ឆ្នាំ​២០​១៥​ក្រ​សួង​​ការ​ងារ​​នឹង​​ចាត់​វិ​ធាន​ការ​​យ៉ាង​​តឹង​រឹង​​ចំ​ពោះ​​ជន​បរ​ទេស​​ណា​​ដែល​​មិន​​ធ្វើ​​ប័​ណ​​ការ​ងារ​

លោក​​អ៊ិត​​ សំ​ហេង​​រដ្ឋ​មន្ត្រី​ក្រ​សួង​​​ការ​ងារ​​និង​​បណ្តុះ​បណ្តាល​​វិ​ជ្ជា​ជីវៈ​​បាន​​ឲ្យ​​ដឹង​ថា ​ចាប់​ពី​​ឆ្នាំ២​០​១៥​ទៅ ​ក្រ​សួង​​និង​​ចាត់​វិ​ធាន​ការ​​យ៉ាង​​តឹង​រឹង​​ចំ​ពោះ​​ជន​បរ​ទេស​​ណា​​ដែល​​មិន​​បាន​មក​ធ្វើ​ប័ណ​ការងារ​ដើម្បី​បំពេញ​បែប​ធ្វើការ​ងារ​នៅ​កម្ពុជា​ដោយ​ស្របច្បាប់។

*ឆ្នាំ២០១៤មាន​ជនបរទេស​ជាង២ម៉ឺន​នាក់​បានមក​សុំ​ធ្វើ​ប័ណ​ការ​ងារ​

IMG_1311sលោក​​បាន​​បន្ត​ថា​​នៅ​ក្នុង​​ឆ្នាំ​២០​១៤​នេះ​​មាន​​ជន​បរ​ទេស​​ចំ​នួន​​ជាង​២​ម៉ឺន​​នាក់​ បាន​មក​​សុំ​​ធ្វើ​​ប័​ណ​​ការ​ងារ​​ពី​​ក្រ​សួង ​។​តែ​​ទោះ​ជា​​យ៉ាង​ណា​ក៏​​ដោយ​ ក៏​​នៅ​មាន​​ជន​បរ​ទេស​​តិច​​តូច​​មិន​ទាន់​​បាន​មក​​ធ្វើ​​ប័ណ​​ការ​ងារ​​ដែល​​បញ្ហា​​នេះ ​ក្រ​សួង​​ក៏​​និង​​មាន​​ចំ​ណាត់​ការ​​ចំ​ពោះ​​អ្ន​ក​​ដែល​​មិន​​ចូល​មក​​ធ្វើ​​ប័ណ​​ទាំង​នោះ។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​មាន​ប្រ​សា​សន៍​​បែប​នេះ​​នៅ​ក្នុង​​ជំ​នួប​​ពិ​ភា​ក្សា​​កា​រ​ងារ​​ជា​មួយ​​លោក​ ហ្ស​​ង់​ ហ្វ្រ​​ង់​​ស្វ័​​រ​​កុ​​តង់​ ឯក​អគ្គ​រដ្ឋ​ទូត​​ស​គម​​អ៊ឺ​រ៉ុប​​ប្រ​ចាំ​​ប្រ​ទេស​​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០​១៤​នៅ​ទី​ស្តីូ​កា​​រ​ក្រ​សួង។​

ក្នុង​ជំ​នួប​​នោះ​​លោក​​ឯក​អគ្គ​រដ្ឋ​ទូត​​លើក​ឡើង​ថា​​តំ​ណាង​​ទូត​​នៅ​តាម​​ប្រ​ទេស​៥​ដែល​ជា​​សមា​ជិក​​របស់​ E​U​ ចង់​ដឹង​ថា​​តើ​​ក្រ​សួង​​ស្ថា​ប័ន​​ណា​​ជា​​អ្នក​ចេញ​​ប័​ណ្ឌ​​ការ​ងារ​​ជូន​​ពល​ករ​​បរ​ទេស ​ដើ​ម្បី​​ងាយ​ស្រួល​​ដល់​​ពល​ករ​ នៅ​ក្នុង​​ប្រ​ទេស​​ជា​​សមា​ជិក​ E​U​ ចូល​មក​​ធ្វើ​ការ​​នៅ​​កម្ពុជា​​បាន​​ដោយ​​ស្រប​ច្បាប់​។

​ជា​ការ​​ឆ្លើយ​តប​​លោក​​អ៊ិត​ ​សំ​ហេង​​ បាន​​ពន្យល់​ថា​​ជន​បរ​ទេស​​ដែល​​ធ្វើ​ការ​​នៅ​​កម្ពុជា​​ត្រូវ​មាន​​បែប​បទ​​មួយ​ចំ​នួន ​ក្នុង​នោះ​​ត្រូវ​មាន​​ទិ​ដ្ឋ​​ការ​​ស្នាក់​នៅ​​និង​​ទិ​ដ្ឋ​​​ការ​ងារ​ ហើយ​​ត្រូវ​ធ្វើ​​ប័​ណ្ឌ​​ការ​ងារ​ ចំ​ពោះ​​ទិ​ដ្ឋ​​ការ​​ស្នាក់​នៅ​​ចេញ​​ដោយ​ក្រ​សួង​ម​ហា​ផ្ទៃ ​និង​​ប័ណ្ឌ​ការ​ងារ​​ចេញ​​ដោយ​​ក្រ​សួង​​ការ​ងារ។​ជា​មួយ​គ្នា​​នោះ​ដែរ​​រាល់​ ក្រុម​ហ៊ុន ​សហ​គ្រាស​​ទាំង​អស់​​ដែល​មាន​​មូល​ដ្ឋាន​​នៅ​​កម្ពុជា​​អាច​​ប្រើ​ប្រាស់​​ពល​ករ​​ជំ​នា​ញ​​បរ​ទេស​​ត្រឹម​តែ​១​០​ភាគ​រយ​​ប៉ុ​ណ្ណោះ។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​បន្ថែម​ថា​​ជា​​រៀង​រា​ល់​ឆ្នាំ​​ក្នុង​​ឆ​មាស​​ទី​​បី​​ក្រុម​ហ៊ុន​​ដែល​មាន​​ពល​ករ​​បរ​ទេស​​ត្រូវ​ដាក់​​សំ​ណើរ​​សុំ​​ប័ណ​​ការ​ងារ​​នេះ​​ជូន​​ដល់​​ក្រ​សួង​​ដើ​ម្បី​​ត្រួត​ពិ​និត្យ​ ហើយ​​ចាប់​ពី​​ត្រី​មាស​​ទី១​ទៅ​​និ​ង​​មាន​ការ​​ចុះ​​ធ្វើ​​អធិ​ការ​កិច្ច​ ចំ​ពោះ​​ក្រុម​ហ៊ុន​​ណា​​ដែ​ល​មាន​​ពល​ករ​​បរ​ទេស​​កំ​ពុង​ធ្វើ​ការ​​ងា​រ​។ចំ​ពោះ​​លក្ខណៈ​ពិ​សេស​​បើ​​ស្ថា​ប័ន​​នោះ​​មាន​​ប​ច្ចេក​វិ​ទ្យា​​ខ្ពស់​​នោះ​​ពល​ករ​​ប​រទេស​​អាច​​ច្រើន​ជាង​១០​ភាគ​រយ​​បាន។​ចំ​ពោះ​​ប័​ណ​​ការ​ងារ​​ពល​ករ​​បរ​ទេស​​ត្រូវ​​បង់​អាក​រ​​ការ​ងារ​​ចំ​នួន១​០០​ដុ​ល្លា​​ក្នុង​​មួយ​ឆ្នាំ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative