​​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២​២​ធ្នូ​បណ្តាល​ឲ្យ​មនុស្ស​ស្លា​ប់​៧​នាក់​និង​របួស​២​៦​នាក់​

តាម​​របាយ​កា​រណ៍ ​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​២២ ​ខែ​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ មា​ន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំ​ង​​ប្រ​ទេស ​ចំ​នួន​​១៦​​លើក​ យប់​ ០៦​​លើក​ បណ្ដាល​​ឲ្យ​​មនុស្ស​ ស្លាប់​ ០៧​​នាក់ ​(​ស្រី​ ០២​​នាក់​​​)​ របួស​ធ្ងន់​ ១៦​​នា​ក់​ (​ស្រី​ ០២​​នាក់​​)​ និង​​របួស​ស្រាល​​១០​​នាក់​​(​​ស្រី​​២​​នាក់​)​​។​​

11sd_p (2)ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​​១៦​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត ​យាន​យន្ត​​សរុប​ ២៥​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន ​១៦​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួ​ន ​០៩​​គ្រឿង​​,​​យាន្ត​ផ្សេងៗ ​០២​​គ្រឿង​ ។​​មូល​​ហេតុ​​ដែល​​​បណ្ដាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​មក​ពី​​កត្តា​​ល្បឿន​ ០៥​​លើក​​,​ មិន​​ប្រ​កាន់​​ស្តាំ​ ០២​​លើក​​,​​មិន​​គោ​រ​ព​​សិទ្ធ​ ០៣​​លើក​​​,​​ប្រ​ជែង​​គ្រោះ​ថ្នាក់​​២​​លើក​​,​​បត់​​គ្រោះ​ថ្នាក់​​២​លើក​,​​ស្រ​វឹង​​១​​លើក​ និ​ង​​ទាក់​​បា​រ៉ា​ស់​ធ្លាក់ ១​លើក ក្នុង​នោះ​មាន​អ្នក​ជិះ​ម៉ូតូ គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ២៣​នាក់ (​យប់​០៩​នាក់​)​។​

ចំ​ពោះ ​រថ​យន្ត​​ដែល​​ត្រូវ​​ផាកពិ​ន័យ ​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​ទី​​២២ ​ខែ​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ ​សរុប​​ចំ​នួន ​៤២​០​​គ្រឿង ​ក្នុង​​នោះ​​មាន​ រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ៤៨​​គ្រឿង​​,​ រថ​យន្ត​​ដឹ​ក​​អ្ន​ក​ដំ​ណើរ​​ធុន​​តូច​ ៩៩​​គ្រឿង​​​,​ រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច ​៨៤​​គ្រឿង​ និង​​រថ​យន្ត​​ដឹ​ក​ទំ​និញ​​ធុន​​ធំ ​១៨៩​​គ្រឿង​ ។​ រថ​យន្ត​​ទាំង​អស់ ​ត្រូវ​​បាន​​បង់​ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក​ ចំ​នួន ​១១​​គ្រឿង​​,​ នៅ​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត​ ៤០៩​​គ្រឿង​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤

 

Google Analytics Alternative