Dr​ Beat​ Ric​hne​rនិ​ពន្ឋ​សៀវ​ភៅ​កុ​មារ​ដើ​ម្បី​លក់​យក​ថវិ​កា​សម្រាប់​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ផា​

ជា​មួយ​នឹ​​ង​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ផ្សេងៗ​គ្នា​ ដើ​ម្បី​រក​មូល​និ​ធិ​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​គ​ន្ឋ​បុប្ឆា​ លោក​វេជ្ជ​បណ្ឌិត​Beat​ Ri​c​hn​e​r​ក៏​បា​ន​​គូនិ​​ង​និ​ពន្ឋ​សៀវ​ភៅ ​ដែល​និ​យាយ​ពី​ដំ​ណើរ​ជី​វិត​របស់​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ លក់​យ​ក​ថវិ​កា​ជួយ​ទ្រ​​ទ្រ​ង់​មូល​និ​ធិ​គន្ឋ​បុ​ប្ឆា​នៅ​កម្ពុជា​ប​ន្ថែម​ទៀត។​

IMG_1343dfសៀវ​ភៅ​មាន​ចំ​ណង​ជើង​ថា ​“​ព្រះ​នាង​គន្ឋ​បុ​ប្ឆា​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​អច្ឆ​រិយៈ​”​បាន​រៀប​រាប់​ពី​ការ​ចាប់​កំ​ណើត​របស់​ព្រះ​នាង​ និង​ពេល​ព្រះ​នាង​សោយ​ទី​វង្គត​ និង​ការ​សោយ​សោក​របស់​ព្រះ​ក​រុណា ​សម្តេច​ព្រះ​បរ​មរតន​កោ​ដន​រោត្ត​ម​សី​ហនុ ​ដែល​ព្រះអង្គ​បាន​កសាង​មន្ទីរ​ពេទ្យ​គន្ឋ​បុ​ប្ឆា​ទ្បើង​ជា​លើក​តំ​បូង ​មុន​ពេល​លោក​វេជ្ជ​បណ្ឌិត​Bea​t​ R​i​ch​n​e​r​មក​ដល់​ប្រ​ទេស​កម្ពុជា​។​

​សៀវ​ភៅ​នេះ​ក៏​បាន​រាប់​​រៀប​ពី​ពេល​ដែល​លោក​វេជ្ជ​បណ្ឌិ​ត​Beat​ Ri​ch​ner​មក​បំ​ពេញ​កា​រងារ​ស្ម័គ្រ​ចិត្ត​​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​នៅ​កំ​ទ្បុង​ឆ្នាំ​១​៩​៧៤ ​១​៩​៧​៥ ​មុន​ពេ​ល​ខ្មែរ​ក្រ​ហម​កាន់​កាប់​​ក្រុង​ភ្នំ​ពេញ ​និង​បាន​រំ​លឹក​​ដល់​ពេល​ដែល​លោក​វេជ្ជ​បណ្ឌិត​ បាន​ចាប់​ផ្តើម​ក​សាង​​មន្ទីរ​ពេទ្យ​នេះ​ទ្បើង​វិញ ​និង​ការ​ដែល​មន្ទីរ​ពេទ្យ​នេះ​បា​ន​បន្ត​រីក​ចំ​រើន​រហូត​ម​ក​ទល់​សព្វ​ថ្ងៃ​។ ​មន្ទីរ​ពេទ្យ​នេះ​មាន​គ្រែ​ចំ​នួន​២​១​០០​គ្រែ​ មា​ន​បុគ្គ​លិក​ខ្មែរ​បំ​ពេញ​ការ​ងារ​ចំ​នួន​​២​៥០​​០​នាក់ ​និង​បាន​ចំ​ណយ​ប្រាក់​អស់​៥៦​០​លា​ន​ដុល្លារ​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ ​កន្លង​មក​នេះ។​

លោក​សាស្រ្តា​ចារ្យ​គី ​សន់​ទី​នា​យក​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​រាជ​ធា​នី​ភ្នំ​ពេញ​បាន​​មាន​ប្រ​សា​សន៍​ឲ្យ​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ ដឹង​តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ទី​២៤​នេះ​ថា​សៀវ​ភៅ​មាន​ចំ​ណង​ជើ​ង​ថា ​“​ព្រះ​នាង​គន្ឋ​បុប្ឆា​ ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​អច្ឆ​រិយៈ”​ត្រូវ​​បាន​និ​ពន្ឋ​ និង​គូ​រូប​ដោយ​លោក​វេជ្ជ​បណ្ឌិត​ Beat​ R​i​c​hne​r​ផ្ទាល់ ​និង​បាន​ដាក់​​​លក់​​នៅ​ដើម​ឆ្នាំ​នេះ ​ដោយ​លក់​ក្នុង​មួយ​ក្បាល​តំ​លៃ​១០​ដុល្លា​រ​ ហើយ​ថវិ​កា​ទាំង​អស់​បាន​ពី​ការ​លក់​សៀវ​ភៅ​នេះ ​នឹង​ត្រូវ​បញ្ចូល​ក្នុង​មូល​និ​ធិ​គន្ឋ​បុប្ឆា​ទាំង​អស់​។​​លោក​បន្ត​ថា ​សៀវ​ភៅនេះ​មាន​ពីរ​ក្បាល​ មួយ​ក្បាល​មាន​រូប​និង​សរ​សេរ​ជា​ភា​សា ​អង់​គ្លេស​ និង​មួយ​ក្បាល​ទៀត​មិន​មាន​រូប​ទេ ​តែ​សាច់​រឿង​ត្រូវ​បាន​បក​ប្រែ​ជា​ភា​សា​ខ្មែរ​ ហើយ​អ្នក​ជាវ​នឹង​ទទួល​បាន​ទាំង​ពីរ​ក្បាល​នេះ។​

​លោក​បន្ត​ថា ​“​ពេល​ចេញ​តំ​បូង​សៀវ​ភៅ​នេះ​មាន​អ្នក​ទិញ​ច្រើ​ន​ ពិ​សេ​ស​សម្បុ​រ​ស​ជន​ ដែល​យក​ថ​វិ​កា​ជួយ​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​នេះ។​ ចំ​ណែក​អ្នក​មាន​កូន​ឈឺ​យក​មក​ពិ​និត្យ​ជំ​ងឺ​ក្រៅ ​ឬ​សម្រាក​ព្យា​បាល​នៅ​ទី​នេះ ​មិន​ទិញ​ទេ​ដោយ​សារ​ថ​វិ​កា​១០​ដុ​ល្លា​រ​ជា​ថវិ​កា​ច្រើន​ សម្រាប់​អ្នក​ក្រី​ក្រ​ដូច​ជា​ពួក​គាត់​”​។​លោក​បន្ត​ថា ​“​សៀវ​​ភៅ​នេះ​មាន​គោល​ដៅ​សំ​ខាន់​ គឺ​លក់​ជូន​ភ្ញៀវ​ទេស​ចរណ៍​នៅ​ខេត្ត​សៀម​រាប​ ពិ​សេ​ស​លក់​ក្នុង​កំ​ទ្បុង​ពេល​លោក​លេ​ង​សែល​ទ្បូ​ ក្នុង​មហោស្រព​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ​ដែល​ធ្វើ​ទ្បើង​រៀង​រាល់​ថ្ងៃ​សៅរ៍”​។​

IMG_1342sdលោក​សាស្រ្តា​ចារ្យ​គី ​សន់​ទី​បាន​បន្ត​ថា ​លោក​វេជ្ជ​បណ្ឌិ​ត​ Bea​t​ Rich​ne​rស្ថា​ប​និក​ និង​ជា​ប្រ​ធាន​មូល​និ​ធិ​គន្ឋ​បុប្ឆា​ ធ្លាប់​បាន​និ​ពន្ឋ​និង​បាន​បោះ​ពុម្ព​សៀវ​ភៅ​ជា​ច្រើន​ក្បាល​​ផ​ង​ដែរ ​ដែល​សៀវ​ភៅ​ទាំង​អស់នោះ​​បាន​រៀប​រាប់​ពី​ជី​វិត​របស់​លោក​ និង​ដំ​ណើរ​​ការ​របស់​មន្ទីរ​ពេទ្យ​ ដែល​បាន​និង​កំ​ពុង​ជួយ​សង្រ្គោះ​អា​យុ​ជី​វិត​កុ​មារ​រាប់​លាន​នាក់​នៅ​កម្ពុជា​។​លោក​បន្ត​ថា ​បន្ទាប់​ពី​វិល​ត្រ​លប់​មក​ពី​សម្តែង​តន្រ្តី​រក​ថវិ​កា​សំ​រា​​ប់​ទ្រ​ទ្រ​ង់​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ លោក​បាន​អញ្ជើញ​ម​ក​ដល់​កម្ពុជា​វិញ​ហើ​យ​ ដើ​ម្បី​ពិ​និត្យ​មើល​ដំ​ណើរ​ការ​របស់​មន្ទីរ​ពេទ្យ​នេះ។​

អ្នក​តាម​ដាន​ការ​វិ​វត្តន៍​របស់​សង្គម​មួយ​រូប​ បាន​និ​យាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​​ថា​ ប្រ​ជា​ពល​រដ្ឋ​ខ្មែរដែល​មាន​លទ្ឋ​ភាព​ គួរ​តែ​ធ្វើ​ការ​បរិ​ច្ចាក​ថវិ​កា​ជួយ​ដល់​​​មន្ទីរ​ពេទ្យ​នេះ​ជា​បន្ត​ទៀត ​ព្រោះ​ទោះ​ជា​មាន​ទំ​ហំ​ទឹ​ក​ប្រាក់​ចាប់​ពី​១​ដុ​ល្លា​​រ​ទ្បើង​ទៅ​ក៏​ដោយ ​ក៏​មន្ទីរ​ពេទ្យ​នេះ​ទ​ទួល​ដែរ​ ពិ​សេស​អ្នក​មាន​លទ្ឋ​ភាព​ដែល​បាន​យក​កូន​​ទៅ​សម្រាក​ព្យា​បាល​ក្នុ​ង​មន្ទីរ​ពេទ្យ​នេះ ​គួរ​ចូល​រួម​ជា​វ​សៀវ​ភៅ​នេះ​សម្រាប់​អាន​ទុក​ជា​គតិ​ ក៏​ដូច​ជា​បង្ហាញ​ពី​ស្មា​រតី​ទទួល​ខុស​ត្រូវ​ ដើ​ម្បី​ជួយ​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​នេះ​ឲ្យ​មាន​និរន្ត​រភាព​ ក៏​ដូច​ជា​បង្ហាញ​ពី​ស្មារ​តី​ចេះចែ​ក​រំ​លែក​គ្នា​ក្នុង​នាម​ជា​មនុស្ស​ជាតិ​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative