ប្រ​ធាន​​រដ្ឋ​បាល​​ជល​ផល​​អំ​ពាវ​នាវ​​ឲ្យ​​ប្រ​ជា​ពល​រ​ដ្ឋ​​ត្រៀម​ខ្លួន​​ធ្វើ​​ត្រី​​ប្រ​ហុក​​នៅ​​ថ្ងៃ​ទី​២​៧​ធ្នូ​​នេះ​​ត​ទៅ​

លោក ​ណៅ ​ធួ​ក​ ប្រ​ធាន​​រដ្ឋ​បាល​​ជល​ផល ​បាន​ធ្វើ​ការ​​អំ​ពាវ​នាវ​​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​ និង​​ប្រ​ជា​​នេ​សា​ទ​​ទាំងអ​ស់ ​ត្រូវ​​ត្រៀម​ខ្លួន​​ក្នុង​​កា​រ​ចុះ​​ប្រ​មូល​​ផល​​ត្រី​​នៅ​ក្នុង​​ឆ្នាំ​នេះ ​ដែល​​អា​ច​​នឹ​ង​ត្រូវ​ ចាប់​ពី​​​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ​​នេះ​​តទៅ។​

​*ទិន្ន​ផល​​ត្រី​​ឆ្នាំ​នេះ​​អាច​​នឹង​មាន​​ចំ​នួន​​តិច​ជាង​​ឆ្នាំ​មុន​

pheak-208Dលោក​​ណៅ​​ធួ​​ក​បាន​​មាន​ប្រ​សា​សន៍​​បន្ត​ថា«​បើ​ទោះ​បី​ជា​​រដូវ​​ធ្វើ​​ត្រី​​ប្រហុ​ក​​ឆ្នាំ​នេះ​​មាន​​រយៈ​ពេល​​យូរ​​ជាង​​រាល់​​ឆ្នាំ​​ក៏​ដោយ​​ប៉ុ​ន្តែ​​ត្រី​​អាច​​នឹង​មាន​​ឡើង​វិញ​​នៅ​ក្នុង​​ចុង​​សប្តាហ៍​​នេះ​​ដូ​ច្នេះ​​បង​ប្អូន​​ប្រ​ជា​​នេ​សាទ​​ទាំង​អស់​​គួរ​​ត្រៀម​ខ្លួន​ ដើ​ម្បី​​ប្រ​មូល​​ផល​​ត្រី​​ផ្អាប់​​ទុក​​ធ្វើ​​ប្រ​ហុក ​ឬ​​ផ្អក​ ខណៈ​ដែល​​ទិន្ន​ផល​​ត្រី​​ឆ្នាំ​នេះ​​ត្រូវ​បាន​​ប៉ាន​ប្រ​មាណ​​ថា​ អាច​​នឹង​មាន​​ចំ​នួន​​តិច​ជាង​​ឆ្នាំ​មុន»​។​ ​លោក​​បាន​​បន្ថែ​ម​ទៀត​ថា​​សព្វ​ថ្ងៃ​នេះ​​នៅ​មាន​​បញ្ហា​​មួយ​ចំ​នួ​ន​​ដែល​ជា​​ការ​ព្រួយ​បារម្ភ​រ​បស់​​ក្រ​សួងក​​សិ​កម្ម​​រុក្ខា​ប្រ​មាញ់​​និង​​នេ​សាទ​​ក៏​ដូច​ជា​​ខាង​​រដ្ឋ​បាល​​ជលផល​​ដែរ​​ខណៈ​ដែ​ល​​ប្រ​ជា​ពល​រដ្ឋ​​កំ​ពុង​​នាំ​គ្នា​​ទន្ទឹង​រង់​ចាំ​​ត្រី​​ហូរ​​ធ្លាក់​ចូល​​ទន្លេ ​ដើ​ម្បី​​ត្រៀម​​ប្រ​មូល​​ផល​​យក​មក​​ផ្អាប់​​ទុ​ក​​ធ្វើ​​ប្រ​ហុក ​ឬ​​ផ្អក​ សម្រាប់​ ជួយ ​ផ្គត់​ផ្គង់​​ជីវ​ ភាព​​គ្រួ​សារ​​រប​ស់​​ប្រ​ជា​​នេ​សាទ​​ផង​ដែរ។​

ពាក់​ព័ន្ធ​​និ​ង​​មូល​ហេតុ​​ដែល​​នាំ​​ឲ្យ​​ត្រី​​ធ្លាក់​ចូល​​ទន្លេ​​យឺត​​នេះ​ដែរ ​លោក​ ណៅ ​ធួ​ក​ បាន​​ពន្យល់​ថា ​ត្រី​​ក្រ​​ធ្លាក់​ចូល​​ទន្លេ​ គឺ​​បណ្តាល​មក​ពី​​កត្តា​​ពីរ​ គឺ​​ទី១​-​ដោយ​សារ​​ទឹក​​ឆ្នាំ​នេះ​​វា​​តិច​ពេក ​ហើយ​​កម្ពស់​​ទឹ​ក​​ឆ្នាំ​នេះ ​ឡើង​​ត្រឹម​តែ៩​,៧០​ម៉ែត្រ​​ប៉ុ​ណ្ណោះ ​ហើយ​​វា​​ចាប់​ផ្តើម​​ស្រ​ក​​​ទៅ​វិញ ​តាំង​ពី​​ថ្ងៃ​ទី​១២​ខែ​សី​ហា​​មក​ម្ល៉េះ​​ដូ​ច្នេះ​​ករណី​នេះ​​ធ្វើ​​ឲ្យ​​ត្រី​​ធ្លាក់​ចូល​​ក្នុង​​ទន្លេ​​មា​ន​​ចំ​នួន​​តិច​​ទៅ​តាម​​ហ្នឹង​​ដែរ​។ ​ដោយ​ឡែក​​កត្តា​​ទី​២​វិ​ញ ​គឺ​​បណ្តាល​មក​ពី​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​មិន​ល្អ​ ទើប​​ធ្វើ​​ឲ្យ​​ត្រី​​ខ្លះ​​ងាប់​ និង​​ត្រី​​ខ្លះ​ទៀត ​មិន​​ទាន់​​ធ្វើ​​ចរា​ចរណ៍​​ហូរ​​ធ្លាក់​​ពី​​បឹង​​ទ​ន្ល​​សាប​ ចូល​ទៅ​​​ទន្លេ​​មេ​ង្គ​​វិញ​​នៅ​ឡើយ​​ទេ។​

សូម​បញ្ជាក់​ថា ​ជា​ធ​ម្ម​តា​​ទឹក​ទន្លេ​​អាច​​ចាប់​ផ្តើម​​ស្រ​ក​​នៅ​​ខែ​សី​ហា ​និង​​ហក់​​ឡើង​វិញ ​នៅ​ខែកញ្ញា ​ប៉ុ​ន្តែ​​កន្លង​មកនេះ ​ជា​ធម្ម​តា​​ក្រ​សួង​​ធន​ធាន​ទឹក​ និង​​ឧ​ត្ថុ​​និ​យម ​ក៏​បាន​​ចេញ​​សេច​ក្តី​ជូ​ន​ដំ​ណឹង​​​រួច​ហើយ​​ដែ​រ​ ពាក់​ព័ន្ធ​ និង​​ការ​​ហក់​​ឡើង​វិញ​​នូវ​​កម្ពស់​​ទឹ​ក​ទន្លេ​​មេ​ង្គ​ នៅ​​អំ​ឡុង​​ខែ​កញ្ញា​ ឆ្នាំ​២០​១៤​នេះ​ ប៉ុ​ន្តែ​​ជា​ការ​​ពិត​​នៅ​​ឆ្នាំ​នេះ ​ទឹក​​មិន​បាន​​ហក់​​ឡើង​វិ​ញ​​ដូច​​ការ​ព្យា​ករណ៍​​របស់​​ក្រ​សួ​ង​​ធ​ន​ធាន​ទឹក​ និង​​ឧ​ត្ថុ​​និ​យម​​ឡើយ ​ព្រោះ​​ស្ថា​ន​ភាព​​អា​កាស​ធាតុ​​ឆ្នាំ​នេះ ​មាន​ការ​​ប្រែ​ប្រួល​​ខុស​ពី​ឆ្នាំ​មុនៗ ​ដូ​ច្នេះ​ហើយ ​ទើប​​ជា​ហេតុ​​នាំ​​ត្រី​​ធ្លាក់​ចូល​​ទន្លេ​​យឺត​ និង​​មាន​​ចំ​នួន​​តិច​ជាង​​រា​ល់​​ឆ្នាំ​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative