ឱ​សថ​ចំ​នួន​២​៦​០​មុខ​ស្មើរ​៨៤​៧​ប្រអប់​និង​២៥​កំ​ប៉ុង​ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ធ្វើ​ការ​ដក​ហូត​យក​ទៅ​ដុត​កំ​ទេច​ចោល​

ឱស​ថ​ចំ​នួន​២៦​០​មុខ​ស្មើរ​៨៤​៧​ប្រ​អប់​និង​២៥​កំ​ប៉ុង​ដែល​សមត្ថ​កិច្ច​ ដ​ក​ហូត​ពី​ឱ​សថ​ស្ថាន​ យី​ហោ​អរុ​ណរះ​ស្ថិត​នៅ​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ​ស​ង្កា​ត់​ស្ល​ក្រាម​ក្រុង​និ​ង​ខេត្ត​សៀម​រាប​ទល់​មុខ​ផ្សារ​លើ​ធំ​ថ្មី​ត្រូវ​បាន​យក​ទៅ​ដុត​កំ​ទេច​ចោល​ដើ​ម្បី​ការ​ពារ​សុខ​ភាព​ដល់​ប្រ​ជា​ពល​រដ្ឋ​។​

madi-edit-22-December-2014-15-13-20-66437ffការ​ដក​ហូត​ឱ​សថ​ទាំង​នេះ​សម​ត្ថ​កិច្ច​បាន​ចុះ​ប្រតិ​បត្តិ​ការណ៍​ ធ្វើ​ការ​ត្រួត​ពិ​និត្យ​និង​ឆែក​ឆេរ​ឱ​សថ​ស្ថាន​ យី​ហោ​អរុ​ណរះ​ កាល​ចុង​សប្តាហ៍​នេះ។​

លោក​វរ​សេ​នី​យ៍​ឯក​សឿន​ សេន ​នាយកា​រិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេ​ត្ត​សៀម​រាប​បាន​មាន​ប្រ​សា​សន៍​ថា ​ដើ​ម្បី​ធា​នា​អោយ​បាន​នូវ​សុខ​មាល​ភាព​ល្អ​របស់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​អោយ​កាន់​តែ​មាន​សុវត្ថិ​ភាព​ នោះ​កម្លាំង​កា​រិ​យា​ល័យ​ប្រ​ឆាំង​ បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​សៀម​រាប​ព្រ​ម​ទាំង​​មន្ត្រី​ជំ​នាញ​នៃ​មន្ទី​រ​សុ​ខា​ភិ​បាល​ខេត្ត​ក្រោម​កា​រ​ដឹក​នាំ​កម្លាំង​ពី​សំ​ណាក់​ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​ចុះ​ធ្វើ​ការ​ត្រួត​ពិ​និត្យ​និង​ឆែក​ឆេរ​រក​ឃើញ​នូវ​ឱស​ថ​ចំ​នួន​២​៦​០​មុខ​ស្មើរ​៨​៤​៧​ប្រ​អប់​ដោយ​ក្នុង​មួយ​ប្រ​អប់​មាន​ពី​៣០​ទៅ​១០​០​គ្រា​ប់​និង​២៥​កំ​ប៉ុង​មាន​ថ្នាំ​ចាប់​ពី​៥០​ទៅ​១​០០​គ្រាប់​ផង​ដែរ​លោក​វរ​សេ​នី​យ៍​ឯក​សឿន​ សេន ​បាន​និ​យាយ​បន្ត​អោយ​ដឹង​ទៀត​ថា​សម្រា​ប់​ឱ​សថ​ដែល​សមត្ថ​កិច្ច​បាន​រក​ឃើញ​នៅ​ក្នុ​ង​ហាង​លក់​ឱ​សថ​ស្ថាន​យី​ហោ​អរុ​ណរះ​ស្ថិត​នៅ​ក្នុ​ង​ភូមិ​ចុ​ង​កៅ​ស៊ូ​ស​ង្កា​ត់​ស្ល​ក្រា​ម​ក្រុង​និង​ខេត្ត​សៀម​រាប​ទល់​មុខ​ផ្សារ​លើ​ធំ​ថ្មី​នេះ​ដែល​ឱ​សថ​ស្ថាន​នេះ​មិន​បាន​ចុះ​បញ្ជី​ការ​សុំ​ការ​អនុ​ញ្ញាត​ពី​ក្រ​សួង​សុ​ខា​ភិ​បាល​នោះ​ទេ​។

​លោក​បាន​បន្ត​ថា​ឱ​សថ​ដែល​ដក​ហូត​បា​ន​ទាំង​អស់​ត្រូវ​បាន​ប្រ​គល់​ជូន​ទៅ​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​សៀម​រាប​យក​ទៅ​រក្សា​ទុក​ដើ​ម្បី​ធ្វើ​ពិ​ធី​ដុត​កំ​ទេច​ចោល​ដោយ​ឡែ​កម្ចាស់​ហាង​ត្រូវ​បាន​ធ្វើ​កិច្ច​សន្យា​និង​ធ្វើ​ការ​ផាក​ពិ​ន័យ​ទៅ​តាម​នី​តិ​វិ​ធី​ជា​បន្ត​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative