អ្នក​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​ឃុំ​រកា​កើន​ទ្បើង​ដល់​១​៦​០​នាក់​

ក្រុម​មន្រ្តី​សុ​ខា​ភិ​បាល​បាន​និ​យាយ​ថា​ អ្នក​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​ឃុំ​រកា​បាន​កើន​ពី​១​៤​០​នាក់​កាល​ពី​ចុង​សប្តាហ៍​មុន​ ដល់​១​៦​០​នាក់​នៅ​ក្នុង​មូល​ដ្ឋាន​ខាង​លើ ​ខណៈ​ក្រុ​ម​មន្រ្តី​ជំ​នាញ​បាន ​និង​កំ​ពុង​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​ដ៏​គួរ​ឲ្យ​ភ្ញា​ក់​ផ្អើល​នេះ។

009 (2)dក្រុម​មន្រ្តី​ជំ​នាញ​បាន​និ​យាយ​ក្នុង​ល័ក្ខ​ខ័ណ្ឌ​មិន​បញ្ចេ​ញ​ឈ្មោះ​ថា ​រហូ​ត​មក​ទល់​ពេ​ល​នេះ ​មាន​អ្នក​ឆ្លង​មេ​រោគ​អេ​ដស៍ ​និង​ជំ​ងឺ​អេ​ដស៍​រហូត​ដល់​១​៦​០​នាក់​ហើយ​ ខណៈ​ចំ​នួន​អ្នក​ធ្វើ​តេស្ត​ឈាម​ នៅ​ក្នុ​ង​មូល​ដ្ឋាន​ខាង​លើ​បាន​និង​កំ​ពុង​កើន​ទ្បើង​ ដើ​ម្បី​លុប​បំ​បាត់​ការ​សង្ស័យ​ចេញ​ពី​ចិត្ត​របស់​ពួក​គេ។​

នៅ​ដើម​សប្តាហ៍​នេះ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍ ​បាន​ចេញ​សេច​ក្តី ​អំ​ពាវ​នាវ​សុំ​ឲ្យ​អ្នក​សារ​ព៌ត​មាន​ ចូល​រួម​រក្សា​ការ​សំ​ងាត់​របស់​អ្នក​ឆ្លង​រាល​ដាល​មេ​រោគ​អេ​ដស៍​នៅ​ភូមិ​រកា ​ឃុំ​រ​កា​ ស្រុក​សង្កែ​ ខេត្តបាត់​ដំ​បង។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេ​ង​រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​ប្រាប់​អ្នក​​សារ​ព៌ត​មាន​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២៥​ ធ្នូ​នេះ​មុន​បដិ​សេធ​មិនអត្ថា​ធិ​ប្បាយ​លំ​អិត​ថា ​“​ក្រុម​​មន្រ្តី​ជំ​នាញ​កំ​ពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រឿង​នេះ ​ហើយ​លទ្ឋ​ផល​នឹង​ចេញ​នៅ​ពេ​​ល​ឆាប់ៗ​នេះ”​។​

008 (1)dការ​ឆ្លង​រាល​ដាល​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​នៅ​ភូមិ​រកា​ ដែល​ធ្វើ​ឲ្យមាន​កា​​រ​ចាប់​អារ​ម្មណ៍​និងភ្ញាក់​ផ្អើល​ទូ​ទាំង​ពិ​ភព​លោក​ ត្រូវ​បាន​ប្រ​ជា​ជន​មូល​ដ្ឋាន​ចោទ​​ប្រ​កាន់​ទៅ​លើ​លោក​យ៉ែម ​ជ្រិន​ដែល​ជា​ធ្លា​ប់​បាន​រៀន​ជំ​នាញ​កំ​រិត​គិ​លា​នុប​ដ្ឋាក​នៅ​ជំ​រុំ​ខ្មែរ​ ថៃ​ កាល​ពី​ដើម​ទស​វត្ស​រ៍​ទី​៨០​។​ បច្ចុ​ប្បន្ន​​លោក​យ៉ែម​ ជ្រិន​កំ​ពុង​ជាប់​​ពន្ឋ​នា​គារ​ បន្ទាប់​ពី​តុ​លា​ការ​សា​លា​តំ​បូង ​ខេត្ត​បាត់​ដំ​បង​បាន​ចោទ​ប្រ​កាន់​រូប​គាត់​​ពី​បទ​ចម្លង​មេ​រោគ​អេ​ដស៍ ​ដោយ​ចេត​នា​លើ​អ្នក​ភូមិ​រកា។​

លោក​យ៉ែម ​ជ្រិន​បាន​សារ​ភាព​ថា ​ធ្លាប់​បាន​ប្រើ​ប្រាស់​សា​រ៉ាង​ចាក់​អ្នករ​ស់​​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​រួច​ យក​មក​ចាក់​ជូន​អ្នក​ជំ​ងឺ​ធម្ម​តា​ និង​ប្រើ​ប្រាស់​សា​រ៉ាង​ដែល​ប្រើ​រួច​យក​មក​ប្រើ​ប្រាស់​ទ្បើ​ង​វិញ​ផ​​ង​ដែរ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative