​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៨​ធ្នូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​និង​រ​បួស​១៥​នាក់​

តាម​​របាយ​ការណ៍​ ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​២​៨​ ខែ​​ធ្នូ​ ឆ្នាំ​​២០​១៤​​នេះ មាន​​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍​ នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​​ចំ​នួន​ ០៩​​លើក​ (​​យប់​ ០២​​លើក​​)​ បណ្តាល​ឲ្យ​​មនុស្ស​ ស្លា​ប់​ ០៣​​នាក់​ (​​ស្រី​ ម្នាក់​​)​ របួស​ធ្ងន់​ ០៩​​នាក់​ (​​ស្រី​ ០២​​នាក់​​)​ និង​​របួស​ស្រាល​ ០៦​​នាក់​ (​​ស្រី​ ០៣​​នាក់​​)​ ។​​

2-sucess-18-September-2014-10-14-08-fក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ០៩​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​ យាន​យន្ត​​សរុប ​១៣​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​ ១២​​គ្រឿង​ និង​​រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០១​​គ្រឿង​ ។​​មូល​ហេ​តុ​​ដែល​​បណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​មក​ពី​​ល្មើស​​ល្បឿន ​០៦​​លើក​​,​ ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០១​​លើក​​,​ បត់​​គ្រោះ​ថ្នាក់​ ០១​​លើក ​និង​​សត្វ​​គោ​​រត់​​ឆ្លង​ផ្លូវ​​ចំ​នួន ​០១​​លើក​ ក្នុង​នោះ​​មាន​​អ្នក​ជិះ​​ម៉ូ​តូ​ គ្រោះ​ថ្នាក់​ ដោយ​​មិ​ន​​បាន​​ពាក់​មួក​​សុវ​ត្ថិ​ភាព​ ១៣​​នាក់​ (​​យប់​ ០៤​​នាក់​​)​​។​

ចំ​ពោះ​រថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​ នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​២៨​ ខែ​​ធ្នូ​ ឆ្នាំ​​២០​១៤​​នេះ ​សរុប​​ចំ​នួន ​៣​៥​១​​គ្រឿង​ ក្នុង​នោះ​​មាន ​រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ ​១១​​គ្រឿង​​,​ រថ​យន្ត​​ដឹ​ក​​អ្ន​ក​ដំ​ណើរ​​ធុន​​តូច ​៧៣​​គ្រឿង​​,​ រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច ​៦៧​​គ្រឿង ​និង​​រថ​យន្ត​​ដឹ​ក​ទំ​និញ​​ធុន​​ធំ​ ២០​០​​គ្រឿង ​។ ​រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​ការ​ដ្ឋាន​​នគ​រ​បាល​​ស្រុក ​ចំ​នួន​ ៣២​​គ្រឿង​ និង​​នៅ​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត ​៣១​៩​​គ្រឿង​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative