សិក្ខា​សា​លា​​ស្ដី​ពី ​«​ជំ​ងឺ​ឆ្កួត​ជ្រូក​​និ​ង​​ការ​​មាន​​ផ្ទៃ​ពោះ»​

សមា​គម​​គ្រូ​ពេទ្យ​​ប្រ​សាទ​​សាស្ត្រ​​កម្ពុជា​ និង​ សមា​គ​ម​​កម្ពុជា​​ប្រ​ឆាំង​​ជំ​ងឺ​ឆ្កួត​ជ្រូក​ សហ​ការ​​ជា​មួយ​​ក្រុម​ហ៊ុន ​សា​ណូ​​ហ្វី​​កាល​ពី​​ព្រឹ​ក​​ថ្ងៃ​ទី ​២៧​ខែធ្នូ​ ឆ្នាំ​ ២០​១៤​ បាន​រៀប​ចំ​​សិ​ក្ខា​សា​លា​​មួយ​​ស្ដី​អំ​ពី ​«​ជំ​ងឺ​ឆ្កួត​ជ្រូក​​និង​​ការ​​មាន​​ផ្ទៃ​ពោះ​»​នៅ​​សណ្ឋា​គារ​ ភ្នំ​ពេញ ​ដោយ​មាន​​ការ​ចូល​រួម​​ពី​​លោក​ សាស្ត្រា​ចារ្យ​ មហា​​បរិ​ញ្ញា​ ច័ន្ទ​ សំ​ឡេង​ ប្រ​ធាន​​ផ្នែក​​ប្រ​សាទ​​សាស្ត្រ​​នៅ​​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ​និង​​ជា​​ប្រ​​ធា​​នៅ​ក្នុង​​សណ្ឋា​គារ​ ភ្នំ​ពេញ​ និង​​ស​មា​គម​ គ្រូ​ពេទ្យ​​ប្រ​សាទ​​សាស្ត្រ​ ។​

fលោក​​សាស្ត្រា​ចារ្យ​ មហា​​បរិ​​ញ្ញា​ ច័ន្ទ​​សំ​ឡេង​​បាន​​មា​ន​ប្រ​សា​សន៍​ថា​​សិក្ខា​សា​លា​​នេះ​​បាន​​បារ​​​ព្វ​​ធើ្វ​​ឡើង​​ក្នុង​​គោល​បំ​ណង​​ដើ​ម្បី​​ធ្វើ​ការ​​ផ្សព្​វផ្សាយ​ និង​​ចែក​រំ​លែក​​ចំ​ណេះ​ដឹង​​និង​​ប​ទ​ពិ​សោ​ធន៍​​ទាក់​ទង​​ជំ​ងឺ​ឆ្កួត​ជ្រូក​​និ​ង​ ការ​​មាន​​ផ្ទៃ​ពោះ ​និង​​ចូល​រួម​​ការ​លប់​បំ​បាត់​​ការ​រើស​អើង​ អ្នក​ជំ​ងឺ​​ឆ្កួត​ជ្រូក​។

​បើ​​យោង​តាម​​ការ​ស្រាវ​ជ្រាវ​​បាន​​បង្ហាញ​ថា ​នៅ​ក្នុង​​ពិ​ភព​លោក ​មាន​​អ្ន​ក​ជំ​ងឺ​​ឆ្កួត​ជ្រូក​ ប្រ​ហែល​៧០​លាន​​នា​ក់​ ចំ​ណែក​ឯ​​នៅ​ក្នុង​ ប្រ​ទេស​​កម្ពុជា​​យើង​​វិញ ​មាន​​អត្រា​​ប្រ​មាណ​ ៥​,​៨ ​ភាគ​​ពាន់​ មាន​ន័យ​ថា ​មាន​​អ្នក​​កើត​​ជំ​​ងឹ​​ឆ្កួត​ជ្រូក​​ប្រ​ហែល ​៦​នាក់​ ក្នុង​ចំ​ណោម​១០​០០​នាក់។​

លោក​ សាស្ត្រា​ចារ្យ​​មហា​​បរិ​​ញ្ញា​ ច័ន្ទ​ សំ​ឡេង ​បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា ​ជំ​ងឺ​ឆ្កួតជ្រូក​​គឺ​ជា​​ជំ​ងឺ​​មួយ ​ដែល​មាន​​ការ​ ប៉ះ​ពាល់​ ទៅ​លើ​​កោ​សិ​កា​រ​បស់​​ប្រ​ព័ន្ធ​​ប្រ​សាទ​​ខួរ​ក្បាល​ ហើយ​​នៅ​ពេល​​មាន​ការ​​ប៉ះ​ពាល់ ​វា​​បណ្តាល​​ឲ្យ​​បន្ទុក​អគ្គិ​សនី ​នៅ​ក្នុង​​កោ​សិ​ការ​ ខួរ​ក្បាល​​មាន​ការ​ កើន​ឡើង​​និង​​ត្រូវ​ បញ្ចេញ​​បន្ទុក​អគ្គិ​សនី​​នោះ​​ចេញ​ម​ក​ក្រៅ ​ដែល​​ធ្វើ​​ឲ្យ​ អ្ន​ក​ជំ​ងឺ​​លេច​ចេញ​​នូវ​ រោគ​សញ្ញា​​មួយ​ចំ​នួន​ផ្សេងៗ​ពី​គ្នា​ ប៉ុ​ន្តែ​​ជា​ទូ​ទៅ​​អ្នក​ជំ​ងឺ​​ឆ្កួត​ជ្រូក​​មាន​​រោគ​សញ្ញា​​ដូច​ជា ​ប្រ​កាច់​​បែក​ពពុះ​មាត់​ ហើយ​​អ្ន​ក​ខ្លះ​​អាច​​សន្លប់​​ជា​ដើ​ម​ ប៉ុ​ន្តែ​​ដើ​ម្បី​​ឲ្យ​​ដឹ​ង​​ច្បាស់​​ត្រូវ​ ប្រ​ញាប់​​ទៅ​​ជួប​​ជា​មួយ​​គ្រូ​ពេទ្យ​ ជំ​នាញ​​ដើ​ម្បី​​ទទួល​​សេ​វា ​ប្រឹ​ក្សា​​ពិ​និត្យ​​រ​ក​​​ជំ​ងឺ​​នេះ ​ចៀស​វាង​​កា​រ​ធ្វើ​​សេច​ក្តី​ស​ន្និ​ដ្ឋាន​ ដោយ​​ខ្លួ​ន​ឯង។​

លោក​​សាស្ត្រា​ចារ្យ​ បាន​​បន្ត​ថា ​«​អ្នក​ជំ​ងឺ​​ឆ្កួត​ជ្រូក​​ក៏​មាន​​សិទ្ធិ​ រស់​នៅ​​ដូច​​ប្រ​ជា​ជន​ និង​​ដូច​​អ្នក​ជំ​ងឺ​ផ្សេង​ៗ ​ទៀត​​ដែរ​»​ ពោល​​គេ​​អាច​​ចូល​រួម​ចំ​ណែក​ ក្នុង​​សក​ម្ម​ភាព​​សង្គ​ម​ បាន​​គ្រប់​យ៉ាង​ មាន​​សិទ្ធិ​​រៀប​​អា​ពាហ៍​ពិ​ពាហ៍ ​អាច​មាន​​បុត្រ​​ដូច​​គេ​​ដូច​​ឯង​​ដែរ​»​។​

MSP-1031dពាក់​ព័ន្ធ​​នឹង​​ស្ត្រី​​មាន​​ផ្ទៃ​ពោះ ដែ​ល​មាន​​ជំ​ងឺ​​ឆ្គួ​​ត​​ជ្រូក​​ លោក​​សាស្ត្រ​​ចា​រ្យ​ ច័ន្ទ​ សំ​ឡេង ​បាន​​សង្កត់​ធ្ងន់​ថា ​អ្នក​ជំ​ងឺ​​ឆ្កួត​ជ្រូក​ ប្រ​ឈម​មុខ ​និង​​គ្រោះ​ថ្នាក់​ ខ្លាំង​ជាង​គេ​​គឺ​​ស្ត្រី​​មាន​​ផ្ទៃ​ពោះ ព្រោះ​​វា​​អាច​​ជះ​ឥទ្ធិ​ពល ​និង​​ផល​ប៉ះ​ពាល់​​ទៅ​ដល់​​ទារ​ក​ នៅ​ក្នុង​​ផ្ទៃ ​និង​​ស្ត្រី​​ជា​​ម្តា​យ​​ផង​ដែរ ​ព្រោះ​​គេ​​មិន​អាច​​កំ​ណត់​ បាន​ទេ​​ថា​​តើ​​អ្នក​ជំ​ងឺ​ ត្រូវ​​ប្រ​កាច់ ​ឬ​​ស​ន្លប់​​នៅ​ពេល​​វេ​លា ​ណា​​ឲ្យ​​ច្បាស់​លាស់​​នោះ​ឡើយ។​

លោក​​សាស្ត្រា​ចារ្យ​​បាន​​បញ្ជា​ក់​ថា​​ស្ត្រី​​ដែល​មាន​​ជំ​ងឺ​​នេះ ​អាច​​ឆ្លង​​ទ​ន្លេ​​មិន​​គ្រប់​​ខែ​ អាច​​ធ្លាយ​​ទឹក​ភ្លោះ​​មុន​​កាល​កំ​ណត់​​ជាដើ​ម​​ហើ​យ​​ការ​ប្រើ​ប្រា​ស់​​ថ្នាំ​​ព្យា​បាល​​ជំ​ងឺ​ឆ្កួត​ជ្រូក​​ទៀត​សោត​​ក៏​មាន​​ឥទ្ធិ​ពល​​និង​​ផល​ប៉ះ​ពា​ល់​​ទៅ​ដល់​​សុខ​ភាព​​របស់​​ទា​រក​​ក្នុង​​ផ្ទៃ​​ដែរ​។​ដូ​ច្នេះ​​ត្រូ​វ​តែ​​ធ្វើ​ការ​​តាម​ដាន​​ឲ្យ​​ដិត​ដល់​ ជា​មួយ​​គ្រូ​ពេទ្យ​​ផ្នែក​ សម្ភព​​និង​​គ្រូ​ពេទ្យ​ ផ្នែក​​ប្រ​សាទ​​សាស្ត្រ​។

​យ៉ាង​ណា​ក៏​ដោយ ​លោក​​សាស្ត្រ​​ចា​រ្យ​ បាន​បញ្ជាក់​​ទៀត​ថា​ ទា​រក​​ដែល​មាន​ ឪ​ពុក​​ឬ​​ម្តាយ​​មាន​​​ជំ​ងឺ​ឆ្កួត​ជ្រូក​ ពេល​​កើត​មក​​មាន​ឱ​កាស ​តិច​​បំ​ផុត​​ដែល​​អាច​ កើត​​ជំ​ងឺ​ឆ្កួត​ជ្រូក​។​ លោ​​ក​ថា​​មូល​ហេតុ​​សំ​ខាន់​​ដែល​​បណ្តាល​​ឲ្យ​ កើត​​ជំ​ងឺ​​នេះ​​ដោយ​សារ​​ការ​ បរិ​ភោគ​​អា​ហារ​ គ្មាន​​សារ​ធាតុ​ចិ​ញ្ចឹម​​គ្រប់​គ្រាន់​ និង​​ការ​​សម្រាក​ មិន​បាន​​គ្រប់​គ្រាន់​​ជា​ដើម។​ ជំ​ងឺ​​នេះ​​មិន​អាច​​ឆ្លង​ ពី​​មនុស្ស​​ម្នាក់​​ទៅ​​មនុស្ស​​ម្នាក់​ទៀត​​បាន​ទេ ​ហើយ​​បច្ចុ​ប្បន្ន​​ជំ​ងឺ​​នេះ ​ក៏​មា​ន​​ថ្នាំ​​ព្យា​បាល​​ដែរ​ ដោយ​​អ្នក​ជំ​ងឺ​​ត្រូវ​​ចំ​ណាយ ​ពេល​​ព្យា​បាល​​យ៉ាង​តិច​ណាស់ ​ឲ្យ​​បាន​​រយៈ​ពេ​ល​​បី​​ឆ្នាំ​​ឬ​​លើស​ពី​នេះ ​ដើ​ម្បី​​ឲ្យ​​ជា​​ដាច់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative