អា​ជ្ញា​ធរ​​ជាតិ​ប្រ​យុទ្ធ​នឹង​​​ជំ​ងឺ​អេ​ដស៍​ស្នើ​ឱ្យ​សារ​ព័ត៌​មាន​រក្សា​​ការ​សម្ងា​ត់​នៃ​​អ្ន​ក​​ផ្ទុក​មេ​រោគ​អេ​ដស៍​ឃុំ​រកា

អា​ជ្ញា​ធរ​​ជាតិ​ ប្រ​យុទ្ធ​​​នឹ​ង​​ជំ​ងឺ​អេ​ដស៍​កាល​ពី​​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​  បាន​​អំ​ពាវ​នាវ​​ដល់​​បណ្តាញ ​សារ​ព័ត៌​មាន​​នា​នា ​ធ្វើ​យ៉ាង​ណា ​ឱ្យ​ជួយ ​រក្សា​​ការ​សម្ងាត់​​ដល់​​ជន​រង​គ្រោះ ដែ​ល​​ផ្ទុក​មេ​រោគ​​អេ​ដស៍​ ជា​ពិ​សេស​​ពល​រដ្ឋ​​នៅ​​ឃុំ​​រ​កា​​តែ​ម្តង​ ដើ​ម្បី​​ជៀស​វាង​ នូវ​​ការ​ រើស​អើង​​ដល់​​ពួក​គេ។​

0170 copyសេច​ក្តី​អំ​ពាវ​នាវ​របស់​​អា​ជ្ញា​ធរ​​ជាតិ​ ប្រ​យុទ្ធ​​នឹ​ង​​​ជំ​ងឺ​អេ​ដស៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​រយៈ​ពេល​ប៉ុ​ន្មាន​សប្តាហ៍ចុ​​ងក្រោយ​នេះ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​សង្កេត​ឃើញ​ថា​មាន​កា​សែត​វិ​ទ្យុ​និង​ទូរ​ទស្សន៍​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​អំ​ពី​ការ​រីក​រាល​ដាល​ជំ​ងឺ​អេ​ដស៍​នៅ​ខេត្ត​បាត់​ដំ​បង​។​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​ទទួល​ស្គាល់​តួ​នា​ទី​របស់​បណ្តាញ​ព​ត៌​មាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពត៌​មាន​ទាំង​នោះ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​លើក​កំ​ពស់​សិទ្ទ​សេ​រី​ភាព​សារ​ពត៌​មាន​រប​ស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​របប​ប្រ​ជា​ធិប​តេយ្យ​ពហុ​បក្ស​យ៉ាង​ពិត​ប​ប្រា​កដ​។​

នៅ​ក្នុង​សេច​ក្តី​អំ​ពាវ​នាវ​នោះ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​បាន​លើក​ឡើង​ពី​ច្បាប់​ទាក់​ទង​នឹង​ជំ​ងឺ​អេ​ដស៍​។ដូ​ច​ជា​ក្នុ​ង​ករ​ណី​ការ​ផ្សព្វ​ផ្សាយ​ទាំ​ង​នោះ ​មាន​ជា​វី​ដេ​អូ ​រូប​ភាព​ច្បាស់ៗ​ សម្លេង​ ទីក​ន្លែង​រស់​នៅ​ពិត​ប្រា​កដ​ និង​ស្ថាន​ភាព​ឯ​ទៀត ​របស់​អ្នក​ជំ​ងឺ​អេ​ដស៍​ ដែល​ជា​ការ​រំលោភ​ ទៅ​លើ​មា​ត្រា​ ៣៣ ​នៃ​ច្បាប់​ស្តី​ពី​ការ​បង្ការ​ និង​ការ​ប្រ​យុទ្ធ​ទប់​ស្កាត់​ ការ​រីក​រាល​ដាល​ជំ​ងឺ​អេ​ដស៍​ និង​មេ​រោគ​អេ​ដស៍​ ក្នុង​ករ​ណី​ល្មើស​ច្បាប់​ នឹ​ង​ត្រូវ​ពិ​ន័យ​ជា​ប្រាក់​ ៥​ ម៉ឺន​រៀល ​ដល់​ ២០​ ម៉ឺន​រៀល ​និង​ត្រូវ​ដាក់​ពន្ធ​នា​គារ​ ដល់​ ១​ខែ​ រហូត​ដល់​៦ ខែ​។​

នៅ​ក្នុង​សេច​ក្តី​អំ​ពា​វ​នាវ​នោះ​អាជ្ញា​ធរ​​ជាតិ​​ប្រ​យុទ្ធ​​នឹ​ង​​​ជំ​ងឺ​អេ​ដស៍​បាន​ស្នើ​ឲ្យ​ អ្នក​សារ​ព័ត៌​មាន​​ត្រូវ​​ប្រុង​ប្រ​យ័ត្ន​ មិន​ត្រូវ​​បង្ហាញ​​អត្ត​សញ្ញាណ​ ជន​រង​គ្រោះ​​នោះ​ទេ ​ជា​ពិ​សេស​​រូប​ថត​ច្បាស់​ៗ ​សម្លេង​ និង​​ទី​កន្លែង​​រស់​នៅ​​ជា​ដើម​ ។​

កាល​ពី​ថ្ងៃ​ទី​១៦​ធ្នូ​ឆ្នាំ​២០​១៤​កន្ល​ង​ទៅ​នេះ​មាន​ភាព​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ឃុំ​រ​កា​ស្រុក​សង្កែ​ខេត្ត​បាត់​ដំ​បង​ដែល​មាន​ប្រ​ជា​ពល​រដ្ឋ​បាន​ឆ្លង​ជំ​ងឺ​អេ​ដស៍​យ៉ាង​ច្រើន​។​ករ​ណី​​អ្ន​ក​​ឆ្ល​ង​ទាំង​នេះ ​ត្រូវ​​បាន​ដឹង​​តាម​រយៈ​​ការ​ធ្វើ​​តេស្ត​​ឈាម​​ដំ​បូង​ នៅ​​មណ្ឌល​​សុខ​ភាព​​រកា​ និង​​មន្ទីរ​ពេទ្យ​បង្អែក​​បាត់​ដំ​បង​ នៅ​​ចន្លោះ​​​ពី​ថ្ងៃ​​​ទី​​៩​ ដល់​​ថ្ងៃ​ទី​​១៦​ ខែ​ធ្នូ​ ឆ្នាំ​​២០​១៤​​។​ សំ​ណាក​​ឈាម​​ទាំង​នោះ ​ត្រូវ​បាន​​បញ្ជូន​មក​​ធ្វើ​តេស្ត​​បញ្ជាក់​​នៅ​​មជ្ឈ​មណ្ឌល​​ជាតិ​​ប្រ​យុទ្ធ​​នឹ​ង​​ ​ជំ​ងឺ​អេ​ដស៍ សើរ​​ស្បែក​ ហើយ​នឹង​​ត្រូវ​​​បញ្ជូន​ទៅ​​វិ​ទ្យា​ស្ថាន​​ប៉ា​ស្ទ័​រ​​កម្ពុជា​ ដើ​ម្បី​​បញ្ជាក់​បន្ថែម​ នៅ​​ថ្ងៃ​ទី​​១៨​ ខែ​ធ្នូ​ ឆ្នាំ​​២០​១៤​ នេះ​​។​​រហូត​មក​ដល់​ថ្ងៃ​ទី​២១​ធ្នូតា​ម​លទ្ធ​ផល​តេស្ត​ឈាម​របស់​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា​មាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំរ​កា​បាន​ឆ្លង​ជំ​ងឺ​អេ​ដស៍​នេះ​រហូតដ​ល់​១៤​០​នាក់​ហើយ​។​

លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​​ខា​ភិ​បាល​និង​ជា​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​សើរ​ស្បែ​ក​និង​កាម​រោគ​បាន​មាន​ប្រ​សា​សន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា«​លទ្ធ​ផល​តេស្ត​ឈាម​ដែល​បង្ហាញ​ដោយ​វិទ្យា​ស្ថាន​ប៉ា​ស្ទ័រ​នោះ​នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ព្រោះ​ថា​ក្នុ​ង​ចំ​ណោម​លទ្ធ​ផល​ឈាម​នោះ​អាច​មាន​ឈ្មោះ​ខ្លះ​ជាន់​គ្នា​ហើយ​មាន​អ្នក​ខ្លះ​ទៀត​បាន​ឆ្លង​ជំ​ងឺ​នេះយូ​រ​ឆ្នាំ​មក​ហើយ​ក៏​ថា​បាន​។​ជំ​ងឺ​អេ​ដស៍​ឆ្លង​មាន​រយៈ​ពេល​ពី​៣​ទៅ​៦​ខែ​មិន​ដូច​ជា​ជំ​ងឺ​គ្រុន​ឈាម​ឬជំ​ងឺ​ផ្សេ​ង​ៗ​ទៀត​នោះ​ទេ​។​ដូច​នេះ​វា​ទាម​ទារ​នូវ​ពេល​វេ​លា​​ច្រើ​ន​ទៀត​ដើ​ម្បី​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​ពិត​ប្រា​កដ​»​។​

លោក​បាន​បន្ត​ថា«​អ្វី​ដែល​ក្រុ​ម​ការ​ងារ​ជាតិ​និង​អន្ត​រ​ជាតិ​កំ​ពុង​ស្រាវ​ជ្រាវ​នេះ​គឺ​ទៅ​លើ​ចំ​នួន​អ្នក​មក​ធ្វើ​តេស្ត​ឈា​ម​តើ​មាន​ចំ​នួន​ប៉ុ​ន្មាន​ពិត​ប្រា​កដ​និង​រក​ប្រ​ភព​នៃ​ការ​ចំ​លង​មេ​រោគ​នេះ​តើ​វា​ចេ​ញម​ក​ពី​ប្រ​ភព​ណា»​។​លោក​បាន​បញ្ជា​ក់​ថា​នៅ​ពេល​ក្រុម​ការ​ងារ​ស្រា​វ​ជ្រា​វ​ចប់​សព្វ​គ្រប់​នោះ​នឹង​បង្ហាញ​លទ្ធ​ផល​ឲ្យសា​ធារ​ណៈជន​បាន​ដឹង​ហើយ​តែ​ពេល​នេះ​នៅ​មិន​ទាន់​អាច​និ​យាយ​បាន​ថា​ឆ្លង​ម​ក​ពី​ប្រភព​ណា​នៅ​ឡើយ​ទេ​។​

លោក​​វេ​ជ្ជ​​បណ្ឌិ​​​ត​​មា​​ន​​ ឈី​​វុន​​ទី​បាន​​មាន​​ប្រ​​សា​​​ស​ន៍​​ឲ្យ​​ ​ដឹង​ថា​​លោក​​កំ​​​ពុង​​​នៅ​​​តា​​ម​​​ភូមិ​​ជា​​មួយ​​ប្រ​​ជា​​ពល​​​រដ្ឋ​​ដើ​​ម្បី​​អប់​​រំ​​លើក​​ទឹ​​​កចិ​​​ត្ត​​ប្រ​​ជា​​ព​ល​រ​ដ្ឋ​​ កុំ​​ឲ្យ​​មាន​​កា​​​បាក់​​ទឹក​​ចិត្ត​​ និង​​ជ្រួល​​ច្រ​​បល់​​ពី​​ការ​​ឆ្ល​​ងមេ​​​រោគ​​អេ​​ដស៍​​ ជំ​​ងឺ​​អេ​​ដស៍​​។​​លោក​​បន្ត​​ថា​ ​យើង​​បាន​​ចុះ​​អ​​ប់​​រំ​​ប្រ​​ជា​​ជន​​នៅ​​២​​ភូមិ​​ប​ន្ថែម​​ទៀត ​​បន្ថែម​​ពី​​លើ​​ភូមិ​​រកា ​​គឺ​​ភូមិ​​អំ​​បែក​​ថ្ងៃ​ ​និ​ង​​ភូមិ​​តា​​ហែន​១​​ ព្រោះ​​ភូមិ​​នេះ​​នៅ​​ជាប់​ៗ​​គ្នា​​​។​​លោក​​បាន​ប​ន្តែម​ទៀត​​ថា​​«​​ការ​​ចុះ​​នៅ​​តាម​​ភូមិ​​នេះ ​​ដើ​​ម្បី​​អប់​​រំ​​ផង​​ និង​​ចុះ​​ស្រង់​​ព៌​ត​​​មា​ន​​ពី​​ប្រ​​ជា​​ពល​​រដ្ឋ​​ឲ្យ​​បាន​​ច្បាស់​​លាស់ ​​និង​​គ្រប់​​ជ្រុ​​ង​​ជ្រោយ​​ ក្នុង​​ពេល​​ដែល​​ប្រ​​ជា​​​ជ​ន​​កំ​​ពុង​​មា​ន​​កា​រ​​បារ​ម្ភ​​ពី​​បញ្ហា​​នេះ​​»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative