នគរ​បាល​​ខេត្ត​កំ​ពង់​ធំ​​ចាប់​បាន​​សាច់​មាន់​ និង​​ប្រ​ហិត​​ខូច​គុណ​ភាព​១​រថ​យន្ត​

គ្រឿង​ឧប​ភោគ​​បរិ​ភោគ​​រួម​មាន​​សាច់​មាន់​ ប្រ​ហិត​​ប៉ា​​តេ ​និង​​ត្រី​​សមុទ្រ​​មួយ​ចំ​នួន​ធំ​ ត្រូវ​បាន​​សម​ត្ថ​កិច្ច​​នគ​​រ​បាល​​ប្រ​ឆាំង​​បទ​ល្មើស​ នៃ​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត​កំ​ពង់​ធំ ​ស្ទាក់​​ចាប់​បាន​​កាល​ពី​​ថ្ងៃ​​ទី​២៤ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ នៅ​លើ​​ផ្លូវ​ជាតិ​​លេខ៦​ ក្នុង​ភូមិ​​ត្រ​ពាំង​​ឫ​ស្សី ​ឃុំ​​ត្រ​ពាំង​​ឫ​ស្សី​ ស្រុ​ក​​កំ​ពង់​ស្វាយ​ ខេត្ត​កំ​ពង់​ធំ ​ខណៈ​​ទំ​និញ​​ខូច​គុណ​ភាព​​ទាំ​ង​នេះ ​ត្រូវ​បាន​​ដឹ​ក​​តាម​​រ​ថ​យន្ត១​គ្រឿង​ ចេញ​ពី​​ខេត្ត​សៀម​រាប​ យក​ម​ក​ចែក​​ចាយ​​តាម​​លើ​​ទី​ផ្សារ​​ក្នុង​​ខេត្ត​ និង​​នៅ​​ភោ​​ជនី​​ដ្ឋា​ន​​បឹង​​សំ​រឹ​ទ្ធ​។

KPTH-01-24-December-2014-17-50-36-94972fពាក់​ព័ន្ធ​​ករ​ណី​​ខាង​លើ ​សមត្ថ​កិច្ច​​បាន​​ឲ្យ​​ដឹង​ថា ​ដោយ​មា​ន​​ការ​សង្ស័យ ​សមត្ថ​កិច្ច​​ក៏​បាន​​ឃាត់​​រថ​យន្ត​​ខាង​លើ ​ដើ​ម្បី​​ធ្វើ​ការ​​ត្រួត​ពិ​និ​ត្យ​ ពេល​នោះ​​ក៏​បាន​​ប្រទះ​ឃើ​ញ​​ស្បោង​ និង​​ឡាំ​​ជា​ច្រើន​​ដែល​​ក្នុង​នោះ​​ផ្ទុក​​ដោយ​​សាច់​មាន់​១​២​៧​គី​ឡូ​ក្រា​ម​ ប្រ​ហិត​ ត្រី​​សមុទ្រ​៤​គី​ឡូ​ក្រាម​ និង​​ម្ស៉ៅ​​ពណ៌​​ស​​សម្រាប់​​ក្លា​សេ​២​គី​ឡូ​ក្រាម​ សម្រាប់​​ការ​ពារ​​កុំ​​ឲ្យ​​ខូច​គុណ​ភាព​​សាច់​។ សមត្ថ​កិច្ច​​បាន​​បន្ត​ថា ​រាល់​​មុខ​ទំ​និញ​​ទាំង​នោះ ​មិន​មាន​​លិ​ខិត​ស្នាម​​អ្វី​​ឡើយ ​ហើយ​​នៅ​លើ​​ប្រ​ភេទ​​ទំ​និញ​​ទាំង​នោះ ​មាន​​ក្លិ​ន​ស្អុយ​ និង​​មា​ន​​ម្ស៉ៅ​​គី​មី​​ច្រើន​​កញ្ច​ប់​ ត្រូវ​បាន​​គេ​​ប្រើ​ប្រាស់​​លើ​​មុខ​ទំ​និញ​​ដើ​ម្បី​​រក្សា​​គុណ​ភាព​​ឲ្យ​​ស្រស់​ និង​​ត្រ​ជាក់​។​

ជា​មួយ​គ្នា​​នោះ​ដែ ​គេ​​បាន​​រ​ក​ឃើញ​​វិ​​ក័យ​​ប​ត្រ​២​សន្លឹ​ក​ របស់​​ក្រុម​ហ៊ុន ​អ៊ិ​ល​​ឃេ​​ធី​ លក់​​គ្រឿង​​ឧ​​បក​​ភោគ​​បរិ​ភោគ ​ដែល​មាន​​អា​ស័យ​ដ្ឋាន​​នៅ​ក្នុង​​ក្រុង​​សៀម​រា​ប​ ខេត្ត​សៀម​រាប​ ហើយ​​ក្នុង​​វិ​​ក័យ​​ប​ត្រ​​នោះ​ គឺ​​រៀប​រាប់​​មុខ​ទំ​និញ ​និង​​ឲ្យ​​រ​ថ​យន្ត​​ដឹ​ក​​ដាក់​​ក្នុង​​ភោជ​នី​យ​ដ្ឋាន​​បឹង​​សំ​រិទ្ធ​។​

ក្រោយ​​ការ​ឃាត់​​ចាប់​​សមត្ថ​កិច្ច​​រក​ឃើញ​​មាន​​សាច់មា​ន់​២​ឡាំង​ ប្រ​ហិត​​ប៉ា​​តេ​១​ឡាំង​ និង​​ត្រី​​សមុទ្រ​១​ឡាំ​ង​ ដែល​​តាម​​ការ​ប៉ាន់​ប្រ​មាណ​​ក្នុង​១​ឡាំង​​ប្រ​ហែល​​ជាង​៥០​គី​ឡូ​ក្រាម​។ ក្នុង​នោះ​​ផង​ដែរ​ សមត្ថ​កិច្ច​​ក៏​បាន​​ឃាត់​ខ្លួន​​អ្ន​ក​បើក​បរ​​រថ​យន្ត​​ម្នា​ក់​ ឈ្មោះ​ ស្គន់​ ម៉ី ​ភេទ​​ប្រុស​ អា​យុ​៤​២​ឆ្នាំ​ នៅ​​ខេត្ត​សៀម​រាប។​

ជុំ​វិ​ញ​​ការ​ឃាត់​​ចាប់​​រថ​យន្ត​​ដឹក​​សាច់​មាន់​​ខូច​គុណ​ភាព​​ខាង​លើ​​បាន​ធ្វើ​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​​ម​ហា​ជន​​មិន​​បាន​ដឹង​​ទាល់​តែ​សោះ​​ថា ​ភោ​ជ​នី​​ដ្ឋា​​ន​ និង​​អា​ហារ​​ដ្ឋា​ន​ធំ​ល្បីៗ​ បែរ​ជា​​ប្រើ​​សាច់​មាន់​​ខូ​ច​គុណ​ភា​ព​​ទៅ​ធ្វើ​ជា​​អា​ហារ ​ដើ​ម្បី​​បោក​​បញ្ឆោត​​បន្លំ​​ភ្នែក​​ភ្ញៀវ​ នេះ ​គឺ​ជា​​ទ​ង្វ់​​មិន​​គប្បី​​មួយ​​ដែល​​ភ្ញៀវ​ ឬ​​អតិ​ថិ​ជន​ ត្រូវ​តែ​​ជៀស​វាង​​ក្នុង​ការ​​ទទួល​ទាន​​សាច់​មាន់ ​ប្រ​ហិត​​នៅ​តាម​​ភោ​​ជ​នី​​ដ្ឋា​​ន​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative