សី​តុណ្ហ​ភាពនឹង​ចុះត្រ​ជាក់​​ខ្លាំង​​នៅ​​ថ្ងៃ​ទី​​៣០​ខែ​ធ្នូ​ខាង​មុខ​​

​លោក​ អ៊ុំ ​រី​​ណា​ ប្រ​ធាន​​នា​យក​ដ្ឋាន​​ឧតុ​និ​យម​​និ​យាយ​​ឲ្យ​​ដឹ​ង​ កាល​ពី​ថ្ងៃ​ទី​​២​៣ ​ខែ​ធ្នូ ​ឆ្នាំ​​២០​១៤​​ថា​ អា​កា​ស​ធាតុ​​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុ​ជា ​នៅ​ពេល​នេះ ​មាន​ការ​​ប្រែ​ប្រួល​​ខ្លាំង​ ដោយ​សារ​​នៅ​​តំ​បន់​​ជ្រោយ​​ម៉ា​​ឡា​​កា​ កំ​ពុង​​ទទួល​រ​ង​​ឥទ្ធិ​ពល​​សម្ពាធ​​ទាប​ ឯ​​នៅ​​ក្នុ​​ងប្រ​​ទេស​​កម្ពុជា​​កំ​ពុង​​ទទួល​រ​ង​​ឥទ្ធិ​ពល​​សម្ពា​ធ​​ខ្ពស់​​ទើប​​បង្ក​​ឲ្យ​ ​មាន​​ខ្យល់​​ខ្លាំង​ និង​​សី​តុណ្ហ​ភាព​​ចុះ​​ខ្លាំង​​ដោយ​​កន្លែង​ នៅ​​ចំ​​​ពី​មុខ​​ខ្យល់​​ខ្លាំង​​។​

23dsសី​តុណ្ហ​ភាព​ នឹង​​ចុះ​​ត្រ​ជាក់​​ខ្លាំង​​ជាង​​ពេ​ល​នេះ​​ទៀត ​នៅ​​ថ្ងៃទី​​៣០​ ខែ​ធ្នូ​ ឆ្នាំ​​២០​១៤​​។​ រដូវ​រំ​ហើយ​​ឆ្នាំ​នេះ ​មាន​​ខ្យល់​​បក់​បោក​​ខ្លាំង​​រហូត​ដល់​ ១៤​ ម៉ែត្រ​ ក្នុង​​មួយ​​វិ​នាទី ​ដែល​ធម្ម​តា​​ខ្យល់​ មាន​​ល្បឿន​​ត្រឹ​មតែ​​​ពី​ ៣ ​ទៅ​ ៤ ​ម៉ែត្រ​ ក្នុង​​មួយ​​វិ​នា​ទី​​។​

មន្ត្រី​​​​ជំ​នាញ​​ខាង​លើ ​បាន​​និ​យាយ​​ឲ្យ​​ដឹង​​ទៀត​ថា ​សី​តុណ្ហភា​ព​ ដែល​​បាន​​ចុះ​​ជា​ច្រើន​​ថ្ងៃ​​មក​ ហើយ​​នៅ​​ភ្នំ​ពេញ ​ដល់​​ក្នុង​​រង្វ​ង់​​កម្រិត​​​ពី​ ២០​ ទៅ ​២១ ​អង្សា​​សេ ​និង​​នៅ​​តំ​បន់​​ខ្ពង់​រាប​ ដូច​ជា ​ខេត្ត​​មណ្ឌល​​​គី​​រី​ បាន​​ចុះ​​ដល់​ ១៦ ​អង្សា​​សេ​​នៅ​ពេល​​យប់​​។​ តែ​​វា​​នឹង​​ចាប់​ផ្តើម​​ឡើង​ក​​ម្តៅ​​បន្តិច​​មក​វិញ ​ចាប់​ពី​​ថ្ងៃ​ទី​​២៤​​ធ្នូ​​ទៅ​​។ ​អា​កាស​ធាតុ ​នឹង​​ចុះ​​ត្រ​ជាក់​​ខ្លាំ​ង​ ជាង​​ពេល​នេះ​​ថែម​ទៀត ​ចាប់​ពី​​ថ្ងៃ​ទី​​៣០ ​ខែ​ធ្នូ ​(​​មាន​​រយៈ​ពេល​​ពី​ ៤ ​ទៅ ​៥ ​ថ្ងៃ​​)​​។​​

រដូវ​រំ​ហើយ​​ឆ្នាំ​នេះ ​មាន​​ខ្យល់​​បក់​បោក​​ខ្លាំ​ង​​បង្ក​​ឲ្យ​​ដួល​រលំ​​ផ្ទះ​​ជា​ច្រើ​ន​រ​ខ្នង ​នៅ​​ខេត្ត​​ព្រះ​សី​ហនុ ​ដែល​ជា​​តំ​ប​ន់​​ទា​ប​​​នៅ​​ពី​ក្រោយ​​ជួរ​​ភ្នំ​​ខ្ពស់​ ដែល​មាន​​ខ្យ​ល់​​គួច​​កន្ត្រា​ក់​​។​ អា​កាស​ធាតុ ​ដែល​​បាន​​ចុះ​​ត្រ​ជាក់​​កន្ល​ង​ទៅ​នេះ ​នៅ​​មិន​ទាន់​​ស្មើ​នឹ​ង​​សី​តុណ្ហ​ភាព​ ដែល​​បាន​​ចុះ​ កាល​ពី​​ឆ្នាំ​មុន​​នោះ​ទេ​​។​​

៩fលោក ​ខែម​ ភា​រ​ម្យ​ ប្រ​ធាន​​មន្ទីរ​​ធន​ធាន​ទឹក​​ខេត្ត​​មណ្ឌល​​គី​​រី​ និ​យាយ​​ឲ្យ​​ដឹ​ង​ កាល​ពី​​ថ្ងៃ​ទី​​២៣​ ខែ​ធ្នូ​​នេះ​ដែ​រ​​ថា ​សី​តុណ្ហ​ភាព​​នៅ​​ខេត្ត​​មណ្ឌល​​គី​​រី​ ប៉ុ​ន្មាន​​ថ្ងៃ​​កន្លង​ទៅ​នេះ ​បាន​​ចុះ​​ដល់​​កម្រិត​​ក្នុង​​រង្វង់​​ពី​ ១៣ ​ទៅ ​១៦ ​អង្សា​​សេ ​នៅ​ពេ​ល​​យប់ ​។​ សី​តុណ្ហ​ភាព​​ត្រ​ជាក់​​ខ្លាំង​ នៅ​ពេ​ល​​មាន​​ខ្យល់​​ខ្លាំង​​។​ តំ​បន់​​មាន​​ខ្យល់​​ខ្លាំង​ ដូច​ជា​​ដាក់​​ដាំ​​ក្នុង​​មួយ​​វិ​នាទី ​១៤ ​ម៉ែត្រ​ (​​ដែល​​ល្បឿន​​ខ្យល់​​ធម្ម​តា ​មាន​តែ​​ពី ​៣ ​ទៅ ​៤ ​ម៉ែត្រ​ ក្នុង​​មួយ​​វិ​នា​ទី​​)​ គឺ​​ខ្យល់​​ដាច់​​ស្លឹក​ឈើ​​ស្រស់ៗ​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative