ក្រុម​អ្នក​ស្រលា​ញ់​​ភេទ​​ដូច​​គ្នា​អំ​ពាវ​នាវ​ឲ្យ​សង្គម​បញ្ឈប់​ការ​រើស​អើង​ដល់​ពួ​គេ​

តំ​ណាង​ក្រុម​អ្នក​ស្រ​លាញ់ ​ភេទ​ដូច​គ្នា​បាន​អំ​ពាវ​នាវ​ជា​ថ្មី​ទៀត​ឲ្យ​សង្គម​កម្ពុជា​បញ្ចប់​ការ​រើស​អើង​ព្រោះ​ថា​ការ​រើស​អើង​នេះ​បាន​ជំ​រុញ​ឲ្យ​ក្រុម​ភេ​ទ​ទី​៣​មួយចំ​នួន​បាក់​ទឹក​ចិត្ត​ដែល​ងាយ​នឹង​ទៅ​បង្ក​បញ្ហា​ផ្សេងៗ​ដល់​សង្គម​។​

778a44663a6082ddc0065fd96408248ceការ​ស្នើ​សុំ​ឲ្យ​បញ្ចប់​ការ​រើស​អើង​លើ​ក្រុម​អ្ន​ក​ស្រ​លាញ់​ភេទ​ដូច​គ្នា​ឬ​ក្រុម​ភេទទី​​៣ ​នៅតែ​​ជា​ប្រ​ធាន​បទ​សំ​ខាន់​ដែល​តំ​ណាង​ក្រុម​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​បន្ត​ទាម​ទារ​ ឲ្យ​សង្គម​កម្ពុជា​រួ​ម​មាន​គ្រួ​សារ​ សហ​គមន៍​ និង​អា​ជ្ញា​ធរ​គ្រ​ប់​លំ​ដាប់​ថ្នាក់​រួម​គ្នា​បញ្ឈប់​ឲ្យ​បាន​ដើ​ម្បី​បញ្ចប់​ការ​ប្រ​ឈម​មុខ​នឹង​ការ​ចម្ល​ង​មេ​រោ​គ​អេ​ដស៍​ និ​ង​អំ​ពើ​ខុស​ច្បាប់​ មួយ​ចំ​នួន​ទៀត​ដែល​កើត​ឡើង​ដោយ​សារ​ កា​រ​បាក់​ទឹក​ចិត្ត​។​

លោក​ អ៊ុក​ ដា​រ៉េត​ ដែល​កែ​អត្ត​ចរិត​ និង​រាយ​កាយ​ទៅ​ជា​ស្រី​តាំង​ពី​អា​យុ១​៦​ឆ្នាំ​ បាន​បញ្ជាក់​ក្នុង​វេ​ទិ​កា​ស្ដី​ពី​អ្ន​ក​ប្ដូរ​យែន​ឌ័រ​ភេទ​ប្រ​ចាំ​ឆ្នាំ​រប​ស់​អង្គ​ការ​រ៉ាក់​នៅ​ថ្ងៃ​ម្សិល​មិញ​ថា​ បច្ចុ​ប្បន្ន​នេះ​ក្រុ​ម​ភេទ​ទី​៣​មួយ​ចំ​នួន​ធំ​បាន​ព្យា​យាម​បំ​ពេញ​ការ​ងារ​ត្រឹម​ត្រូវ​ដើ​ម្បី​ស្វែង​រក​ការ​ផ្ដល់​តម្លៃ​ពី​សង្គម​ប៉ុ​ន្តែ​មួយ​ចំ​នួន​ទៀត​កំ​ពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​បាក់​ទឹក​ចិត្ត​ងាយ​នឹង​ឈាន​ទៅ​ប្រ​ព្រឹត្ត​អំ​ពើ​លួច​ ឆ​ក់​ និ​ង​ឆ​បោក​ដែល​ប៉ះ​ពាល់​ដល់​តម្លៃ​ភេទ​ទី​៣​ទាំ​ង​មូល​។​

អ៊ុក​ ដា​រ៉េត ​បាន​និ​យាយ​ថា​ ពួក​ខ្ញុំ​មួយ​ចំ​នួន​ធំ​គឺ​មាន​មុខ​រប​រ​សំ​អាង​ការ​ដូច​ជា ​ធ្វើ​ការ​នៅ​អង្គ​ការ​ហើយ​មាន​មួយ​ចំ​នួន​តូច​ទេ​ដែ​ល​ពួក​គាត់​ទទួល​ការ​រើស​អើង​ខ្លាំ​ង​ពី​ក្រុម​គ្រួ​សារ​គឺ​គាត់​ត្រូវ​បាន​ចេញ​ម​ក​ខាង​ក្រៅ ​មិន​ទទូល​បាន​ព័ត៌​មាន​ ការ​ណែ​នាំ​អប់​រំ​ ព្រា​ន​ប្រ​ដៅ។​ ចឹ​ង​ធ្វើ​ឲ្យ​ពួក​គាត់​បែក​គំ​និ​ត​ទៅ​ប្រ​កប​មុខ​របប​រ​អ្វី​ផ្សេងៗ​ដែល​សង្គម​គេ​មិន​ឲ្យតម្លៃ ធ្វើ​ឲ្យ​បះ​ពាល់​ដល់​យើង​ខ្ញុំ​មួយ​ចំ​នួន​ធំ​ដែល​មាន​ការ​ងារ​ធ្វើ​ល្អ​ត្រឹ​ម​ត្រូវ​គឺ​មាន​ការ​ប៉ះ​ពាល់​អារ​ម្មណ៍​ខ្លាំង​ណាស់។​

លោ​ក​ លាង​ សុខ​ច័ន្ទ​ មន្ត្រី​ស​ម្រ​ប​សម្រួល​នៃ​អង្គ​ការ​ថែ​ទាំ​សុខ​ភាព​គ្រួ​សារ​រ៉ាក់​ថ្លែង​ថា ​វេ​ទិ​កា​យែន​ឌ័រ​អ្ន​ក​ប្ដូរ​ភេទ​នៅ​ថ្ងៃ​នេះ​ជា​ការ​ផ្ដល់​ឱ​កាស​ឲ្យ​ក្រុ​ម​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​បាន​បង្ហាញ​ពី​ការ​ប្រ​ឈម​របស់​ពួក​គេ​ដើ​ម្បី​ឲ្យ​មាន​ការ​ចូល​រួម​ដោះ​ស្រា​យ​ពី​អា​ណា​ព្យា​បាល​ និង​សង្គ​ម​ដែល​នៅ​តែ​មា​ន​ការ​រើស​អើង​ដល់​ពួក​គេ​បន្ត​ទៀត​នោះ។​

​​លោក​ស្រី​អនុ​សេ​នីយ៍​ឯក​ ភួង​ កុ​លាប​ តំ​ណាង​នគ​រ​បាល​ខណ្ឌ​ដូន​ពេញ​ដែល​ចូល​រួម​ក្នុង​វេទិ​កា​នេះ​បាន​ថ្លែង​ថា ​កន្លង​មក​លោក​ស្រី​ធ្លាប់​ទទួល​ព័ត៌​មាន​ថា ​មាន​ក្រុម​ភេទ​ទី​៣​មួយ​ចំ​នួន​តូច​បាន​ប្រ​ព្រឹត្ត​កំ​ហុស​ផ្លូវ​ច្បាប់​ ដូច​ជា​បោក​ប្រាស់​តុង​ទីន​ លួច​ និ​ង​ឆក់​ជា​ដើម​។ ​ ប៉ុ​ន្តែ​លោក​ស្រី​មិន​ដឹង​ថាកា​រ​រើស​អើង​ពី​សង្គ​ម​រួម​ចំ​ណែក​ឲ្យ​ពួក​គេ​ប្រ​ព្រឹត្ត​ទង្វើ​ខុស​ឆ្គង​បែប​នេ​ឡើយ។​

គួរ​បញ្ជាក់​ថា ប្រ​ទេស​កម្ពុជា​ មិន​ទាន់​មាន​របាយ​ការណ៍​ជាក់​លាក់​ពី​ចំ​នួន​ក្រុម​អ្នក​ស្រ​លាញ់​ភេ​​ទ​ដូច​គ្នា​ ឬ​ក្រុម​ភេទ​ទី​៣ ​នោះ​ទេ ​ប៉ុ​ន្តែ​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​បង្ហាញ​ ជា​រឿយៗ​នូវ​ ក្ដី​កង្វល់​លើ​បញ្ហា​សុខ​ភាព​របស់​ក្រុម​ភេ​ទ​ទី​៣​ដែល​ជា​មុខ​សញ្ញា​ចម្លង​ មេ​រោគ​អេ​ដស៍​ និង​បញ្ហា​សុខ​ភាព​រាង​កាយ​ ព្យា​យាម​កែ​សម្ផស្ស​ខុស​ពី​ប​ច្ចេក​ទេស​វិជ្ជ​សាស្ត្រ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative