គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៣​ធ្នូ​បណ្តាល​ឲ្យ​មនុ​ស្ស​ស្លាប់​៦​នាក់​និង​របួស​១​១​នាក់​

តាម​របាយ​ការណ៍ ​ពី​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​ នគ​រ​បាល​ជាតិ​នៅ​ថ្ងៃ​ទី​២​៣​ ខែធ្នូ ​ឆ្នាំ​២​០​១៤ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំ​ង​ប្រ​ទេស ​ចំ​នួន​១០​លើក​យប់​៦​លើក​បណ្តាល​ឲ្យ​មនុ​ស្ស​ស្លា​ប់​៦​នាក់​រង​របួស​ធ្ងន់​ចំ​នួន​៩​នាក់​និង​របួស​ស្រាល​២​នាក់​។​

19-2-20145dក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំ​ង​ ១០​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​ យាន​យន្ត​សរុប​ ១៥​គ្រឿង​ ក្នុ​ង​នោះ​មាន​ម៉ូ​តូ​ចំ​នួន ​៨​គ្រឿង​, ​រថ​យន្ត​ធុន​តូច​ចំ​នួន ​៤​គ្រឿង​,​រថ​យន្ត​ធុន​ធំ​១​គ្រឿង​,​យាន្ត​ផ្សេ​ងៗ​ ២​គ្រឿង​និង​ថ្មើរ​ជើង​១​នាក់​។

​មូល​ហេតុ​ដែ​លប​ណ្តាល​ឲ្យ​ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​គឺ​ម​ក​ពី​កត្តា​ល្បឿន​ ៥៤​លើក​,ប្រ​ជែងគ្រោះ​ថ្នាក់​២​លើក​,​បត់​គ្រោះ​ថ្នាក់​១​លើក,​ ស្រ​វឹង​១លើ​ក,​ចត​គ្មាន​ភ្លើង​សញ្ញា​១​លើក​ និង​កត្តា​ផ្លូវ​១​លើក​ក្នុង​នោះ​មាន​អ្នក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ដោយ​មិន​បានពា​ក់​មួក​សុ​វត្​ថិភាព​១៤​នាក់​(យ​ប់​៨​នាក់​)​។

​ចំ​ពោះរ​ថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​ នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​សរុប​ចំ​នួន​ ៨​៨​៩​គ្រឿង​ ក្នុង​នោះ​មាន​ រ​ថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៦២​គ្រឿង​,​ រថ​យន្ត​ដឹ​ក​អ្ន​ក​ដំ​ណើរ​ធុន​តូច​៣​៩​៤​គ្រឿង,​រថ​យន្ត​ដឹ​ក​អ្ន​ក​ដំ​ណើរ​ធុន​ធំ​២១​គ្រឿង​,​រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច១​២១​គ្រឿង​ និ​ង​រថ​យន្ត​ដឹ​ក​ទំ​និញ​ធុ​ន​ធំ​ ២៩​១​គ្រឿង ​។​ រថ​យន្ត​ទាំង​អស់ ​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​រាល់ ​នៅ​អធិ​ការ​ដ្ឋានន​គរ​បាល​ស្រុក​ ចំ​នួន​ ៣១​២គ្រឿង​, ​នៅ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​ ៥​៣​១គ្រឿ​ង​និង​នៅ​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​ចំ​នួន​៤៦​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative