កាក​​បាទ​​ក្រ​ហម​​កម្ពុ​ជា​នាំ​យក​គ្រឿង​​ឧប​ភោគ​​បរិ​ភោគ​និង​​ថវិ​កា​ជួន​​ដល់​​ ប្រ​ជា​ពល​​រដ្ឋ​​​១៥​៩៦​​គ្រួ​សារ​​រង​​គ្រោះ​ ​ដោយ​​សារ​​ខ្យល់​​ព្យុះ​នៅ​ខេត្ត​ព្រះ​សី​ហនុ​

ក្នុង​​បរិ​វេ​ណ​វត្ត​​ទួល​​កែវ​​(​ហៅ​​វត្ត​​ទឹក​​ល្អក់​​)​ស្ថិត​នៅ​​ភូមិ​​ទួល​​ ឃុំ​ទឹក​​ល្អក់​ ​ស្រុក​​ព្រៃ​​នប់​​ ខេត្ត​​ព្រះ​​សី​ហ​នុ​កាល​ពី​​នៅ​​ព្រឹក​ថ្ងៃ​​ទី​២៥ ​​ខែ​ធ្នូ​ ​ឆ្នាំ​២០​១៤​​ ​សម្តេ​ច​កិត្តិ​​ព្រឹ​ទ្ធ​បណ្ឌិត​​ប៊ុន​ ​រ៉ា​នី​​ហ៊ុន​​ សែន​​ ប្រ​ធាន​​កាក​​បាទ​​ក្រ​ហម​​កម្ពុជា ​បាន​​អញ្ជើញ​​​សំ​ណេះ​​សំ​ណាល ​​និ​ង​​​នាំ​យក​​សំ​ភារៈ​​ប្រើ​​ប្រាស់​​ គ្រឿង​​ឧប​ភោគ​​បរិ​ភោគ ​​និង​​ថវិ​កា​ចែក​​ជួន​ដល់​​ប្រ​ជា​ពល​​រដ្ឋ​​​១​៥​៩៦​​គ្រួ​សារ​​ ដែល​​​រង​​គ្រោះ​​ដោយ​​សារ​​ខ្យល់​​ព្យុះ​មកពី​​៣​ឃុំ ​ស្រុក​ព្រៃ​​នប់​ ​ខេត្ត​​ព្រះ​​សី​ហនុ​​។​

Give_Red_Crosshមុន​​ពិ​ធី​សំ​ណេះ​​សំ​ណាល​ចាប់​ផ្តើម​ ​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ​ប៊ុន​​ រ៉ា​នី​​ហ៊ុន​​ សែន​ ​និង​​ប្រតិ​​ភូ​​អម​​ដំ​ណើរ​ ​បាន​​ឡើង​​លើ​​សា​លា​​ឆ័ន​​វត្ត​​ទួល​​កែវ​ ​ដើ​ម្បី​​ថ្វា​យ​​បង្គុំ​​ព្រះ​ ​និង​​ប្រ​គេន​​ទេយ្យ​​វត្ថុ​​ដល់​​វត្ត​​ទឹក​​ល្អក់​​មាន​​៖​អង្ករ​​២០​០គី​​ឡូ​ក្រាម​,​​ មី១​​​០​កេស,​​ ត្រី​ខ​​៣​កេស,​​សាច់​​ក្រក​​១​០​​គី​ឡូ​​ក្រាម​,​​ត្រី​ងៀ​ត​​១០​​គី​ឡូ​ក្រាម​,​ ស្ក​សរ​​៥​​គី​ឡូ​ក្រាម​​,​ ទឹក​​ដោះ​​គោ​​ខាប់​​១​​កេស​,​​អូ​វ៉ា​ន់​​ទីន​១​​កេស​,​​តែ​​៥​​គី​ឡូ​ក្រាម​​,​ទឹក​​ក្រូច​​៥​កេស,​ ​ទឹក​​សុទ្ធ​​៥​កេ​ស​​ និង​​បច្ច័យ​​៥​​លាន​​រៀល​​។​ប្រ​គេន​​ព្រះ​​សង្ឃ​​៥​​អង្គ​ ​ក្នុង​​១​​អង្គ​​ស្លា​ដ​​ក់​១ ​​និង​​បច្ច័យ​​២​​០​ម៉ឺន​​រៀល​​,​ ព្រះ​ចៅ​​អធិ​កា​រ​​វត្ត​​បច្ច័យ​​៤០​​ម៉ឺន​រៀល​​។ ​ជូន​​យាយ​​ជី ​​តា​ជី​​ និង​​អា​ចារ្យ​១៩​​នាក់​​ ម្នាក់ៗ​​ថវិ​កា​​១០​​ម៉ឺន​​រៀល​​ ក្រ​ណាត​​ស​១​​ដុំ ​​ដែល​ជា​​អំ​ណោយ​​សម្តេច​តេ​ជោ​​ហ៊ុន​​ សែន​​ និង​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន​​ រ៉ា​នី​​ហ៊ុន​​សែន​​។​

​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិ​ត​​​ប៊ុន​​រ៉ា​នី ​ហ៊ុន​សែន​បាន​​មា​ន​​ប្រ​សា​សន៍​​សំ​ណេះ​​សំ​ណាល​​ដោយ​​​សម្តែ​ង​​​ទឹ​ក​​ចិត្ត​​ចូល​រួម​រំ​លែក​​ ទុក្ខ​​លំ​បាក​ជា​​មួយ​​ពល​​រដ្ឋ​​ដែល​​រង​​គ្រោះ​​ដោយ​ខ្យល់​ព្យុះ​ ខ្យល់​កន្ត្រាក់ ​និង​​​ថ្លែង​​អំ​ណរ​​គុណ​​ដល់​​​អា​ជ្ញា​ធ​​រ​​ដែ​ន​​ដី​​គ្រប់​​លំ​ដាប់​ថ្នាក់​​ ក្នុង​ការ​ជួយ​​​ប្រ​ជា​​ពល​​​​រដ្ឋ​​ជួប​​ការ​​​​លំ​បាក​​ដែល​​បណ្តាល​មក​​ពី​គ្រោះ​​​មហន្ត​​ រាយ​​ធម្ម​ជាតិ​​ផ្សេងៗ​ដើ​ម្បី​សំ​រា​ល​​​​ជីវ​ភាព​​រស់​​នៅ​​ប្រ​ចាំ​​ថ្ងៃ​អោ​យ​បាន​​ប្រ​សើរ​​ ​ឡើង​​វិញ​។​សម្តេច​​បន្ត​ថា ​​អំ​ណោយ​​​ចែក​​ជូន​​នា​​ពេល​​នេះ​ ​កា​ក​​បាទ​​ក្រ​ហម​​កម្ពុជា​​ទ​ទួល​​បាន​​ពី​​ការ​​ចូល​​រួម​​ប្រ​កប​​ដោយ​​ទឹ​ក​​ចិត្ត​​ សប្បុ​រស​ធម៌​​របស់​​សប្បុ​រស​​ជន​ពី​​គ្រប់​​មជ្ឈ​ដ្ឋាន​​ទាំង​​ក្នុង​និង​​ក្រៅ​​ប្រ​ទេស​​​។​ថ្វី​ត្បិត​​អំ​ណោយ​​ទាំង​នេះ​​ មាន​ចំ​នួន​​​​​តិច​​តួច​​មិន​​អាច​​ឆ្លើយ​តប​​បាន​ ​ទៅ​​នឹង​​តម្រូវ​ការ​​ក៏​ពិត​​មែន ​​តែ​វា​​​អាច​​ជួយ​​សំ​រាល​​ដល់​​ជីវ​ភាព​​រស់​​នៅ​​ប្រ​ចាំ​​ថ្ងៃរ​បស់​​បង​​ប្អូន​កំ​ពុង​​ជួប​ ​ការ​​ខ្វះ​ខាត​​ចំ​ពោះ​​មុខ​​បាន​​មួយ​​គ្រា​ ​និ​ង​​ទាន់​​​ពេល​​វេ​លា​​​ផង​​ដែរ​​។​

សម្តេច​​បញ្ជាក់​​ថា ​​បញ្ហា​​គ្រោះ​​ធម្ម​ជាតិ​​នេះ​ មិន​​មែន​​កើត​​ឡើង​​តែ​​ក្នុង​​ប្រ​ទេស​​កម្ពុជា​​នោះ ​​គឺ​​វា​​បាន​​កើត​​ឡើង​​នៅ​​តំ​បន់​​​​នា​នា​​នៅ​​លើ​​ពិ​ភ​ព​​លោក​ ​អ្វី​​ដែល​​សំ​ខាន់​​នោះ ​​គឺ​​សូម​​ឱ្យ​បង​​ប្អូន​​ត្រូវ​​ចេះ​​ខឹត​​ខំ​​ប្រឹង​ប្រែ​ង​​ដោយ​​ខ្លួន​​ឯង​ ​តាម​រយៈ​​ការ​ជំ​រុញ​​​​​ការ​​​​ងារ​​បង្ក​​បង្កើ​ន​​​ផល​ដំ​ណាំ​រួម​​ផ្សំ​ផ្សេងៗ​​ គួប​​​ផ្សំ​និង​​ការ​​បង្កើត​​មុខ​​របរ​​ប្រ​ចាំ​​ថ្ងៃ​​​ តាម​​លទ្ធ​​ភាព​​ដែល​​អាច​​ធ្វើ​​ទៅ​​បាន​​ ដើ​ម្បី​លើក​​កំ​ពស់​​ជី​វ​ភាព​​រស់​​​នៅ​​ប្រ​ចាំ​​ថ្ងៃ​​ក្នុង​​ក្រុម​​គ្រួ​សារ​​ឱ្យ​​បាន​​ កាន់​តែ​​ប្រ​សើរ​​​។​

001fបន្ទាប់​​មក​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន​​ រ៉ា​​នី​ហ៊ុន​​ សែន ​​និ​ង​​ប្រតិ​ភូ​​អម​​ដំ​ណើរ​​បាន​​ចែក​អំ​ណោយ​​ជូន​​ដោយ​​ផ្ទាល់​​ដៃ​​ដល់​​ប្រ​ជា​​ពល​​រដ្ឋ​​ ទាំង​​១.​៦១​២​​គ្រួ​សា​រ​​ ដោយ​​គ្រួ​សារ​​នី​មួយៗ​​ទទួល​​បាន​ ៖​ ​អង្ករ​៣០​​គី​ឡូ​​ក្រាម​​,​ មី​​១​កេស​​​,​ត្រី​ខ​​១០​​កំ​ប៉ុង​​,​សា​រ៉ុង​​១,​​ក្រ​ម៉ា​​១​​,​​​មុង​១​​,ភួ​យ១​,​ក្រ​ណាត់​​ ស​១ដុំ ​ក្នុង​​នោះ​​មាន​​ថវិ​កា​​១​ម៉ឺ​ន​​រៀល​​ និង​​ថវិ​កា​​ចំ​នួន​​១០​​ម៉ឺន​​រៀល​​។ពល​រ​​ដ្ឋ​ចំ​នួ​ន​​១៦​​គ្រួ​សារ​​ដែល​​ទទួល​​រង​គ្រោះ​​ ដោយ​​សារ​​ខ្យល់​​ព្យុះ​​បាក់​​រ​លំ​ផ្ទះ​​ទាំង​​ស្រុង​​ទទួល​​បាន​​​សំ​ភារៈ​​ដូច​គ្នា ​​ថវិ​​កា​២​០​​ម៉ឺន​​រៀល​​ ​​ក្រ​ណាត់​​ត​ង់​​១៦​​ផ្ទាំង​ ​និង​​ត្រៀម​​បំ​រុង​​ស្បៀង​​សំ​ភារៈ​​២០​​កំ​ប្លេរ​​ផង​​ដែរ​​។​

គួរ​​បញ្ជាក់​ថា ​​អំ​ណោយ ​​សំ​ភារៈ ​​ដែល​​ត្រូវ​​ចែក​​ជូន​​ប្រ​ជា​ពល​​រដ្ឋ​​នា​​ពេល​នោះ ​​អង្ករ​​ជា​អំ​ណោយ​​របស់​​រដ្ឋា​​ភិ​បាល ​​នៃ​​សា​ធារណ​​រដ្ឋ​​ប្រ​ជា​មា​និត​​ចិន​​ តាម​​រយៈ​​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​ ជូន​​ដល់​​កាក​​បាទ​​ក្រ​ហម​​កម្ពុជា​​។​ស្បៀង ​​សំ​ភារៈ​​ជា​​អំ​ណោយ​​​របស់​​សប្បុ​រស​​ជន​​នា​នា​​ តាម​រយៈ​​កាក​​បាទ​​ក្រ​ហម​​កម្ពុជា​​។​ ក្រ​ណាត់​​ស​ និង​ថវិ​កា ​ជា​​អំ​ណោ​យ​​របស់​​សម្តេច​​អគ្គ​​ម​ហា​​សេ​នា​​បតី​​តេ​​ជោ​​ហ៊ុន​​ សែន​​ និង​​សម្តេ​ច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន​​ រ៉ា​នី​​ហ៊ុន​​សែន​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative