ប្រើ​ពាក្យ​ល្អៗ​ចំ​ពោះ​គ្នា​នឹង​ធ្វើ​ឲ្យ​ចំ​ណង​ស្នេហ៍​របស់​អ្នក​រឹត​តែ​ផ្អែម​ល្ហែម​

ការ​ធ្វើ​ឲ្យ​ចំ​ណង​ស្នេហ៍រ​បស់អ្ន​កឲ្យ​កាន់​តែ​ផ្អែ​ម​ល្ហែម​ និង​ពោរ​ពេញ​ដោ​យ​ភាព​រស់​រវើក​ ដើ​ម្បី​ឆ្ពោះ​ទៅ​ភព​នៃ​​សុភ​មង្គ​ល​ពិត​ជា​មាន​ច្រើន​វិ​ធី​ណាស់​ តែ​វិធី​មួយ​ដែល​អ្នក​មិន​អាច​បដិ​សេធ​បាន​ គឺ​ការ​និ​យាយ​ពាក្យ​ល្អៗ​ ពិ​រោះៗ​ចំ​ពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ពិត​ជាមិ​ន​អាច​ខ្វះ​បាន​ទ្បើយ​។

007sdពាក្យចា​ស់​បុរា​ណ​ខ្មែរ​បាន​លើក​ទ្បើ​ង​ថា ​“​អណ្តាត​ជា​អាទ៍​កន្លង​ បាន​សុខ​ទុក្ខ​ផង​ ព្រោះ​តែ​អ​ណ្តាត​”​។​សុ​ភា​សិត​នេះ​ពិ​ត​ជា​ឲ្យ​តំ​លៃ​ទៅ​លើ​ពាក្យ​សម្តី​ ព្រោះ​ សម្តី​របស់​មនុស្ស​មិន​គួរប​ញ្ចេញ​មក​​ តាម​តែ​ការ​គ្រ​លាស់​របស់​អណ្តាត​ចេញ​មក​នោះ​ទ្បើយ​។​

លោក​ច្រាយ​ ចំ​ណាន​អ្នក​និ​ពន្ឋ​សៀវ​ភៅ​ប្រ​លោម​លោក​ និង​សៀវ​ភៅ​ជា​ច្រើន​ជុំ​វិញ​ចំ​ណង​អា​ពាហ៍​ពិ​ពាហ៍​ បាន​មាន​ប្រ​សា​សន៍​ឲ្យ​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុ​ជា​ ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះថា​ ពាក្យ​សម្តី​ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​ សម្រាប់​​សា​ង​ក្តី​សុខ​ សាងភា​ព​ជោគ​ជ័យ​ និង​សាង​នូវ​កិត្តិ​យស​សម្រាប់​អ្ន​ក​និយា​យ​ចេញ​មក​ ហេតុ​នេះ​មនុស្ស​ម្នាក់ៗ​មិន​ត្រូ​វ​ឲ្យ​សម្តី​របស់​អ្នក​ចេញ​មក​​ តា​ម​តែ​អណ្តាត​គ្រ​លាស់​ ដោយ​គ្មាន​ឆ្លង​កាត់​ការ​ពិ​ចារ​ណា​នោះ​ទ្បើយ​ ព្រោះ​សម្តី​រប​ស់​អ្ន​ក​អាច​ធ្វើ​ឲ្យ​អ្ន​ក​បាន​សុខ ​និង​រង​ទុក្ខ​ទោស​ជា​ច្រើ​ន​ដោយ​សារ​អណ្តាត​ផង​ដែរ​។ ​អណ្តាត​នាំ​ឲ្យ​អ្ន​ក​កើត​មាស​ កើត​ប្រា​ក់​ និង​ឲ្យ​គេ​ស្រ​លាញ់ ​គេ​ចូ​ល​ចិត្ត​ និង​អាច​ឲ្យ​គេ​ស្អប់​បាន​ដែរ​។​

ការ​ពិត​សម្តី​មាន​ច្រើ​ន​ជំពូក ​និង​មាន​ច្រើន​បែប​ច្រើន​យ៉ាង ​តែ​វា​អាច​បន្លឺ​ចេញ​មក​ដោយ​មិន​បាន​ឆ្លង​កាត់ការ​ពិ​ចា​រ​ណា ​សម្រាប់​មនុ​ស្ស​មិន​ចេះ​ទប់​សម្តីឬ​​មនុ​ស្ស​ដែល​មាន​ការ​អប់​រំ​មាន​កម្រិត​ តែ​ក៏​មាន​មនុស្ស​ខ្លះ​ទោះ​រៀ​ន​ចេះ​​ដឹ​ង​ប៉ុ​ណ្ណា​ក៏​ដោយ ​ក៏​និ​យាយ​ចេញ​មក​ដោយ​មិ​ន​បាន​ចេះ​គិត​ដែរ​ ដោយ​សារ​ទំ​លាប់​ឬ​និ​ស្ស័យ​របស់​ខ្លួន​ពី​កំ​ណើត​ឬ​ជា​សារ​ជាតិ​រ​បស់​ខ្លួន​។​

លោក​ច្រា​យ​ ចំ​ណាន​បាន​បន្ត​ថា ​ហេតុ​នេះ​មនុស្ស​ម្នាក់ៗ​គួរ​ប្រើ​ពាក្យ​សម្តី​ឲ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​គួរប្រើ​សម្តី​ឲ្យ​បាន​ផ្អែ​ម​​ល្ហែ​ម​ ពិ​រោះ​ពិ​សារ​ចំ​ពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះ​សម្តី​មិន​ត្រឹម​តែ​អាច​បង្ក​ជំ​លោះ ​ឬ​ភា​​ព​ក្តៅ​ក្រ​ហាយរ​វាងបុ​គ្គល​និង​បុ​គ្គល​នោះ​ទេ ​តែ​ស​ម្តី​ក៏​អាច​បង្ក​ជា​សង្រ្គា​ម​រវាង​ប្រ​ទេស​មួយ និង​ប្រ​ទេ​​ស​មួយ​ផង​ដែរ​។​

សម្តី​ផ្អែម​ល្ហែម​ ពិ​រោះ​ពិ​សារ​ចំ​ពោះ​គ្នា​ មិន​ត្រឹម​តែ​មាន​វិ​សាល​ភាព​ចំ​ពោះ​តែ​​គូ​ស្នេហ៍​នោះ​ទេ តែ​វា​មាន​គុណ​តំ​លៃ​ស​ម្រាប់​មនុស្ស​ទូ​ទៅ​ផង​ដែរ​។​

sdដូច​នេះ​ដើ​ម្បី​ទទួល​បាន​សុភ​មង្គល​ក្នុង​គ្រួ​សារ​ អ្ន​កគួ​​រ​តែ​ចេះ​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​ លួង​​លោក ​បញ្ជោរ​ និង​លើក​ទឹក​ចិត្ត​ចំ​ពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើ​ម្បី​ធ្វើ​ឲ្យ​ចំ​ណង​ជីវិ​ត​គូរ​បស់​អ្នក​ កាន់​តែ​មាន​ភាព​ប្រ​ទាក់​ក្រ​ទ្បា​គ្នា​ និង​អាច​ធ្វើ​ឲ្យ​អ្ន​ក​មានអា​រម្ម​ណ៍​ទទួល​បាន​សុភ​មង្គល​កាន់​តែ​ច្រើ​ន​ទ្បើង​។​

លោក​ច្រាយ​ ចំ​ណាន​បាន​បន្ត​ថា ​លោក​អ្នក​អាច​សាក​ល្បង​គិត​មើល​បើ​  សម្តី​ផ្អែម​មួយ​ម៉ាត់​ អាច​សាង​ភាព​សុខ​ដុម​ ស្អិត​ល្មួ​ត​ចំ​ពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ហេ​តុ​អី​មិន​យក​ទៅ​ប្រើ​ បែរ​ជា​ប្រើ​ពាក្យ​ទ្រ​គោះ​បោះ​បោក​ ពាក្យ​និ​ន្ទា​ ឬ​ពា​ក្យ​គំ​រោះ​គំ​រើ​យ​ក៏​មួយ​ម៉ាត់​ដូច​គ្នា​។​

សុ​ម​ង្គ​ល​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​លោក ​អ្នក​នោះ​ទេ ​គឺ​វា​នៅ​ជិត​អ្នក​រាល់​ថ្ងៃ​ តែ​អ្វី​សំ​ខាន់​ តើ​អ្នក​ចេះ​រៀប​ចំ​វា​ទ្បើ​ង​ដោយ​របៀប​ណា ​និង​តាម​វិ​ធី​សាស្រ្តណា​​ប៉ុ​ណ្ណោះ​។​ សូម​កុំ​ភ្លេច​​​ថា​ពាក្យ​ផ្អែម​ល្ហែម​ ពិត​ជា​មាន​ចំ​ណែក​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពូន​ជ្រុំ​សុភ​មង្គល​ក្នុ​ង​ជី​វិ​ត​របស់​អ្ន​ក​។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative