ដាក់​ចេញ​នូវ​គោល​ដៅ​ចំ​នួន​បី​សម្រាប់​ប្រ​យុទ្ឋ​ជំ​ងឺ​របេង​នៅ​ឆ្នាំ​២០​១៥​

ក្នុង​គោល​ដី​ពង្រី​ក​ការ​ស្រាវ​ជ្រាវ​ និង​ព្យា​បាល​ជំ​ងឺ​រ​បេង​ឲ្យ​បាន​កាន់​តែ​ច្រើ​​ន​កម្ម​វិ​ធី​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​រ​បេង​បាន ​និង​កំ​ពុង​បើ​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​និង​ដាក់​​ចេញ​នូ​វ​ផែន​ការ​យុទ្ឋ​សាស្រ្ត​ចំ​នួន​៣​ចំ​ណុច​ស​ម្រាប់​ឆ្នាំ​២០​១៥​។​

IMG_0438fលោក​វេជ្ជ​បណ្ឌិ​ត​ម៉ៅ ​តាន់​អ៊ាង​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​និង​ជា​នា​​យក​កម្ម​វិ​ធី​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺរ​បេង​ និង​ហង់​សិន​បាន​មាន​ប្រ​សា​សន៍​ឲ្យ​គេ​ហទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​តាម​ទូរ​ស័ព្ទ​ ពី​ខេត្ត​សៀម​រាប​នា​ព្រឹក​ថ្ងៃ​ទី​២៦​ ធ្នូ​នេះ​ថា​ មន្រ្តី​កាន់​ការ​ងារ​របេង​ថ្នាក់​ស្រុក​ ថ្នាក់​ខេត្ត ​និង​ថ្នាក់​ជាតិ​ រួម​ទាំង​ដៃ​គូ​ពា​ក់​ព័ន្ឋ​បាន​និង​កំ​ពុង​ជួប​ប្រ​ជុំ​គ្នា​នៅ​ខេត្ត​សៀម​រាប​ ដើ​ម្បី​ពិ​និត្យ​មើល​សមិ​ទ្ឋិ​ផល​ដែល​បាន​​ស​ម្រេច​ជោគ​ជ័យ​នៅ​ឆ្នាំ​២០​១៤​នេះ ​និង​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០​១៥​ខាង​មុខ។​

លោក​បន្ត​ថា ​“​យើង​បាន​និង​កំ​ពុង​រៀប​ចំ​កម្ម​វិ​ធី​ជាតិ​ទាំង​មូល ​និង​ថ្នាក់​ខេត្ត​​បា​ន​រៀប​ចំ​កម្ម​វិ​ធី​ប្រ​ចាំ​ខេត្ត​និ​មួយៗ ​ដើ​ម្បី​សម្រេ​ច​ទិស​ដៅ​ស្រាវ​ជ្រាវ​រក​ឲ្យ​ឃើញ​អ្នក​ជំ​ងឺ​របេង​ចំ​នួន​៤០​៥០​០​ករ​ណី​នៅ​ឆ្នាំ​២០​១៥​”​។

​លោក​វេជ្ជ​បណ្ឌិត​ម៉ៅ ​តាន់​អ៊ាង​បាន​បន្ត​ថា​ កម្ម​វិ​ធី​ជាតិ​បាន​ដាក់​ចេញ​នូវ​គោល​ដៅ​សំ​ខាន់ៗ​ចំ​នួន​បី​សម្រាប់​ឆ្នាំ​២០​១៥​ ដូច​ជាទី​១ ​ដាក់​បន្ថែម​ម៉ា​ស៊ីន​ស្រា​​​វ​ជ្រាវ​ជំ​ងឺ​របេង​រហ័ស​(​G​ ​E​x​pe​r​t​)​ចំ​នួន​៣​០​គ្រឿង​បន្ថែម​ទៀត ​ទី២​ ជំ​រុញ​​ការ​ស្រា​​វ​ជ្រាវ​លើ​ក្រុម​មាន​ហា​និ​ភ័យ​ខ្ពស់ ​ក្នុង​ការ​ឆ្លង​និង​កើត​ជំ​ងឺ​របេង​ដែល​មាន​​វ័យ​ចាប់​ពី​៥៥​ឆ្នាំ​ទ្បើង​ និង​ទី​៣ ​ជំ​រុញ​កា​រ​ស្រាវ​ជ្រាវ​ជំ​ងឺ​រ​បេង​តាម​សហ​គម​ន៍​ឲ្យ​​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។​យោង​តាម​របាយ​កា​រណ៍​របស់​កម្ម​វិធី​​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំងឺ​របេង​ និង​ហង់​សិន​​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​រយៈ​ពេល​៩​ខែ​ឆ្ន​០​១៤​នេះ ​កម្ម​វិ​ធី​ជាតិ​ប្រ​យុទ្ឋ​ជំ​ងឺ​របេង​​បាន​ស្រាវ​ជ្រា​វ​រក​ឃើញ​អ្នក​ជំ​ងឺ​របេង​ គ្រប់​សណ្ឋាន​ចំ​នួន​៣​១​២០​០​ក​​រណី ​និង​រំ​ពឹង​ថារ​ហូត​ដល់​ចុង​ឆ្នាំ​នេះ ​ការ​ស្រាវ​ជ្រា​វ​ជំ​ងឺ​រ​បេង​នឹង​អាច​សម្រេច​បាន​ជាង​៤០​ ​០​០០​ក​រណី​តាម​ទិ​ស​ដៅ​របស់​កម្ម​វិ​ធី​ជាតិ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative