការ​ពារ​​សុ​វ​ត្តិ​ភា​ព​​និង​​សន្តិ​សុខ​​ជួន​​ប្រ​ជា​ពល​រដ្ឋ​​យើង​​កុំ​​ឲ្យ​​ឆ្លង​​ជំ​ងឺ​​ដ៏​​កាច​​សា​ហាវ​​នេះ។​រហូត​មក​ដល់​ពេល​នេះ​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ករ​ណី​ស​ង្ស័យ​ឬ​ឆ្លង​ជំ​ងឺ​អេ​បូ​ឡា​នៅ​ឡើយ​ទេ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative