ប្រ​ជា​ពល​រដ្ឋ​ភូមិ​រកា​នាំ​គ្នា​ប្តឹង​លោក​យ៉ែម ​ជ្រិន​ទារ​សំ​ណង​

ដោយ​សារ​កើត​ទុក្ខ​ មិន​សុខ​ចិត្ត ​មិន​ដឹង​ថា​ត្រូវ​ចាត់​វិ​ធាន​ការ​ណ៍​តាម​កំ​ហឹង​​របៀប​ណា​ដល់​បុ​គ្គល​ យ៉ែម​ ជ្រិ​ន​ ដែល​បាន​ចម្លង​មេ​រោគ​អេ​ដស៍ ​អ្នក​ភូមិ​រកា ​ឃុំ​​រកា ​ស្រុក​សង្កែ ​ខេត្ត​បាត់​ដំ​បង​ បាន​នាំ​គ្នា​ប្តឹង​លោក​ជ្រិន ដើ​ម្បី​ទាម​ទារ​សំ​ណង។​

007 (1)fប្រ​ភព​ពី​ស​មត្ថ​កិច្ច​ និង​តុ​លា​ការ​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២​៣​ ធ្នូ​នេះ​ថា ​ប្រ​ជា​ពល​រដ្ឋ​រ​ស់​នៅ​ភូមិ​រកា ​ដែល​បាន​និង​កំ​ពុង​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​ ជំ​ងឺ ​អេ​ដស៍ ​និង​សង្ស័យ​ថា​បុ​គ្គល​យ៉ែម ​ជ្រិន​ជា​អ្នក​ចម្លង​មេ​រោគ​អេ​ដស៍​ ពួក​គេ​ក៏​បាន​​នាំ​គ្នា​ដាក់​ពាក្យ​បណ្តឹ​ង​ប្តឹង​ទាម​ទារ​សំ​ណង​ពី​បុ​គ្គល​រូប​នេះ ​ដែល​បាន​ចំ​លង​មេ​រោគ​​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​ដល់​ពួក​គេ។​

បុ​គ្គល​យ៉ែម ​ជ្រិន​បាន​សារ​ភាព​ប្រាប់​ស​មត្ថ​កិច្ច​ និង​មន្រ្តី​តុ​លា​ការ​ដឹង​កាល​ពី​ថ្ងៃ​ទី​២​២ ​ធ្នូ​កន្លង​មក​ថា ​លោក​ពិត​ជា​បាន​ប្រើប្រា​ស់​ម្ជុល​ ដែល​ប្រើ​ប្រាស់​រួច​ជា​​មួយ​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍ ​ទៅ​ប្រើ​ប្រាស់​លើ​អ្នក​ជំ​ងឺ​ធម្ម​​តា​ ដែល​រស់​នៅ​ភូមិ​រកា​ ឃុំ​រ​កា​ ស្រុក​សង្កែ ​ខេត្ត​បាត់​ដំ​បង។​

​យោង​តាម​លទ្ឋ​ផល​បង្ហាញ​ដោ​យ​វិ​ទ្យា​ស្ថា​ន​ប៉ា​ស្ទ័រ​ កាល​ពី​ថ្ងៃ​អា​ទិត្យកន្លង​​មក​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ចំ​ណោម​សំ​ណាក​ឈាម​ជាង​១​០​០​ ដែល​បញ្ជូន​មក​កាន់​វិ​ទ្យា​​​ស្ថា​ន​នេះ ​មាន​អ្នក​ផ្ទុក​មេ​រោគ​អេ​ដស៍​ចំ​នួន១​៤​០​នាក់​បាន​ឆ្លង​មេ​រោគ​នេះ ​ខណៈ​ពេ​​ល​មន្រ្តី​សុ​ខា​ភិ​បាល ​បាន​និង​កំ​ពុង​ព្យា​យាម​លាក់​បាំ​ករណី​នេះ។​

008fមាន​ការ​លើក​ទ្បើង​ពី​ប្រ​ជា​ពល​រដ្ឋ​ ដោយ​ពួកគា​ត់​មា​ន​ចម្ងល់​ថា​ តើ​កំ​ហុស​នេះ​អ្នក​ណា​ជា​អ្នក​ទទួលខុ​ស​ត្រូវ​ ?​ ​ក្រៅ​ពី​បុ​គ្គល​យ៉ែម ​ជ្រិ​ន​?​?​?​ប្រ​ធាន​មន្ទីរ​សុ​ខា​ភិ​​បាល​ខេត្ត​ ​ឬអា​ជ្ញាធរ​ស្រុក ​ឬ​អាជ្ញា​ធរ​មូល​ដ្ឋាន​ឬ​ក៏​ក្រុម​គណៈ​គ្រូ​ពេទ្យ​ជាតិ​ជា​អ្នក​​ត្រូវ​ចូល​រួម​ចំ​ណែក​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​។​រដ្ឋ​មន្រ្តី​សុ​ខា​ភិ​បាល ​លោក​វេជ្ជ​បណ្ឌិ​ត​ម៉ម​ ប៊ុន​ហេង​ក៏​គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative