គ្រូ​ពេទ្យ​យ៉ែម ​ជ្រិនៈ​សារ​ភាព​ថា​បាន​យក​សា​រាំង​ចាក់​អ្នក​ជំងឺ​អេ​ដស៍​មក​ចាក់​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ភូ​មិ​រកា​

លោក​យ៉ែម ​ជ្រិន​ដែល​ប្រ​ជា​ជន​សង្ស័​យថា​ ជា​អ្ន​ក​ចម្ល​ង​មេ​រោ​គេ​ដស៍​ដល់​អ្នក​ភូមិ​រកា​ ឃុំរ​កា​បាន​សារ​ភាព​ថា​ខ្លួន​បាន​យក​ម្ជុល​ ដែ​ល​ចាក់​លើ​អ្នក​ជំ​ងឺ​អេ​ដស៍​ យក​មក​ចាក់​ជូន​ប្រ​ជា​ពល​រដ្ឋ​ធម្មតា​។​

Yem-Chrin-at-Court-21-dec-2014 copyលោក​យ៉ែម​ ជ្រិន​ដែល​ប្រ​ជា​ជ​ន​សង្ស័យ​ថា​ ជា​អ្ន​ក​ចម្លង​មេ​រោ​អេដ​ស៍​​ដល់​អ្នក​ភូមិ​រកា​ ឃុំ​រ​​កា​បាន​សារ​ភាព​ថា​ខ្លួន​បាន​យក​ម្ជុល​ ដែល​ចាក់​លើ​អ្ន​ក​ជំ​ងឺ​អេ​ដស៍​ យក​មក​ចាក់​ជូន​ប្រ​ជា​ពល​រដ្ឋ​ធម្មតា។​

សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា ​តាម​រយៈ​កា​រ​សាក​សួរ​លោក​យ៉ែម ​ជ្រិ​ន​បាន​សារ​​ភាព​ថា ​គាត់​បាន​ព្យា​បាល​អ្ន​ក​ជំ​ងឺ​អេ​ដស៍​ចំ​នួន​២០​នាក់​ និង​បាន​ប្រើ​ប្រា​ស់​ម្ជុល​ដែ​​ល​បាន​ប្រើ​ប្រាស់​លើ​អ្នក​ជំ​ងឺ​អេ​ដស៍​រួច ​យក​មក​ប្រើ​ប្រាស់​លើ​អ្នក​ជំ​ងឺ​ធម្ម​តា​ដែ​​ល​បានប​ណ្តាល​ឲ្យ​មាន​ការ​​ឆ្លង​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​ដល់​អ្នក​ភូមិ​រកា ​ឃុំ​​រកា​ ស្រុ​ក​សង្កែ​ ខេត្ត​បាត់​ដំ​បង​ ទី​ដែល​មាន​ប្រ​ជា​ជ​ន​ជាង​១៨​០០​នាក់​ហើយ​បាន​ធ្វើ​តេស្ត​ឈាម​រក​មេ​រោគ​អេ​ដស៍​ ខណៈ​ពេ​ល​ក្រុ​ម​មន្រ្តី​សុ​ខា​ភិ​បាល​បាន​និង​កំ​ពុង​ព្យា​យា​ម​លាក់​បាំង​ករណី​នេះ ​បន្ទាប់​ពីលោក​នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន ​សែន​បាន​ប្រ​កាស​ថា​មិន​ជឿ​លើ​ករណី​ឆ្លង​អេ​ដស៍​ដ៏​គួរ​ឲ្យ​រន្ឋ​ត់​នេះ​ទេ​។​

ប្រ​ភព​ពី​សមត្ថ​កិច្ច​ដដែល​បាន​បន្ត​ថា ​លោក​យ៉ែម​ ជ្រិ​ន​មិន​ធ្លាប់​បាន​រៀន​វិ​ជ្ជា​ជីវៈ​ពេទ្យ​​នោះ​ទេ ​តែ​ប​ធ្លាប់​បាន​សិ​ក្សា​ពី​បញ្ហា​អេ​ដស៍​រយៈ​ពេល​ខ្លី​នៅ​ព្រំ​ដែន​កម្ពុ​ជា​ ថៃ​។​

តាម​រយៈ​ការ​សារ​ភាព​នេះ ​បាន​បញ្ជា​ក់​ច្បាស់​ណាស់​ថា ​លោក​យ៉ែម ​ជ្រិន​ពិត​ជា​ដឹង​ពីរ​បៀប​ចម្លង​មេ​រោគ​អេ​ដស៍​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់​ និង​ជា​មនុ​ស្ស​មាន​ចេត​នា​ចម្លង​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​ពិត​ប្រាក​ដ​ដល់​អ្នក​ភូមិ​រ​កា​ ដែល​បញ្ហា​នេះ​​តុ​លា​ការ​សា​លា​តំបូ​ង​  ខេត្ត​បា​ត់​ដំ​​បង​គួរ​តែ​ដាក់​ទោស​គាត់​ឲ្យ​ជាប់​ពន្ឋ​នា​គារ​មួយ​ជី​វិត​។​

វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​បាន​បង្ហាញ​លទ្ឋ​ផល​វិ​ភាគ​ឈាម​របស់​ខ្លួន​ កាល​ពី​ចុង​​សប្តាហ៍​មុន​ថា ​គិត​ត្រឹ​ម​ថ្ងៃ​អា​ទិត្យ​ទី​២១​ ធ្នូ​កន្ល​ង​មក​នេះ ​មាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំរ​កា​ចំ​នួន​១៤​០​នាក់​បាន​ឆ្លង​មេ​រោគ​អេ​ដស៍​ ជំ​ងឺ​អេ​ដស៍​ ហើយ​មាន​គ្រួ​សារ​មួយ​ដែល​​មាន​សមា​ជិក​សរុប​១៥​នាក់​ បាន​ឆ្លង​មេ​រោគ​អេ​ដស៍​ ជំ​ងឺ​អេ​ដស៍​ទាំង​អស់​ចាប់​តាំង​ពី​ទា​រក​អា​យុ​២​ខែ​ ដល់​អា​យុ​ជា​ង​៨០​ឆ្នាំ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative