សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានីហ៊ុនសែនណែនាំដល់ស្ត្រីមាន​ផ្ទៃពោះ​ទៅពិនិត្យពោះឲ្យបាន​ទៀត​ទាត់

ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក​ខ្ពស់​ពី​សុខ​ភាព​មា​តា​និង​ទារ​ក​នោះ​សម្តេច​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​ប្រ​ធាន​កាក​បាទ​ក្រ​ហម​កម្ពុជា​បាន​ធ្វើ​ការ​ណែ​នាំ​ស្ត្រី​មាន​​ផ្ទៃ​ពោះ​​ត្រូវ​​ទៅ​​ពិ​និត្យ​​ផ្ទៃ​ពោះ​នៅ​មណ្ឌល​សុខ​ភាព​ អោយ​​បាន​​ទៀត​​ទាត់​​ ​និង​​ទទួល​យ​ក​​ឱ​ថស​នា​នា​​ដើ​ម្បី​រ​ក្សា​​សុខ​ភាព​​ខ្លួន​​ឯង​​ និង​​ទា​រក​​ក្នុង​​ផ្ទៃអោ​យ​​មាន​​សុវ​ត្ថិ​​ភាព​​នៅ​​ពេល​​សំ​រាល​​កូន​​។​

IMG_7086dសម្តេ​​ច​កិត្តិ​​ព្រឹ​ទ្ធ​បណ្ឌិត​​ប៊ុន​ ​រ៉ា​នី​​ហ៊ុន​​ សែន​​ បាន​មាន​ប្រ​សា​សន៍​បែប​នេះ​នៅ​ក្នុង​​បរិ​វេ​ណ​វត្ត​​ទួល​​កែវ​​(​ហៅ​​វត្ត​​ទឹក​​ល្អក់​​)​ស្ថិត​​នៅ​​ភូមិ​​ទួល​​ ឃុំ​ទឹក​​ល្អក់​ ​ស្រុ​ក​​ព្រៃ​​នប់​​ ខេត្ត​​ព្រះ​​សី​ហនុ​កាល​ពី​​ថ្ងៃ​​ទី​២៥​ ​ខែ​ធ្នូ ​​ឆ្នាំ​២០​១៤ ​នៅ​ក្នុង​ពិ​ធី​​​សំ​ណេះ​​សំ​ណាល ​​និង​​​នាំ​យក​​សំ​ភារៈ​​ប្រើ​​ប្រាស់​​ គ្រឿង​​ឧប​ភោគ​​បរិ​ភោគ ​​និង​​ថវិកា​​ចែក​​ជួន​ដ​ល់​​ប្រ​ជា​ពល​​រដ្ឋ​​​១៥​៩៦​​គ្រួ​សារ​​ ដែល​​​រង​​គ្រោះ​​ដោយ​​សារ​​ខ្យល់​​ព្យុះ​ម​​ក​ពី​៣​ឃុំ ​ស្រុក​ព្រៃ​​នប់​ ​ខេត្ត​​ព្រះ​​សី​ហនុ​​។​

សម្តេច​ប្រ​ធាន​បាន​​ផ្តាំ​​ផ្ញើ​​ដល់​​ប្រ​ជា​​​ពល​រដ្ឋ​​រង​គ្រោះ​​ទាំង​​អស់​ ​សូម​​មេ​ត្តា​រ​ក្សា​សុខ​ភាព ​ត្រូវ​​ថែ​​រក្សា​​អ​នា​ម័យ​ក្នុង​​ការ​រស់​នៅ​​ប្រ​ចាំ​ថ្ងៃ​​ ដោយ​​រស់​​នៅ​​ស្អាត​​,​ផឹក​​ ស្អាត​ ​​ហូប​​ស្អាត​ ​និង​សម្តេច​​បាន​​ក្រើន​​រំ​លឹក​​ដល់​​ប្រ​ជា​ព​ល​​រដ្ឋ​​ទាំង​​អស់​ពេល​​ទៅ​​​សំ​រាក​​ព្យា​​​បាល​​ទៅ​​តាម​​មន្ទីរ​​ពេទ្យ​​ឯក​​ជន​​នា​នា​ត្រូវ​​ពិ​និត្យ​​​ពិ​​ចៃ​​​អោយ​​បាន​​ដិត​​ដល់​ ​និង​​ត្រូវ​​ទៅ​​មន្ទីរ​​ពេទ្យ​​ឯក​​ជ​ន​​ណា​​មាន​​វិ​ជ្ជា​ជី​វៈ ​​ប​ទ​​ពិ​សោ​ធន៍​ ​និង​​មាន​​សញ្ញា​ប័ត្រ​​ត្រឹម​​ត្រូវ​​​។​

ពី​​បញ្ហា​​ជំ​ងឺ​​អេដ​ស៍​វិ​ញ ​​សម្តេច​ប្រ​ធាន​បាន​ប្រ​សា​សន៍​ថា ​​ជំ​ងឺ​​អេ​ដស៍​​នៅ​​តែ​​ជា​ក្តី​កង្វល់​​ដ៏​ធំ​ធេង​​សំ​រាប់​​យើង​​ទាំង​​អស់​​​គ្នា​​។ ថ្វី​​ត្បិត​​អត្រា​​នៃ​ការ​​រីក​​រាល​​ដាល​​នៃ​​មេ​រោគ​​ដ៏​កាច​​​សា​ហាវ​​នេះ ​​នៅ​កម្ពុជា​​បាន​​ធ្លាក់​​ចុះ​​​បន្តិច​​​ក្តី។​ បញ្ហា​​នេះ​​​មិន​​​ត្រឹម​តែ​​ធ្វើ​​ឱ្យ​​​​បាត់​​បង់​​ជី​វិត​​ប៉ុ​ណ្ណោះ​​ទេ​ ​តែ​​វា​​​បាន​​បង្ក​​ឱ្យ​​មាន​​ជំ​ងឺ​​រ៉ាំ​រ៉ៃ​ទាម​​ទារ​​ឱ្យ​មាន​ពេល​​វេ​លាថែ​ប​​ទាំ​​និង​​ ព្យា​បាល​​​​​ធ្វើ​​ឱ្យ​ខាត​បង់​​ទាំង​​ពេល​​វេ​លា​ ធន​​ធាន​​ ទ្រព្យ​សម្បត្តិ​​​ក្រុម​គ្រួ​សារ​​ និង​​សង្គម​​ជាតិ​ ​។

សម្តេច​​​បាន​ជំ​រុញ​និង​លើក​​ទឹក​​ចិត្ត​​ឱ្យ​​អ្ន​ក​ផ្ទុក​មេ​រោគ​អេ​ដស៍​ម្នាក់​ៗ​​ ហ៊ាន​​​​និ​យាយ​​ការ​​ពិត​​ពី​​ជំ​ងឺ​​អេ​ដស៍​ជា​ពិ​​សេស​​សូម​​កុំ​ឱ្យ​​មាន​​​​ការ​រើស​​អើង​​ ចំ​ពោះ​​អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​និង​​ត្រូវ​​ទៅ​​ទទួល​យក​​ឱ​សថ​​ពន្យា​​អា​យុ​ជី​វិត​​អោយ​​ បាន​​ទៀត​​ទាត់​​តាម​​វេជ្ជ​​បញ្ជា​​រប​​ស់​​គ្រូ​​​ពេទ្យ​​។​

ពាក់​ព័ន្ធ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​វិញ​ស​ម្តេ​ច​បាន​អំ​ពាវ​​នាវ​អោយ​​ប្រ​ជា​ពល​​រដ្ឋ​​ ទាំង​​អស់​​ដែល​​ធ្វើ​​ដំ​ណើរ​​តាម​​ដង​​​ផ្លូវ​​ត្រូវ​​បង្កើន​​ការ​​ប្រុង​​ប្រ​យ័ត្ន​ ដោយ​គោ​រព​ច្បាប់​ចរា​ចរណ៍ ​ពេល​​ជិះ​​ម៉ូ​តូ​​​​ត្រូវ​​ពាក់​​មួក​​សុវ​ត្ថិ​ភាព,​​ អ្នក​​ជិះ​រ​​ថ​យន្ត​​ត្រូវ​​ពាក់​​ខ្សែ​ក្រ​វ៉ាត់​ ​កុំ​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​​ កុំ​​សេព​​គ្រឿង​​ស្រ​វឹង​​ និង​​មិន​​ត្រូវ​​ផ្ទុក​​លើស​​ទំ​ងន់​​ឡើយ​​​។​ម្យ៉ាង​​ទៀត​សម្តេច​ប្រ​ធាន​​បាន​​ណែ​​នាំ​ដល់​​យុវ​ជន​​ទាំង​​អស់​​សូម​​កុំ​ភ្លើត​​ ភ្លើន​​ភ្លេច​​ខ្លួន​​ ពាក់​​ព័ន្ធ​​បញ្ហា​​គ្រឿង​​ញៀន​​ និង​​ល្បែង​​​ពា​លា​​អា​វ៉ា​សែ ​​នាំ​អោយ​​ប៉ះ​​ពាល់​​បំ​ផ្លាញ​​ជី​វិត​​ខ្លួន​​ឯង​​ផង​ ​និ​ង​​បំ​ផ្លាញ​​សុភ​មង្គល​​ក្នុង​​ក្រុម​​គ្រួ​សារ​​ផង​​ដែរ​​ និង​បាន​​សំ​ណូម​ពរ​​ដល់​ និង​​អា​ជ្ញា​ធរ​​មូល​​ដ្ឋាន​​ប្រឹង​​ប្រែ​ង​​អូស​​ទាញ​​យុវ​ជន​​ដើរ​​ផ្លូវ​​ខុស​​ទាំង​​ឡាយ ​​អោយ​​ដើរ​​មក​​លើ​​ផ្លូវ​​ត្រូ​វ​​វិញ​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative