គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៤​ធ្នូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់​និង​របួ​ស​៣​៣​នាក់​

តាម​​របាយ​ការណ៍​ ពី​​នាយ​ក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​២៤​ ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស ​ចំ​នួន​​១៨​​លើក​ យប់​ ០៩​​លើក​ បណ្តាល​ឲ្យ​​មនុស្ស​ ស្លាប់​ ១៦​​នាក់​ (​ស្រី​ ០៤​​នាក់​​)​ របួស​ធ្ងន់​ ១៧​​នាក់​ (​ស្រី​ ០៧​​នាក់​​)​ និង​​របួស​ស្រាល​​១៦​​នាក់​​(​​ស្រី​​៨​​នាក់​​)​​។​​

04_01_2011_HOUR_TRAFICE  (1) copyក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ១៨​​លើក​​នេះ បាន​​បង្ក​​ឲ្យ​​ខូច​ខាត​ យាន​យន្ត​​សរុប​ ៣១​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​​ចំ​នួ​ន​ ១៦​​គ្រឿង​​​,​ រថ​យន្ត​​ធុន​​​តូច​​ចំ​នួន​ ០​៦​​គ្រឿង​​,​​រថ​យន្ត​​ធុន​​ធំ​​ចំ​នួន​​៦​​គ្រឿង​​,​​យាន្ត​​ផ្សេងៗ​ ០​២​៣​​គ្រឿង​​និង​​ថ្មើរ​ជើង​​១​នាក់​​។​​មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​មក​ពី​​ល្មើស​​ល្បឿន​ ១១​​លើក​​,​ មិន​​ប្រ​កាន់​​ស្តាំ​ ០១​​លើក​​,​​មិន​​គោ​រព​​សិទ្ធ​ ០១​​លើក​​,​​បត់​​គ្រោះ​ថ្នាក់​​៣​​លើក​​,​​ស្រ​វឹង​​១​​លើក ​និង​​មនុស្ស​​ដើរ​​ឆ្លង​ផ្លូវ​​១​​លើក​ ក្នុង​នោះ​មាន​​អ្ន​ក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់​​ដោយ​​មិន​​បាន​​ពាក់​មួក​​សុ​វត្ថិ​ភា​ព​ ២៣​​នាក់​ (​​យប់​​១៤​​នាក់​​)​​។​ ចំ​ពោះ​​យាន​យន្ត​​ដែល​​បង្ក​ហេតុ​​មា​ន ​ម៉ូ​តូ​​៩​​លើក ​រថ​យ​ន្ត​​តូច​​៣​​លើក រ​ថ​យន្ត​​ធំ​​៣​​លើក​ គោ​យន្ត​​១​​លើក​ ថ្មើរ​ជើង​​២​​លើក​​។​​

ខេត្ត​​ដែល​​មាន​​គ្រោះ​ថ្នាក់​ និង​​រង​គ្រោះ​​ច្រើន​​ជាង​​គេ​​មានៈ​ ខេត្ត​​ពោធិ៍​សាត់​​៣​​លើក ​ស្លាប់​​៣​​នាក់​ របួស​​២​​នាក់​​,​​ខេត្ត​​បាត់​ដំ​បង​​៣​​លើក ​ស្លាប់​​២​​នាក់​ របួស​​៤​​នាក់​​,​​ខេត្ត​​បន្ទាយ​មាន​ជ័យ​​២​​លើក​ ស្លាប់​​៣​​នាក់​​,​ខេត្ត​​ក្រ​ចេះ​​១​​លើក​ ស្លា​ប់​​២​​នាក់​ របួស​​១៧​​នាក់​​​,​​និង​​ខេត្ត​​កំ​ពង់​ស្ពឺ​​១​​លើក​ ស្លាប់​​៣​​នាក់​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative