តើ​ត្រូវ​ផ្តល់​និង​ទទួល​ក្តី​ស្រ​លាញ់​របៀប​ណា​ចំ​ពោះ​គូ​ជី​វិត​របស់​អ្នក​

បន្ទាប់​ពី​ឆាក​អា​ពាណ៍​​ពិ​ពាហ៍​ដ៏​រំ​ភើប​រីក​រាយ ​គូ​ភរិ​យា​ទាំ​​​ង​ពីរ​ត្រូវ​ដើរ​លើ​ផ្លូវ​មួយ​ដ៏​វែង​ឆ្ងាយ​ជា​មួយ​គ្នា​ ដើ​ម្បី​បន្ត​បេសក​កម្ម​ជី​វិត​គូ​និង​បំ​ពេញ​កា​​ត​ព្វ​កិច្ច​ក្នុង​​នាម​ជា​មនុស្ស​ជាតិ​ ក្នុង​ការ​បន្ត​ពូជ​ពង្ស​មនុស្ស​ឲ្យ​បាន​គង់​វង្ស​។​

008eតើ​អ្នក​បាន​សិ​ក្សា​លើ​កត្តា​មួយ​ចំ​នួន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​ឬ​ទេ?​ មុន​រៀប​អា​ពាហ៍​ពិ​ពាហ៍​ជា​មួយ​គ្នា​?​ កត្តា​ទាំង​នោះ​មាន​ដូច​ជា ​អត្ត​ច​រិក​ ចំ​ណេះ​ដឹ​ង​ ការ​​ងារ​ គុណ​សម្បត្តិ​ គុណ​វិបត្តិ​ ការ​ចែក​រំ​លែក​ពេល​វេ​លា​ចំ​ពោះ​គ្រួ​សារ​គ្នា​ទៅ​វោញ​ទៅ​មក​ ការ​រៀប​ចំ​ផែន​ការ​គ្រួ​សា​​ និង​ការ​ចាត់​ចែង​ការ​ចំ​ណាយ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម។​

ប្រ​សិន​ជា​អ្ន​ក​បាន​សិ​ក្សា​កត្តា​ទាំង​អស់​នោះ​រួច ​ទើប​ធ្វើ​ការ​សម្រេច​ចិត្ត​រៀប​អា​ពាហ៍​ពិ​ពាហ៍​ជា​មួយ​គ្នា​ ច្បាស់​ណាស់​អ្ន​ក​នឹ​ង​ប្រ​ឈម​នឹង​ហាន​ភ័យ​ទាប​ពី​ការ​ ឈ្លោះ​ប្រ​កែក​គ្នា​ ឬ​ឈា​ន​ដល់​ការ​បែក​បាក់​គ្នា​។​

លោក​ច្រាយ​ ចំ​ណាន​អ្ន​ក​និ​ពន្ឋ​សៀវ​ភៅ ​“​២៧​ចំ​ណុច​គួរ​ពិ​ចារ​ណា​មុ​ន​ចូល​ខ្លោង​ទ្វារ​អា​ពាហ៍​ពិ​ពាហ៍​”​ សៀវ​ភៅ ​“​សិល្បៈ​ក្នុង​ការ​ចង​ចិត្ត​ដៃ​គូ​ជី​វិត​ក្រោយ​អា​​ពាហ៍​ពិ​ពាហ៍”​ ​សៀវ​ភៅ ​“​សិល្បៈ​ការ​សម្រប​ខ្លួន​ចូល​គ្រួ​សារ​ថ្មី​ ក្រោយ​អា​ពាហ៍​ពិ​​ពាហ៍​ ”​និង​សៀវ​ភៅ​ជា​​ច្រើន​ទៀត​ បាន​ប្រាប់​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ថា​ ​“​ចំ​ណ​ង​​អា​ពាហ៍​ពិ​ពាហ៍ ​មិន​មែន​​ជា​ចំ​ណង​តណ្ហា​នោះ​ទេ ​តែ​អា​ពាហ៍​ពិ​ពាហ៍​ជា​ចំ​ណង​ដែល​ចង​ភ្ជាប់​នូវ​អ្វីៗ​ជា​ច្រើ​ន​លើស​ពី​តណ្ហា​ នោះ​គឺ​ការ​រក្សា​​សេច​ក្តី​ស្រ​លាញ់ ​ការ​រក្សាម​នោស​ញ្ចេត​នា​អា​ណិត​អា​សូរ ​ការ​យល់​យោគ​គ្នា​ ការ​អធ្យា​ស្រ័យ​ ការ​លួង​លោម​ ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ការ​រួម​គំ​និត​គ្នា​ក្នុ​ង​ការ​រក​ប្រាក់​ផ្គ​ត់​ផ្គង់​គ្រួ​សារ​ និង​បុត្រ​ធី​តា​ជា​ដើម​”​។

​ជា​កា​រ​ពិត​គ្មាន​អ្នក​ណា​មិន​និ​យាយ​ និង​គ្មាន​អ្នក​ណា​មិន​ដឹង​ថា​រស់​នៅ​ជា​​មួយ​គ្នា​ត្រូវ​តែ​មាន​ការ​អត់​ឳន ​និង​អធ្យា​ស្រ័យ​គ្នា​នោះ​ទេ ​តែ​អ្វី​ដែល​សំ​ខាន់​តើ​គូ ​ជី​វិត​ទាំង​ទ្បាយ​អាច​ធ្វើ​បាន​ឬ​អ​ត់​?​?។ ​ចុះ​បើ​ធ្វើ​មិន​បាន​ដោយ​សារ​មូល​ហេតុ​អ្វី​ធ្វើ​បាន​ និង​ធ្វើ​បាន​ដោយ​សារ​ហេតុ​អ្វី​។​

លោក​ចំ​ណាន​បាន​បន្ត​ថា ​អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​នៅ​ត្រ​ង់ថា​ តើ​អ្ន​ក​ទាំង​ពីរ​ចេះ​ចែក​រំ​លែក​ និង​ទទួល​ក្តី​​ស្​រលាញ់​ពី​គ្នា​ឬ​អ​ត់​ប៉ុ​ណ្ណោះ។​ ចំ​ណែក​កា​រ​ធ្វើ​មិន​បាន​ គឺ​ដោយ​សារ​ម្នាក់ៗ​ភ្លេច​ចំ​​ណង​ស្នេហ៍​គ្រា​តំ​បូង​ ភ្លេច​ពាក្យ​អត់​ឳន​ និង​អធ្យា​ស្រ័យ​ឲ្យ​គ្នា​ដោយ​របៀប​ណា​ ពិ​សេស​ភ្លេច​ពាក្យ​ជូន​ពរ​ និង​ការ​ឲ្យ​តំ​បូ​ន្មាន​ពី​លោក​អា​ចារ្យ​ក្នុ​ង​ថ្ងៃ​មង្គល​ ដែល​តែ​ង​ទូ​ន្មា​ន​ថា“​បើ​ប្តី​ខ្លាំ​ង​ឲ្យ​ខំ​អត់​ បើ​ប្តី​សង្កត់​កុំ​ឲ្យ​រើ”​និង​ពាក្យ​ “​កុំ​យ​ក​ភ្លើង​ក្រៅ​ចូល​មក​ក្នុង​ជា​ដើម”​។​

តាម​ធម្ម​តា​ការ​រស់​នៅ​ជា​មួយ​គ្នា​យូរៗ​ ពិ​ត​ជា​មាន​រឿង​គួ​រ​ឲ្យ​ធុញ​ទ្រា​ន់​គ្នា​ខ្លះ​ និង​មាន​ការ​ឈ្លោះ​ប្រ​កែក​ ឬ​អា​ក់​អន់​ចិត្ត​គ្នា​បន្តិ​ច​បន្តួ​ច​មិន​លែង​នោះ​ទេ ​តែ​ជួល​កាល​ “​ការ​អាក់​អន់​ចិត្ត​ ការ​ប្រ​ច័ណ្ឌ ​ការ​ឈ្លោះ​ប្រ​កែក​គ្នា​ក៏​អាច​ជា​ផ្នែក​មួយ​ជួយ​ធ្វើ​ឲ្យ​ចំ​ណ​ង​ស្នេហ៍​របស់​អ្នក​កាន់​តែ​មាន​ន័យ ​និង​កាន់​តែ​ផ្អែ​ម​ល្ហែម​ទៅ​វិញ​ទេ​ ប៉ុ​ន្តែ​យ៉ាង​ណា​​ក៏​ដោយ​សូម​កុំ​ឈ្លោះ​គ្នា​ រហូត​ដល់​ប្រើ​ប្រាស់​អំ​ពើ​ហឹ​ង្សា​ ការ​ជេរ​បញ្ចោរ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះ​ការ​ឈាន​ដល់​ការ​ប្រើ​អំ​ពើ​ហឹ​ង្សា​ ឬ​ជេ​រ​គ្នា​ មិន​មែន​ជា​រឿង​គួរ​​ធ្វើ​នោះ​ទេ ​ព្រោះ​តំ​លៃ​គូ​ជី​វិត​មិន​អាច​សង​ដោយ​អំ​ពើ​ទាំង​នោះ​ទេ​ ”​។​

លោក​ច្រាយ​ ចំ​ណាន​បាន​បញ្ជាក់​ទៀត​ថា ​“​តំលៃ​​ជី​វិត​គូ ​មិន​ស្ថិត​នៅ​លើ​អំ​ពើ​ហឹ​ង្សា​ និង​ការ​ឈ្លោះ​ប្រ​កែក​គ្នា​ទេ​​ តែ​ស្ថិត​​នៅ​លើ​ការ​រក​បាន​នូវ​សួន​សុ​ភម​ង្គល​ ឬ​កា​រ​អាច​កសាង​សួន​សុ​ភ​មង្គល​រួម​គ្នា​ទៅ​វិញ​ទេ​”​។​

ដូ​ច្នេះ​មាន​តែ​ការ​ផ្តល់​ក្តី​ស្រ​លាញ់ ​និង​ចេះ​ទទួល​យក​ក្តី​ស្រ​លាញ់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុ​ណ្ណោះ​ ទើប​អ្នក​អាច​ថែរ​ទាំ​សួន​សុ​ភមង្គល​របស់​អ្ន​ក​ បាន​កាន់​តែ​រីក​​ដុះ​ដាល​ ត្រ​កុំ​ត្រ​កាល​ទ្បើង​។​

009sលោក​ច្រាយ​ ចំ​ណាន​បាន​ថ្លែង​ថា ​ការ​ផ្តល់​ក្តី​ស្រ​លាញ់​ចំ​ពោះ​គូ​ជី​វិត​របស់ ​អ្នក​មិន​មែន​​ជា​រឿ​ង​ពិ​បាក​ទ្បើយ​ តែ​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ធ្វើ​មិន​បាន​ គឺ​ដោយ​​សា​រ​ពួក​គេ​មិន​ចាប់​អារ​ម្មណ៍​។​ការ​ផ្តល់​ក្តី​ស្រ​លាញ់​គឺ​ថា​ អ្ន​ក​ត្រូវ​តែ​ធ្វើ​ទង្វើ​ល្អ​ទាំង​​​កាយ​​វិ​កា ​ពាក្យ​សំ​ដី​ និង​មើល​ដៃ​គូ​របស់​យើង​ក្នុង​រូប​ភាព​វិជ្ជ​មាន​ និង​មើល​តែ​ចំ​ណុច​ល្អរ​បស់​គ្នា​គឺ​គ្រប់​គ្រាន់​ហើយ ​ព្រោះ​ពេល​ណា​អ្នក​បាន​ធ្វើ​រឿង​ទាំ​ង​អស់​នេះ​​អ្នក​នឹង​មាន​អារ​ម្មណ៍​ល្អ​ កើន​ទ្បើ​ង​នូវ​ម​នោស​ញ្ចេត​នា​អា​ណិត​ស្រ​លាញ់​ចំ​ពោះ​គ្នា​កាន់​តែ​ច្រើន​មិន​ខាន។​

ចំ​ណែក​ការ​ទទួល​យ​ក​ក្តី​ស្រ​លាញ់ ​នោះ​ជា​ការ​បើក​ចិត្ត​ទូ​លាយ​ គិត​និង​មើល​ដៃ​គូរ​បស់​អ្ន​ក​ក្នុង​រូប​ភាព​វិជ្ជ​​មាន​ ពិ​សេស​មើ​ល​តែ​ចំណុច​លេច​ធ្លោ​ដែល​ដៃ​គូរ​បស់​អ្ន​ក​មាន​ និង​ទង្វើ​ល្អៗ​ឲ្យ​បាន​ច្រើ​ន​ដែល​គូ​ជី​វិ​ត​អ្នក​បាន​ធ្វើ​ និង​ផ្តល់​ឲ្យ​អ្ន​ក ​នោះ​អ្នក​នឹង​រក​ឃើញ​ថា ​“​អ្នក​ពិ​ត​ជា​បុរ​ស ​ឬ​ស្រ្តី​មាន​សំ​ណាង​ដែ​ល​បាន​ទទួល​ក្តី​ស្រ​លា​ញ់​ច្រើន​ពី​ដៃ​គូ​ជី​វិត​អ្នក​ផ្តល់​ឲ្យ​មិ​នខាន​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative