អត្រា​​បរិ​​ច្ឆា​គ​​ឈាម​​ដោយ​​ស្ម័គ្រ​ចិត្ត​​នៅ​​កម្ពុ​ជា​មាន​​កំ​រិត​​ទាប​​ជាង​​ប្រ​ទេស​ជិត​ខាង​

លោក​​វេជ្ជ​បណ្ឌិត​​ម៉ម​​ប៊ុន​ហេង​​រដ្ឋ​មន្ត្រី​​ក្​រសួង​សុ​ខា​ភិបា​ល​​បាន​​មាន​ប្រសា​សន៍​ថា​​អត្រា​ការ​​បរិ​​ច្ឆា​​គ​​ឈាម​​ដោយ​​ស្ម័គ្រ​ចិត្ត​​និង​​មិន​​គិត​​កំ​​រ៉ៃ​​នៅ​​ប្រ​ទេស​​កម្ពុជា​​នៅ​មាន​កំ​រិត​​ទាប​​នៅ​ឡើយ​​បើ​​ធៀ​​​ប​​ជា​មួយ​នឹង​​ប្រ​ទេស​ជិត​ខាង​។​

0379dលោក​​រដ្ឋ​មន្ត្រី​​បាន​​មាន​ប្រ​សា​សន៍​​បែប​នេះ​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤ ​នៅ​ក្នុ​ង​​ពិ​ធី ​បរិ​ច្ចាគ​​ឈាម​​ក្រោម​​ប្រ​ធាន​បទ​ «​បង្កើន​​ការ​បរិ​ច្ចាគ​​ឈាម​ គឺ​​បន្ថយ​ អត្រា​​ស្លា​ប់​​មា​តា»​ នៅ​​សា​កល​វិ​ទ្យា​ធិ​ការ​ វិ​ទ្យា​សាស្ត្រ​​សុ​ខា​ភិ​បាល​​ដោយ​មា​ន​​និ​ស្សិត​​ប្រ​មាណ​ ៥០​០​នាក់​ ចូល​រួម​​បរិ​​ច្ឆា​​​គ​​ឈាម​ ។​

លោក​ សា​​ផុន ​វឌ្ឍនៈ​ សាក​ល​វិ​ទ្យា​ធិ​ការ​ នៃ​​សា​កល​វិ​ទ្យា​ល័យ​ វិ​ទ្យា​សាស្ត្រ​​សុ​ខា​ភិ​បាល​ បាន​​សម្តែង​ នូវ​​ការ​​ស្វា​​គម៏​ យ៉ាង​​កក់​ក្តៅ ​ចំ​ពោះ​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ ក៏​ដូច​ជា​​ក្រុម​ហ៊ុន ​វី​​តា​​ល់​ ដែល​​តែង​តែ ​ចូល​រួម​ចំ​ណែក ​ក្នុង​​ការ​រៀប​ចំ​​កម្ម​វិ​ធី​​សប្បុ​រស​​នេះ​ ជា​ច្រើន​​ឆ្នាំ​កន្លង​មក​ ។​

លោក​ សា​កល​ វិ​ទ្យា​​ធិ​​ការ​ បាន​​ថ្លែង​ថា ​កិច្ច​ការ​​បរិ​ច្ចាគ​​ឈាម​​នេះ​ មិន​មែន​​របស់​​ក្រ​សួង​សុ​ខា​ភិ​បាល​ រឺ​ ជា​កិច្ច​ការ​​របស់​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​តែ​ម្នាក់​ឯង​​នោះ​ទេ ​តែ​​វា​​ជា​កិច្ច​ការ​​របស់​​យើង​ទាំង​អស់​គ្នា​ ។​ហេតុ​​នេះ​បាន​ជា​​​សា​កល​វិ​ទ្យា​ល័យ​​វិ​ទ្យា​សាស្ត្រ​​សុ​ខា​ភិ​បាល​​រៀប​ចំ​​កម្ម​វិ​ធី​​បរិ​ច្ចាគ​​ឈាម​​ថ្ងៃ​នេះ ​ក្រោម​​ប្រ​ធាន​បទ​ «​បង្កើន​​ការ​បរិ​ច្ចាគ​​ឈាម​ គឺ​​បន្ថយ ​អត្រា​​ស្លាប់​​មា​តា»​ដោយ​​ស្រប​ទៅ​តាម​​ទិ​វា​​បរិ​ច្ចាគ​​ឈាម​​ពិ​ភព​លោក​ ឆ្នាំ​ ២០​១៤​”​ឈាម​មាន​​សុវ​ត្ថិ​ភាព ​ជួយ​ស​ង្គ្រោះ​​ជី​វិ​ត​​មា​តា ​”​។

​លោក​​រដ្ឋ​មន្ត្រី​ បាន​​បញ្ជាក់​ថា ​តាម​​តួ​លេខ​​របស់​​អង្គ​ការ​ សុខ​ភាព​​ពិ​ភព​ លោក​​ក្នុង​​ឆ្នាំ​២​០​១៣ ​ក្នុង​​ព្រះ​រា​ជ​​ណា ​ចក្រ​​កម្ពុជា​​យើង​ អត្រា​ នៃ​​ការ​បរិ​ច្ចាគ​​ឈាម​ ដោយ​​ស្ម័គ្រ​ចិត្ត​ និង​​មិន​​គិត​​កម្រៃ​ មាន​​ត្រឹម​តែ​​រង្វង់​៣៥​%​ នៃ​​តម្រូវ​ការ​​ឈាម​​តែ​ប៉ុ​ណ្ណោះ ​ក្នុង​ខណៈ​ដែ​ល​​ប្រ​ទេស​ ក្នុង​​តំ​បន់​ មាន​​អត្រា​​ខ្ព​ស់​ ជាង​​នេះ​​ដូច​ជា​​នៅ​ក្នុង​​ប្រទេស​​ឡាវ​ មាន​៩៥​%​ ប្រ​ទេស​​ថៃ​ មាន​៩៣​%​ និង​​ប្រ​ទេស​​វៀត​ណាម​ មាន​​រហូត​ដល់​៩៤​%​ ។ ​លោក​​រដ្ឋ​មន្ត្រី​​​ក៏​បាន ​អំ​ពា​វ​នាវ​ សូម​​ចូល​រួ​ម​​បរិ​ច្ចាគ​ ឈាម​​ទាំង​អស់​គ្នា​ ព្រោះ​​វា​​មិ​ន​​មែន​​ជា​​ភារ​កិច្ច ​របស់​​ក្រ​សួង​សុ​ខា​ភិ​បាល​ ឬ​​របស់​ ម​ជ្ឃ​​មណ្ឌល​​ជាតិ​​តែ​ឯង​​ទេ​ តែ​​វា​​​ជា​​ភារ​កិច្ច​ របស់​​យើង​ទាំង​អស់​គ្នា​ និង​​ដើ​ម្បី​​ជន​ជាតិ​ខ្មែរ​​យើង​ទាំង​អស់​គ្នា​ ។

​លោក​​រដ្ឋ​មន្ត្រី​ បាន​​បន្ថែម​ថា ​ការ​បណ្តុះ​​បណ្តុះ​​នូវ​​គំ​និត​ បរិ​ច្ចាគ​​ឈាម​​ដោយ​​ស្ម័គ្រ​ចិត្ត​ និង​​មិន​​គិត​ កម្រៃ​​នេះ ​គឺ​ជា​​ការ​ងារ​​បណ្តុះ​​វប្ប​ធម៌​ ចែក​រំ​លែក​ ដែល​​ប្រ​ជា​ជន​​កម្ពុ​ជា​​យើង​ មាន​​តាំង​ពី​​យូរ​លង់​​ណាស់ ​មក​ហើយ ​និង​​ស្រប​តាម​​អនុ​សា​សន៍​ ដ៏​​ខ្ព​ង់​ខ្ពស់​​របស់​ សម្តេច​​អគ្គ​មហា​សេ​នាប​តី​​តេ​​ជោ ​ហ៊ុន ​សែន​ នា​យ​ក​រដ្ឋ​មន្ត្រី​ នៃ​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​​កាល​​ពី​ថ្ងៃ​​ទី១​៥ ​ខែ​មិ​ថុ​នា​ ឆ្នាំ​២០​១១​ នៅ​​សា​លា​​បច្ចេក​ទេស​​ថែ​ទាំ​​វេជ្ជ​សាស្ត្រ​ ដែល​​ជំ​រុញ​​ឲ្យ​​មាន​​ចល​នា​​បរិ​ច្ចាគ​​ឈាម​ ។​

លោក​​វេជ្ជ​បណ្ឌិត​ ហុក​ គឹម​​ចេង ​ប្រ​ធា​ន​ មជ្ឈ​មណ្ឌល​​ជាតិ​​ផ្ដល់​​ឈាម​ បាន​​មាន​ប្រ​សា​សន៍​ ថា​ការ​បរិ​ច្ចាគ​​ឈាម​ គឺ​​មិន​​ប៉ះ​ពាល់​​ដល់​​សុខ​ ភាព​​នោះ​ទេ ​ផ្ទុយ​​វិញ ​វា​​ជា​​សក​ម្ម​ភាព ​អាច​គឺ​អាច​​ធ្វើ​ឱ្យ​​យើង​ ក្លាយ​ជា​​វីរ​បុរស​​ម្នាក់​ ដែល​អាច​ជួយ​​សង្គ្រោះ​​ជី​វិត​​មនុស្ស​​បាន​។​​ លោក​វេ​ជ្ជ​បណ្ឌិត​​ក៏​បា​ន​​រំ​លឹក​ ដល់​​និ​ស្សិត​​ទាំង​ឡាយ ​ឱ្យ​​ពិ​សា​​ទឹក​​ឱ្យ​បាន​ ច្រើន​​បន្ទាប់​ពី​​ពួក​គេ ​បាន​​បរិ​ច្ចាគ​​ឈាម​​រួច​ ក្នុង​ការ​បន្ថែម​​ជាតិ​​ទឹក​ សម្រាប់​​រាង​កាយ​​ក្នុង​ការ​ជំ​នួ​យ​​ដល់​​ការ​ផលិត​ គ្រាប់​​ឈាម​​ឡើង​វិញ​ ។​

លោក​​វេជ្ជ​ប​ណ្ឌិត​ ហុក ​គឹម​​ចេង​ បាន​​ឲ្យ​​ដឹ​ង​ថា ​សម្រាប់​​ខែ​ធ្នូ ​ចុង​ឆ្នាំ២​០​១៤​នេះ ​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​ ឈាម ​ប្រ​មូល​ឈាម​​ពី​​សា​កល​វិ​ទ្យា​ល័យ​​នា​នា​ និង​​សប្បុ​រស​ជន​ បាន​​ចំ​នួន​២០​៤៩​ប្លោក​​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative