គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ថ្ងៃ​​ទី​​២៦​ ខែ​​ធ្នូ​ បណ្តាល​ឲ្យ​​ស្លាប់​​មនុស្ស​ ៦​នាក់ ​របួស​​ធ្ងន់​​ស្រាល​ ១៨​នាក់​

តាម​​របាយ​​ការណ៍​ ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​២​៦​ ខែ​​ធ្នូ​ ឆ្នាំ​​២០​១៤​​នេះ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស ​ចំ​នួន​​០៩​លើក​ យប់​ ០៣​លើក​ ​បណ្តាល​​ឲ្យ​​មនុស្ស​​ ស្លាប់​ ​០​៦​នាក់​ ​(​​​ប្រុស​) ​របួស​​ធ្ងន់​ ១៣​នា​ក់​ (​​ស្រី​ ០៥​​នាក់​​)​ និង​​របួស​​ស្រាល​​០៥​​នាក់​​(​ប្រុស​)។​​ ក្នុ​ង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ០៩​​លើក​​នេះ​ បាន​​បង្ក​​ឲ្យ​​ខូច​ខាត ​យាន​យន្ត​​ស​រុប​ ១៣​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​១០​គ្រឿង​​​,​រថ​យន្ត​​ធុន​​តូច​​ចំ​នួន​០៣​​គ្រឿង​​ ​,​និង​ថ្មើរ​ជើង​១​នាក់​។​​

Traffic-accident-28-oct-2014dមូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ គឺ​​ល្មើស​​ល្បឿន​ ០៤​លើក​​,​ប្រ​ជែង​គ្រោះ​ថ្នាក់​២​លើ​ក​,មិន​គោរ​ព​សិទ្ធ​១​លើក​,​មិន​ប្រ​កាន់​ស្តាំ​១​​ លើក​និង​ធ្លាក់​ពី​លើរ​ថយន្ត​១​លើក​ ក្នុង​នោះ​​មាន​​អ្ន​ក​ជិះ​​ម៉ូតូ ​គ្រោះ​ថ្នា​ក់​​​ដោយ​​មិ​ន​​បាន​​ពាក់​មួក​​សុវ​ត្ថិ​ភាព​១០​នា​ក់​(​​យប់​០៥​នាក់​​)​។​​

ចំ​ពោះ​រថ​យន្ត​ ​ដែ​ល​​ត្រូវ​​ផាក​ពិ​ន័យ​ នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​​ទី​​២៦ ​ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ ​សរុប​​ចំនួន ​៥៧​៧​គ្រឿង​ ក្នុង​នោះ​​មាន​ រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ ​៧៣​​គ្រឿង​​,​ រថ​យ​ន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច​២០​៩​គ្រឿង​​ ​,រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​ធំ​០៨​គ្រឿង​,​រថ​យន្ត​​ដឹ​ក​ទំ​និញ​​ធុន​​តូច​១០​៨​គ្រឿង​ និង​​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ​ ១៧​៩​គ្រឿង ​។ ​រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​ពិ​ន័យ​​រួច​រាល់​ នៅ​​អធិ​ការ​ដ្ឋាន​​ន​គរ​បាល​​ស្រុក​ ចំ​នួន ​៥៨​គ្រឿង​​​,​ នៅ​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត​ ៥​១​៩​គ្រឿង​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative