តុ​លា​កា​បញ្ជូន​គ្រូ​ពេទ្យ​យ៉ែម ជ្រិន​ដាក់​​ពន្ឋ​​នា​​គារ​​ដោយ​​ចោទ​​ប្រ​កាន់​បី​ករ​ណី​

​តុ​លា​សា​លា​ដំ​បូង​ខេត្ត​បាត់​ដំ​បង​ នៅ​ល្ងាច​ថ្ងៃ​ទី​២​២​ ខែ​ធ្នូ​ នេះ ​បាន​សម្រេច​ឃុំ​ខ្លួន​ លោក​យ៉ែម​ ជ្រិ​ន​ គ្រូ​ពេទ្យ​ប្រ​ចាំ​ភូមិ ​ដែល​សង្ស័យ​ចម្លង​អេ​ដស៍ ​នៅ​ឃុំ​រកា ​ជា​បណ្តោះ​អា​សន្ន​ហើយ ​ដោយ​ចោ​ទ​ប្រ​កាន់​ចំ​នួន​៣​ករ​ណី​ធំៗ។​

រូបភាព បានមកពី គេហទំព័រ កោះសន្តិចភាព

រូបភាព បានមក គេហទំព័រ កោះសន្តិចភាព

ប្រ​ភព​ពី​តុ​លា​ការ​សា​លា​តំ​បូង​ ខេត្ត​បាត់​ដំ​បង​បាន​ឲ្យ​ដឹង​ថា ​តុ​លា​ការ​បាន​ចោទ​ប្រ​កាន់​លោក​ យ៉ែម​ ជ្រិ​ន​ ចំ​នួន​៣​ករណី ​ទី១​ ប្រ​ព្រឹត្ត​ក្នុង​ចេត​នា​ចម្លង​មេ​រោគ​អេ​ដស៍​ទៅ​អ្ន​ក​ដទៃ ​តាម​មា​ត្រា​១៨ ​និង​មា​ត្រា​ទី​៥០​នៃ​ច្បាប់​ស្តី​ពី​ការ​បង្ការ​ និង​ការ​ប្រ​យុទ្ធ​ទប់​ស្កា​ត់​ការ​រីក​រាល​ដាល ​មេ​រោគ​អេ​ដស​/​ជំ​ងឺ​អេ​ដស៍,​ ទី២​ ចោទ​ប្រ​កាន់​ពី​បទ​ ឃាត​កម្ម​ដោយ​អំ​ពើ​ឃោរ​ឃៅ​តាម​មាត្រា​២០​៥​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ និ​ង​ ទី​៣ ​ចោទ​ប្រ​កាន់​ពី​បទ​ បើក​កន្លែ​ង​ពិ​គ្រោះ​ព្យា​បាល​ ជំ​ងឺ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​ក្រ​សួង​សុ​ខា​ភិ​បាល។​

លោក​យ៉ែម​ ជ្រិ​ន​ដែល​ប្រ​ជា​ជន​សង្ស័យ​ថា ​ជា​អ្ន​ក​ចម្លង​មេ​រោ​អេ​ដស៍​ដល់​អ្នក​ភូមិ​រកា ​ឃុំ​រកា​បាន​សារ​ភាព​ថា​ខ្លួន​បាន​យក​ម្ជុល​ ដែល​ចាក់​លើ​អ្ន​ក​ជំ​ងឺ​អេ​ដស៍ ​យក​មក​ចាក់​ជូន​ប្រ​ជា​ពល​រដ្ឋ​ធម្ម​តា។​

សម​ត្ថកិ​ច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​តាម​រយៈ​ការ​សាក​សួរ​លោក​យ៉ែម​ ជ្រិ​ន​បាន​សារ​​ភាព​ថា ​គាត់​បាន​ព្យា​បាល​អ្ន​ក​ជំ​ងឺ​អេ​ដស៍​ចំ​នួន​២០​នាក់​ និង​បាន​ប្រើ​ប្រាស់​ម្ជុល​ដែ​ល​បាន​ប្រើ​ប្រាស់​លើ​អ្ន​ក​ជំ​ងឺ​អេ​ដស៍​រួច ​យក​មក​ប្រើ​ប្រាស់​លើ​អ្នក​ជំ​ងឺ​ធម្ម​តា​ដែ​​​ល​បាន​បណ្តាល​ឲ្យ​មាន​ក​រ​ឆ្លង​មេរោ​គ​អេ​ដស៍​ ជំ​ងឺ​អេ​ដស៍​ដល់​អ្នក​ភូ​មិ​រកា ​ឃុំ​​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​ ទី​ដែល​មាន​ប្រ​ជា​ជន​ជាង​១​៨​០​០​នាក់​ហើយ​បាន​ធ្វើ​តេស្ត​ឈាម​រក​មេ​រោគ​អេ​ដស៍​ ខណៈ​ពេល​ក្រុម​មន្រ្តី​សុ​ខា​ភិ​បាល​បាន​និង​កំ​ពុង​ព្យា​យា​​ម​លាក់​បាំង​ករ​ណីនេះ​ បន្ទាប់​ពី​លោក​នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​បាន​ប្រ​កាស​ថា​មិ​ន​ជឿ​លើ​ករ​ណី​ឆ្លង​អេ​ដស៍​ដ៏​គួរ​ឲ្យ​រន្ឋ​ត់​នេះ​ទេ។​​ប្រ​ភព​ពី​សមត្ថ​កិច្ច​ដដែល​បាន​បន្ត​ថា ​លោក​យ៉ែម​ ជ្រិន​មិន​ធ្លា​ប់​បាន​រៀន​វិ​ជ្ជា​ជីវៈ​ពេទ្យ​​នោះ​ទេ ​តែ​ប​ធ្លាប់​បាន​សិ​ក្សា​ពី​បញ្ហា​អេ​ដស៍​រយៈ​ពេ​ល​ខ្លី​នៅ​ព្រំ​ដែនក​ម្ពុជា​ ថៃ។​

​តាម​រយៈកា​រ​សារ​ភាព​នេះ ​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា ​លោក​យ៉ែម ​ជ្រិ​ន​ពិត​ជា​ដឹង​ពីរ​បៀប​ចម្លង​មេ​រោគ​អេ​ដស៍​ពី​មនុ​ស្ស​ម្នា​ក់​ ទៅ​ម​នុ​ស្ស​ម្នាក់​ និង​ជា​មនុ​ស្ស​មាន​ចេត​នា​ចម្លង​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​ពិត​ប្រាក​ដ​ដល់​អ្នក​ភូមិរ​កា ​ដែល​បញ្ហា​នេះ​​តុ​លាកា​រ​សា​លា​តំ​បូង​  ខេត្ត​បាត់​ដំ​បង​គួរ​តែ​ដាក់​ទោស​គាត់​ឲ្យ​ជាប់​ពន្ឋ​នា​គា​រ​មួយ​ជី​វិត​។

​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​បាន​បង្ហាញ​លទ្ឋ​ផល​វិ​ភាគ​ឈាម​របស់​ខ្លួន​ កាល​ពី​ចុង​​សប្តាហ៍​មុន​ថា ​គិត​ត្រឹ​ម​ថ្ងៃ​អា​ទិត្យ​ទី​២​១​ ធ្នូ​កន្ល​ង​មក​នេះ ​មាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​រកា​ចំ​នួន​១​៤​០​នាក់​បាន​ឆ្លង​មេ​រោគ​អេ​ដស៍​ ជំ​ងឺ​អេ​ដស៍​ ហើយ​មាន​គ្រួសារ​មួយ​ដែល​​មា​ន​សមា​ជិក​សរុប​១​៥​នាក់​ បាន​ឆ្លង​មេ​រោគ​អេ​ដស៍​ ជំ​ងឺ​អេ​ដស៍​ទាំ​ង​អស់​ចាប់​តាំង​ពី​ទា​រក​អា​យុ​២​ខែ​ ដ​ល់​អា​យុ​ជា​ង​៨​០​ឆ្នាំ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative