ស​វ​ស​រៀប​ចំ​កម្ម​វិ​ធី​បរិ​ច្ចាក​ឈាម​ដោយ​មាន​​និ​ស្សិត​ចូល​រួម​រាប់​រយ​នាក់​

​ក្នុង​គោល​ដៅ​ផ្តល់​ការ​សង្រ្គោះ​ដល់​ប្រ​ជា​ពល​រដ្ឋ​ ដែល​ត្រូវ​ការ​ឈាម​សា​ក​ល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល​(​ស​វ​ស​)​ បាន​ប្រា​រព​កម្ម​វិ​ធី​បរិ​ច្ចាក​ឈាម​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៥ ​ធ្នូ​នេះ​​ដោយ​មាន​ការ​ចូល​រួម​ពី​និ​ស្សិត​យ៉ាង​ច្រើន​កុះ​ករ។​

IMG_1350fលោក​សាស្រ្តា​ចារ្យ​សា​ផុន ​វឌ្ឈនៈ​សា​កល​វិ​ទ្យា​ធិ​ការ​នៃ​សា​កល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ ក្នុង​ពិ​ធី​បើក​កម្ម​វិ​ធី​បរិ​ច្ចាក​ឈាម​ថា​ កម្ម​វិ​ធី​បរិ​ច្ចាក​ឈាម​នា​ពេល​នេះ ​រៀប​ចំ​ដោយ​សា​កល​វិ​ទ្យា​ល័យ​វិទ្យា​​សាស្រ្ត​សុ​ខា​ភិ​បាល​ និង​រៀប​ចំ​សហ​ការ​ដោយ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក ​ក្រុម​ហ៊ុន​N​V​C​វី​តាល់ ​និង​ជា​ពិ​សេស​ចូល​រួម​ជា​គំ​និត​យោ​បល់​និង​សក​ម្ម​ភាព​ដ៏​ថ្លៃ​ថ្លា​របស់សមា​គម​និ​ស្សិត​ និង​និ​ស្សិត​សាក​ល​វិ​ទ្យា​ល័​យ​វិ​ទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល។​

លោក​បន្ត​ថា ​“​កិច្ច​ការ​បរិ​ច្ចាក​ឈាម​នឹង​មិន​អាច​សម្រេច​បាន​ជោគ​ជ័យ​ដូច​ ក្នុង​ថ្ងៃ​នេះ​ទេ ​ប្រ​សិន​ជា​គ្មាន​ការ​ចូល​រួម​គាំ​ទ្រ​ពី​ក្រ​សួង​សុ​ខា​ភិ​បាល​ ដៃ​គូ​សហ​ការ​​ខាង​ក្រៅ​ មន្រ្តី​រា​ជ​ការ​ និ​ង​បុគ្គ​លិ​ក​របស់​សា​កលវិ​ទ្យា​ល័យ ​ជា​ពិ​​សេស​គឺ​ការ​គាំ​ទ្រ​អស់​ពី​កំ​លាំង​កាយ​ចិត្ត​របស់​ប្អូនៗ​និ​ស្សិត​ ដែល​ជា​យុវ​ជន​ប្រ​កប​ដោយ​ថាម​ពល​ និង​យ៉ាង​សកម្ម​របស់​សា​ក​ល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល”​។​

ការ​បរិ​ច្ចាក​ឈាម​នៅ​សា​កល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល ​បាន​កើន​ទ្បើង​ជា​ប្រ​ចាំ ​ដោយ​បាន​កើន​ពី​១៣​៧​នាក់​នៅ​ឆ្នាំ​​២០​​០​​៩​​ ដល់​៦​៩​៩​នាក់​នៅ​ឆ្នាំ​២០​១៣​កន្លង​មក​នេះ។​

លោក​សាស្រ្តា​ចារ្យ​សា​ផុន​ វឌ្ឈ​នៈ​បាន​បន្ត​ថា ​យោង​តាម​របាយ​ការណ៍​រប​​ស់​អង្គការសុខភាពពិភពលោកប្រចាំកម្ពុជានៅឆ្នាំ​២០​១៣​យុវ​ជន​ដែល​ស្ថិត​ក្នុង​វ័យ​ពី១៧​ដល់​៣០​ឆ្នាំ​ មាន​រហូត​ដល់​ចំនួន​៧៤​,​៥​ភាគ​រយ ​នៃ​អ្នក​បរិ​ច្ចាក​ឈាម​សរុប ​ដែល​តួ​លេខ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ពី​សារៈ​សំ​ខាន់​របស់​យុវ​ជន​ក្នុង​កិច្ច​ការ​ងារ​ក​សាង​ប្រ​ទេស​ជាតិ​ ក៏​ដូច​ជា​កិច្ច​ការ​ងារ​សប្បុ​រ​ស​ធ៌ម​សង្គម​។​

លោក​វេជ្ជ​បណ្ឌិត​ហុក​ គឹម​ចេង​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ក្រ​សួង​​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សា​សន៍​ថា ​ទិវា​ជាតិ​ផ្តល់​ឈាម​ឆ្នាំ​នេះ​ធ្វើ​ទ្បើង​ក្រោម​​ប្រ​ធាន​បទ​ “​បង្កើន​ការ​បរិ​ច្ចាក​ឈាម​គឺ​បន្ថយ​អត្រា​ស្លាប់​របស់​មា​តា​”​ ហើយ​ជា​រៀង​រាល់​​ឆ្នាំ​សា​កល​វិ​ទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល​ បាន​ចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​ស​កម្ម​ភាព​បរិ​ច្ចាក​ឈាម​ និង​បាន​ធ្វើ​ជា​គំ​រូ​ល្អ​មួ​យ​ និង​មាន​ការ​ចូល​រួម​ពី​ស​កម្ម​ជន​យុវ​ជន​រប​​ស់​ក្រ​សួង​សុ​ខា​ភិ​បាល​ ក្នុង​ការ​បរិ​ច្ចាក​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ផង​ដែរ​។​លោក​បន្ត​ថា ​គិត​ត្រឹ​ម​ខែ​ធ្នូ​ឆ្នាំ​២០​១៤​នេះ ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួល​បាន​ឈាម​​សរុ​​ប​ចំ​នួន​២០​៤៩​ប្លោក ​ដែល​បាន​ចែក​ចាយ​គ្រប់​មន្ទី​រ​ពេទ្យ​រដ្ឋ​ទាំង​អស់​ក្នុង​ក្រុង​ ភ្នំ​ពេ​ញ​គ្រប់​គ្រាន់​។​

លោក​បន្ត​ថា ​“កា​រ​បរិ​ច្ចាក​ឈាម​មាន​សុវ​ត្ថិ​ភាព​បំ​ផុត​ និង​បាន​រួម​ចំ​ណែក​ជួយ​ស​ង្រ្គោះ​អា​យុ​ជី​វិត​ទាំ​​ងទ្បាយ​”​។​

IMG_1353fលោក​វេជ្ជ​ប​ណ្ឌិត​ម៉ម ​ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រ​សួង​សុខា​ភិ​បាល​បាន​មាន​ប្រ​សា​​សន៍​កោត​សរ​សើរ​ដល់​សាក​ល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល​​ ដែល​តែង​តែ​​បាន​ចូល​រួ​ម​សកម្ម​ភាព​បរិ​ច្ចាក​ឈាម ​ដោយ​មិន​គិត​កំ​រ៉ៃ ​និង​ស្ម័​គ្រ​ចិ​ត្ត​។ ​នេះ​ជា​​ប្រ​ពៃ​ណី​នៃ​ការ​ចែក​រំ​លែក​ ដែល​ប្រ​ជា​ជន​កម្ពុជា​មាន​ជា​យូរ​មក​ហើយ ​និង​ជា​ការ​ ធ្វើ​ទ្បើ​ង​ស្រប​តាម​អនុ​សា​សន៍ ​របស់​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ​ហ៊ុន ​សែន​​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​លោក​បាន​ជំរុ​ញ​និង​អំ​ពាវ​នាវ​ឲ្យ​យុវ​ជន​កម្ពុជា​ចូល​រួម​ប​រិ​ច្ចាក​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ប្រ​កប​ដោយ​សម​ធ៌ម​និង​មិន​រើស​អើង​។​

លោក​បន្ត​ថា ​“​ប្រ​ធាន​បទិ​វា​បរិច្ចាក​ឈាម​ឆ្នាំ​នេះ​ គឺ​ផ្តោត​លើ​ការ​ស្រ​លាញ់​មា​តា ​ហេតុ​នេះ​យើង​ជា​អ្នក​ស្រ​លាញ់​មា​តា ​កូន​ស្រី ​បង​ស្រី ​និង​ប្អូន​ស្រី​របស់​យើ​​​ង​ ខ្ញុំ​សូម​អំ​ពាវ​នាវ​ឲ្យ​បង​ប្អូន​ចូល​រួម​បរិ​ច្ចាក​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ទាំង​អស់​គ្នា”​។​លោក​បន្ត​ថា ​“​ការ​បរិ​ច្ចាក​ឈាម​ មិន​មែន​ជា​ការ​ងារ​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​តែ​​ម្នាក់​ឯង​នោះ​ទេ ​តែ​ជា​ការ​ងារ​របស់​យើង​ទាំង​អស់​គ្នា​ ហើយ​ជា​ក្តី​រីក​រាយ​មួយ​ដែល​ថ្ងៃ​នេះ​ពិ​ភព​លោក​ប្រា​រព​ពិ​ធី​បុណ្យ​គ្រី​ស្មាស​ តែ​យើង​បាន​យក​ថ្ងៃ​នេះ​ចូ​ល​រួម​សកម្ម​ភាព​បរិ​ច្ចាក​ឈាម”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative