កម្ម​វិ​ធី​​រា​ត្រី​​សប្បុ​រស​​ស្វែង​រក​​ថវិ​កា​​គាំទ្រ​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​ប្រ​មូល​បា​ន​​ថវិ​កា​​ជិត​៦០​ម៉ឺន​​ដុ​ល្លា​

កម្ម​វិ​ធី​រា​ត្រី​​សប្បុ​រស​​ស្វែង​រក​​ថវិ​កា​​គាំ​ទ្រ​​មន្ទីរ​ពេទ្យ​​គន្ធ​បុ​ប្ផា​ ដែល​​រៀប​ចំ​​ឡើង​​ដោយ​​សហ​ព័ន្ធ​​កី​ឡា​វាយ​កូន​គោល​​កម្ពុជា​ កាល​ពី​​រា​ត្រី​​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ នៅ​​សណ្ឋា​គារ​​កាំ​បូ​ឌី​យ៉ា​ណា​​ប្រ​មូល​បាន​​ថ​វិ​កា​​ជិត​៦០​ម៉ឺន​​ដុ​ល្លា​​អា​មេ​រិក​។​

SK 02(1)dពិ​ធី​​នោះ​​មាន​ការ​​ចូល​រួម​​ពី​ លោក​ ស​ ខេង​ ឧប​នា​យ​ក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​​ក្រ​សួង​ម​ហា​ផ្ទៃ​​លោក​ ឧប​នា​យក​រដ្ឋ​មន្ត្រី​ កែ​​គឹ​ម​យ៉ាន​​ប្រ​ធាន​​អា​ជ្ញា​ធរ​​ជាតិ​​ប្រ​យុទ្ធ​ ប្រ​ឆាំង​​គ្រឿង​ញៀន​​មន្ត្រី​ជាន់​ខ្ពស់​​រាជ​រដ្ឋា​ភិ​បាល​​និង​​លោក​​ឧ​ក​ញ៉ា​​ជា​ច្រើន​​នា​ក់​​នា​ ។​

លោក​​ឧ​​ប នា​យក​រដ្ឋ​មន្ត្រី​​ស ​ខេង​​បាន​​មាន​ប្រ​សា​សន៍​ថា​​កម្ម​វិ​ធី​​យប់​​នេះ​​ពិត​​ជា​មាន​ សេច​ក្ដី​​រីក​​រាយ​​ណាស់​​ដោយ​សារ​​សហ​ព័ន្ធ​​កី​ឡា​វា​យ​កូ​ន​គោល​​កម្ពុជា​​បាន​រៀប​ចំ​​កម្ម​វិ​ធី​​នេះ​​ឡើង​​ដើ​ម្បី​​ស្វែង​រក​​ថវិ​កា​​ពី​​សប្បុ​រស​ជន​ ជូន​​ដល់​​មន្ទីរ​ពេទ្យ​​គន្ធ​បុ​ប្ផា ​ដែល​ជា​​មន្ទីរ​ពេទ្យ​​ព្យា​បាល​​ជម្ងឺ​​ដ​ល់​​កុ​មារ​​ធំ​​មួយ​​នៅ​​ប្រ​ទេស​​កម្ពុជា​ ​។​

លោក​​ឧ​​ប​ នា​យ​ក​រដ្ឋ​មន្ត្រី​​ស​ ខេង​ បាន​​បន្ត​ទៀត​ថា ​កម្ម​វិ​ធី​​ប្រ​កួត​​វាយ​កូន​គោល​​នេះ​​បាន​​ធ្វើ​ឡើង​​ចំ​នួន​​ពីរ​​រួច​មក​ហើយ​ ប៉ុ​ន្តែ​​ឆ្នាំ​នេះ​​បាន​​ឡើង​​បន្ថែ​ម​​ជា​មួយ​នឹ​ង​​ការ​ស្វែង​រក​​ថវិ​កា​​ពី​​សប្បុរ​ស​ជ​ន​​ផង​ រួម​​នឹង​​កី​ឡា​ក​រ​​ដែល​​បាន​ដាក់​​ចូល​រួម​​ប្រ​កួត​​វាយ​កូន​គោល​​ផង​ដែរ​ ជា​ពិ​សេស​​រួម​ចំ​ណែក​​ចូល​រួម​​ឧប​ត្ថម្ភ​​ដល់​​មន្ទីរ​ពេទ្យ​​គន្ធ​បុ​ប្ផា​ ។​

លោក​​ឧប​នាយក​រដ្ឋម​ន្ត្រី​ ស ​ខេង​ ក៏​បាន​​ថ្លែង​អំ​ណរ​គុណ​​ដល់​​ឯក​ឧត្តម​ លោក​ជំ​ទាវ​ លោក​​ឧក​ញ៉ា អ្នក​វិ​និ​យោគ​ និង​​ភ្ញៀវ​​អន្តរ​ជាតិ ​ដែល​​បា​ន​​ចូល​រួម​​បរិ​ចាគ​​នូវ​​ថវិ​កា​​ផ្ទាល់​ខ្លួន​ ក្នុង​ការ​​ចូល​រួម​​គាំ​ទ្រ​​ដល់​​មន្ទី​រ​ពេទ្យ​​គន្ធ​បុប្ផា​ នា​ពេល​នេះ ​។ ​លោក ​ស ​ខេង​ បាន​​បញ្ជាក់​ថា​​ថវិ​កា​​ដែល​​បាន​មក​ពី​​សប្បុរ​ស​ជន​​នៅ​​រា​ត្រី​​នេះ​ ចំ​នួន​​ជា​បឋម​ បាន​​ជិត​ ៦០​ម៉ឺន​​ដុ​ល្លា​​សហ​រដ្ឋ​អា​មេ​រិក​ ។​

តាម​​របាយ​ការណ៍​​ដែ​ល​​បង្ហាញ​​ដោយ​​លោក​​វេជ្ជ​បណ្ឌិត​ បេ​​អា​ត រី​​ច​​ឆ្នឺ​ស្ថាប​និក​និង​​ជា​​ប្រ​ធាន​​មន្ទី​រ​ពេទ្យ​​គន្ធ​​បុ​ប្ឆា​​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​២៣​ឆ្នាំ​​ម​ក​នេះ ​មន្ទី​រ​ពេទ្យ​​គន្ធ​បុប្ផា​ បាន​​ពិ​និត្យ​​ព្យា​បាល​​កុ​មារ​​បាន​១​៣​លាន​​ករ​ណី ​នៅ​ក្នុង​​ផ្នែក​​ពិ​គ្រោះ​​ជំ​ងឺ​​ក្រៅ​ និង​​បាន​​ព្យា​បាល​​កុមា​រ​​ឈឺ​​ធ្ងន់​​សម្រា​ក​​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​​បាន​​ចំ​នួន១​,៥​៦​លាន​​នាក់​។​

របាយ​ការ​ណ៍​ដ​​ដែល​នោះ​បា​ន​ឲ្យ​ដឹង​ទៀត​ថា«​តាំង​ពី​​ឆ្នាំ​១៩​៩២​ មក​ មូល​និ​ធិ​​របស់​​យើង​​បាន​​ចំ​ណាយ​​ថវិ​កា​​អស់​៥​៦​០​លាន​​ដុ​ល្លារ​​អា​មេ​រិ​ក​​ហើយ។​ ៣​,២​ភាគ​រយ​​នៃ​​ថ​វិ​កា​​គឺ​​បាន​​ពី​​រាជ​រដ្ឋា​ភិ​​បា​ល​កម្ពុជា​ ៤​,​៣​ភាគ​រយ​​បាន​មក​ពី​​រដ្ឋា​ភិ​បាល​​ស្វ៊ី​​ស​ និង​៩២​,​៥​ភាគ​រយ ​បាន​​ពី​​សប្បុ​រស​ជន​។ ​ដោយ​រាល់​ថ្ងៃ​ យើង​​ចំ​ណាយ​១២​ម៉ឺន​​ដុល្លា​រ​​អាមេ​រិក​»​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative