ណា​ហ្គា​វើល​ជួយ​ចាក់​ក្រាល​បេ​តុង​ថ្នាក់​រៀន​ដល់​សា​លា​បឋម​សិ​ក្សា​ហ៊ុន​សែន​ជី​បាល​

ដើ​ម្បី​ចូល​រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍន៍​សង្គម​ពិ​សេស​វិ​ស័យ​អប់​រំ​នៅ​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​ចំ​ណាយ​ថវិ​កា​មួយ​ចំ​នួន​ធំ​ដើ​ម្បី​ចាក់​បេ​តុង​ចំ​នួន​៦​ថ្នាក់​រៀន​ឲ្យ​សា​លា​បឋម​សិ​ក្សា​ហ៊ុន​សែន​ជី​បាល ​ដោយ​សារ​ថ្នាល​ចាក់​សាប​ថ្នាក់​រៀន​ទាំង​នោះ​បាន​បែក​ខូច​អស់​ជាង​១០​ឆ្នាំ​មក​ហើយ។​

Pic 2sdលោក​ Ja​mes​ Ma​ ប្រ​ធាន​ផ្នែក​ទំ​នាក់​ទំ​នង​បុគ្គ​លិក​និង​ការ​ងារ​សង្គ​ម​ណា​ហ្គា​វើល​ បាន​មាន​ប្រ​សា​សន៍​ថា ​“​នៅ​ពេល​បុគ្គ​លិក​កុ្រម​ហ៊ុន​ណា​ហ្គា​វើល​បាន​ចុះ​ទៅ​ដ​ល់​សា​លា​ដំ​បូង​ លោក​គ្រូ​អ្នក​គ្រូ​បង្រៀន​នៅ​ទី​នោះ​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ជួយ​ចាក់​ក្រាល​បេ​តុង​ថ្នាក់​រៀន​ចំ​នួន​៦​បន្ទប់​ដើ​ម្បី​ឲ្យ​សិ​ស្សា​នុ​សិស្ស​ទទួល​បាន​ការ​សិ​ក្សា​ដែ​ល​មាន​បរិ​យា​កាស​ប្រ​សើរ​ជាង​មុន”​។ ​លោក​បាន​បន្ថែម​ទៀត​ថា“​ដើ​ម្បី​ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ​​របស់​លោក​គ្រូ​អ្នក​គ្រូ​ និ​ង​មើល​ឃើញ​ពី​ភាព​លំ​បាក​របស់​សិ​ស្សា​នុ​សិស្ស​នៅ​ទី​នោះ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​សម្រេច​ចិត្ត​ផ្តល់​អ្នក​ជំ​នាញ​និ​ង​ចំ​ណាយ​ថវិ​កា​ដើ​ម្បី​ចាក់​បេ​តុង​ថ្នាក់​រៀន​ទាំង​នោះ​ឲ្យ​សា​លា​បឋ​ម​សិ​ក្សា​ហ៊ុន​សែន​ជី​បាល​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ជី​បាល​ ឃុំ​ជី​បាល​ ស្រុក​ស្រី​សន្ធ​រ​ ខេត្ត​កំ​ពង់​ចាម​”​។

​លោក​ J​a​m​e​s ​M​a​ បាន​លើក​ឡើង​ថា ​“​អស់​រយៈ​ពេល​២០​ឆ្នាំ​ម​​ក​ហើយ​ ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​ចូល​រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍន៍​លើ​វិ​ស័យ​ជា​ច្រើ​ន​ក្នុង​ប្រ​ទេស​កម្ពុជា​។ ​សម្រាប់​កម្ម​វិ​ធី​ការ​ងារ​សង្គម​រប​ស់​យើង​ មាន​គោ​ល​បំ​ណង​ផ្តល់​ជំនួយ​អប់​រំ​ដល់​សិ​ស្ស​ក្រី​ក្រ​និង​ចូល​រួម​ចំ​ណែក​អភិ​វឌ្ឍន៍​វិ​ស័យ​អប់​រំ​នៅ​កម្ពុជា​ ជា​ពិ​សេស​នៅ​តាម​តំ​បន់​ដាច់​ស្រ​យាល​។​គាត់​បាន​បន្ថែ​ម​ទៀត​ថា​ មិ​ន​មែន​តែ​សា​សា​បឋម​សិ​ក្សា​ហ៊ុន​សែន​ជី​បាល​ប៉ុ​ណ្ណោះ​ទេ​ដែល​ក្រុម​ហ៊ុន​​ណា​ហ្គា​វើល​បាន​ឧបត្ថ​ម្ភ​ជា​សម្ភារៈ​សិ​ក្សា​ឲ្យ​គឺ​មាន​សិ​ស្សា​នុ​សិស្ស ជាង ២៥​,​០​០​០​នាក់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំ​នួន​ផង​ដែរ​។​ សម្ភារ​សិ​ក្សា​ទាំង​នោះ​រួម​មាន​សៀវ​ភៅ​សរ​សេរ​ប៊ិច​ខ្មៅ​ដៃ​កូន​កា​បូប​ដាក់​ប៊ិ​ច​ខ្មៅ​ដៃ​ កា​បូប​ដាក់​សៀវ​ភៅ ​សៀវ​ភៅ​រឿង​ស​ម្រាប់​បណ្ណា​ល័យ​ និង​សម្ភារ​កី​ឡា​ផង​ដែរ។​

Pic 3fលោក​ជិ​ន​ ឃាង​ នា​យក​សា​លា​បឋម​សិ​ក្សា​ហ៊ុន​សែន​ជី​បាល​បាន​ថ្លែ​ង​ថា​អ​គារ​សិ​ក្សា​មួយ​ខ្នង​មា​ន​៦​បន្ទប់​ដែល​ទទួល​បាន​ការ​ឧប​ត្ថម្ភ​ជួស​ជុល​ពី​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ក្នុង​ពេល​នេះ​បា​ន​ក​សាង​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩​៩៧​។​លោក​បាន​បន្ត​ថា​បច្ចុ​ប្បន្ន​នេះ​សា​លា​បឋម​សិ​ក្សា​ហ៊ុន​សែន​ជីបា​ល​មាន​សិ​ស្សា​នុ​សិស្ស​កំ​ពុង​សិ​ក្សា​ចំ​នួ​ន​២៩​៨​នាក់​ ស្ថិត​ក្រោ​ម​ការ​បង្ហាត់​ប​ង្រៀន​ពី​លោក​គ្រូ​អ្ន​​ក​គ្រូ​ចំនួ​ន​៧​នាក់​និង​មា​ន​ថ្នាក់​រៀន​ចំ​នួន​៥​បន្ទប់​និង​ទី​ចាត់​ការ​មួយ​ប​ន្ទប់​។ ​លោក​បាន​លើក​ឡើង​ទៀត​ថា ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​ផ្តល់​ឲ្យ​យើង​ទាំង​អស់​គ្នា​ ​“​នូវ​ជី​វិត​ថ្មី​មួយ”​។ ​សា​លា​បាន​ប្រែ​មុខ​មាត់​ថ្មី​ ហើយ​សិ​ស្សា​នុ​សិស្ស ​និង​លោក​គ្រូ​អ្ន​ក​គ្រូ​មាន​ក្ដីរំ​ភើប​រីក​រាយ​ក្រៃ​លែង​ដោយ​សា​លា​មាន​រូប​រាង​ថ្មី​ និង​អាច​ដំ​ណើរ​ការ​បាន​ល្អ​ប្រ​សើរ​យូរ​អង្វែង​ទៅ​មុខ​ទៀត​។​ លោក​បាន​បន្ថែ​ម​ទៀត​ថា ​“​ក្នុង​នាម​ខ្ញុំ​ជា​លោក​នា​យ​​ក​សា​លា ​និង​តំ​ណាង​ឲ្យ​លោក​គ្រូ​អ្ន​ក​គ្រូ​ សិ​ស្សា​នុ​សិ​ស្ស​ក៏​ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នេះ​សូ​ម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រា​ល​ជ្រៅ​ដ​ល់​ក្រុ​ម​ហ៊ុន​ណា​ហ្គា​វើល​ដែល​តែង​តែ​ជួយ​ឧប​ត្ថម្ភ​ជា​សម្ភារ​សិ​ក្សា​ និង​បង្កល​ក្ខណៈ​ងាយ​ស្រួល​ដល់​កុ​មារ​កំ​ព្រា​ និង​សិ​ស្សា​នុ​សិ​ស្ស​ក្រី​ក្រ​រស់​នៅ​តាម​ជន​បទ​។​ហើយ​យើង​អាច​និ​យាយ​បាន​ថា ​ក្រុម​ហ៊ុន​ណា​​ហ្គា​វើល​ជា​ក្រុម​ហ៊ុន​ដែល​ឈាន​មុខ​គេ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​អភិ​ឌ្ឍន៍​ធ​ន​ធាន​មនុ​ស្ស​នៅ​ក​ម្ពុជា​ ដូ​ច្នេះ​ក្រុ​ម​ហ៊ុន​ផ្សេងៗ​គួរ​តែ​អនុ​វត្ត​តាម​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative