គិត​ត្រឹម​ថ្ងៃ​ទី​១៦​ធ្នូ​នេះ​មាន​កុ​មារ​ឈឺ​ធ្ងន់ៗ​១២​០​៧​៦៨​នាក់​​​សម្រាក​​ព្យា​បាល​​ក្នុង​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​

តាម​​របាយ​ការ​ណ៍​​ដែល​​បង្ហាញ​​ដោ​យ​​លោក​​វេជ្ជ​បណ្ឌិត​ បេ​​អាត​ រី​​ច​​ឆ្នឺ​ស្ថាប​និក​និង​​ជា​​ប្រ​ធាន​​មន្ទីរ​ពេទ្យ​​គន្ធ​​បុ​ប្ឆា​​បាន​ឲ្យ​ដឹង​ថា ​ក្នុង​​ឆ្នាំ​២០​១៤​នេះ ​(គិត​​ត្រឹម​​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​)​ មាន​កុ​មារ​ឈឺ​ធ្ងន់ៗ​ចំ​នួន​ ១២​០៧​៦៨​ នាក់​ ​ត្រូវ​បាន​​ឲ្យ​​សម្រាក​​ព្យា​បាល​​ក្នុង​​ មន្ទីរ​ពេទ្យ​​ដែល​​ក្នុង​នោះ​​មាន​ការ​​វះ​កាត់​​ចំ​នួន​១​៧​៤៤​៦​ករ​ណី ​និង​​មាន​ការ​​សម្រាល​កូន​​នៅ​​ផ្នែក​​សម្ព​​ព​​ចំ​នួន​១៨​៥២​៧​នាក់​។

IMG_1123d​តាម​របាយ​ការណ៍​ក្នុង​រយៈ​ពេល​២៣​ឆ្នាំ​​ម​ក​នេះ ​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​ បាន​​ពិ​និត្យ​​ព្យា​បាល​​កុ​មារ​​បាន​១៣​លាន​​ករណី ​នៅ​ក្នុង​​ផ្នែក​​ពិ​គ្រោះ​​ជំ​ងឺ​​ក្រៅ ​និង​​បាន​​ព្យា​បាល​​កុ​មារ​​ឈឺ​​ធ្ងន់​​សម្រាក​​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​​បាន​​ ចំ​នួន​១,​៥៦​លាន​​នាក់​។​

របាយ​ការណ៍​នេះ​ត្រូ​វ​បាន​លោ​ក​​វេជ្ជ​បណ្ឌិត​ បេ​​អាត ​រី​​ច​​ឆ្នឺ​ ​សរ​សេរ​​សារ​​នៅ​​លើ​​គណនី​​ហ្វេ​ស​​ប៊ុ​ក​​របស់​ខ្លួន ​(​ D​r​.​ B​e​a​t​ R​i​c​h​ne​r​ ​)​ កាល​ពី​​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ​ឆ្នាំ​២០​១៤ ​ដើ​ម្បី​​​​​រំ​លឹក​​ពី​​បេស​ក​កម្ម​​របស់​លោក​​ក្នុង​ការ​​ជួយ​សង្គ្រោះ​​ជី​វិត​​កុ​មារ​​កម្ពុ​ជា​នា​​រយៈ​ពេល​២៣​ឆ្នាំ​​ចុង​​ក្រោយ​នេះ។​

បុរ​ស​​ជន​ជាតិ​​ស្វ៊ី​ស​ ដែល​ជា​វី​របុរស​​របស់​​ខ្មែរ​​រូប​នេះ ​បាន​​មក​ដល់​​ប្រ​ទេស​​កម្ពុជា​​លើក​ទី​មួយ ​ក្រោយ​ពី​​ធ្លាប់​បា​ន​​នៅ​ទី​នេះ ​កាល​ពី​​ឆ្នាំ​១៩​៧៤​ ដល់​​ឆ្នាំ​១៩​៧៥ ​ដែល​​កាល​ណោះ ​លោក​​ជាវ​​ជ្ជ​​បណ្ឌិត​​វ័យ​ក្មេង​​ម្នាក់​​ផ្នែក​​រោគ​​កុ​មារ​​វិ​ទ្យា​ រហូត​ដ​ល់​​ពេល​ដែល​​ពួក​​ខ្មែរ​ក្រ​ហម​​ចូល​​មក​ដល់​​រាជ​ធា​នី​​ភ្នំពេ​ញ។​

​២៣​ឆ្នាំ​ ពោល​គឺ​​អំ​ឡុង​​ឆ្នាំ១​៩៩​២​ លោក​​វេជ្ជ​បណ្ឌិត​ បេ​​អាត​ រី​​ច​​ឆ្នឺ​ បាន​​រៀប​រា​ប់​ថា ​នា​ពេល​នោះ ​សម្តេ​ច​ឪ ​នរោ​ត្តម​ សី​ហនុ ​និង​​ក្រ​សួង​សុ​ខា​ភិ​បាល​ បាន​​សុំ​​ឲ្យ​​លោក​​ជួស​ជុល​​ស្ថា​បនា ​និង​​ដាក់​​ឲ្យ​​ដំ​ណើរ​ការ​​មន្ទីរ​ពេទ្យ​​គន្ធ​​បុ​ប្ឆា​​ឡើង​វិ​ញ។​

fffលោក​​បាន​​បញ្ជាក់​ថា ​មន្ទីរ​ពេទ្យ​​គន្ធ​​បុ​ប្ឆា​​ដែល​មាន​​ចំ​ណុះ​​តែ​១០២​គ្រែ​ ត្រូវ​​បាន​ដាក់​​សម្ពោធ​​ក្រោម​​ព្រះ​រាជ​ធិប​តីភាព​​អង្គ​​សម្តេ​ច​ឪ ​នា​​ខែ​កញ្ញា​ ឆ្នាំ​១៩​៩២ ​ដោយ​​កាល​​ចាប់​​ផ្តើម​ដំ​បូង​ បុគ្គ​លិក​​កម្ពុ​​ជា​មាន​៦៨​នាក់​ និង​​បុគ្គ​លិក​​បរ​ទេស​​មាន​១៦​នាក់។

​លោក ​រី​​ច​​ឆ្នឺ ​បាន​កត់​សម្គាល់​​ពី​​កា​រ​រីក​ចម្រើន​​ថា​ បច្ចុ​ប្បន្ន ​មន្ទីរ​ពេទ្យ​​គន្ធ​​បុ​ប្ឆា​ មាន​​ចំ​នួន​៥​ដែល​​មាន​គ្រែ​​ដល់​​ទៅ​២០​០០​ និង​​មាន​​មន្ទីរ​សម្ភព​​មួយ​​ដែល​​សម្រាល​កូន​​មួយ​ថ្ងៃ​៦៥​នាក់ ​ហើយ​​បុគ្គ​លិក​​បរ​ទេស​​មាន​២​នាក់​ ខណៈ​​បុគ្គ​លិក​​ខ្មែរ​​ដែល​​ប្រក​បដោយ​​សម​ត្ថភាព​​ខ្ពស់​​មាន​​រហូត​ដល់​​ទៅ​២៥​០០​នាក់​។​

លោក​ រី​​ច​​ឆ្នឺ​ បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ទៀត​ថា«​តាំង​ពី​​ឆ្នាំ​១​៩​៩២​ មក​ មូល​និ​ធិ​​របស់​​យើង​​បាន​​ចំ​ណាយ​​ថវិ​កា​​អស់​៥៦​០​លាន​​ដុ​ល្លារ​​អា​មេ​រិ​ក​​ហើយ​។ ​៣,​២​ភាគ​រយ​​នៃ​​ថវិ​កា​​គឺ​​បាន​​ពី​​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ៤​,​៣​ភា​គ​រយ​​បាន​មក​ពី​​រដ្ឋា​ភិ​បាល​​ស្វ៊ី​​ស​ និង​៩២​,​៥​ភាគ​រយ​ បាន​​ពី​​សប្បុរ​ស​ជន​។ ​រាល់​ថ្ងៃ ​យើង​​ចំ​ណាយ​១២​ម៉ឺន​​ដុ​ល្លារ​​អា​មេ​រិក​»​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative