សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ ​ប៊ុន​​ រ៉ា​នី​ហ៊ុន​ សែន​៖​ជំ​ងឺ​អេ​ដស៍​នៅ​​តែ​​ជា​ក្តី​កង្វល់​​ដ៏​ធំ​ធេង​​សំ​រាប់​យើង​​ទាំង​អស់​​គ្នា​និង​រាជ​​រដ្ឋា​ភិ​បាល​

សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ ​ប៊ុន​​ រ៉ា​នី​ហ៊ុន​ សែន​ប្រ​ធាន​​កា​ក​​បាទ​​ក្រ​ហម​ ​កម្ពុជា​បាន​​មាន​ប្រ​សា​សន៍​ថា ​ថ្វី​​ត្បិ​ត​​អ​ត្រា​​ការ​​រីក​​រាល​​ដាល​​នៃ​​មេ​រោគ​​អេ​ដស៍ ​នៅ​កម្ពុជា​​បាន​​ធ្លាក់​​ចុះ​​បន្តិច​​មែន​​ក្តី​តែ​​ជំ​ងឺ​​ដ៏​កាច​សា​ហាវ​នេះ​​នៅ​​តែ​​ជា​ក្តី​កង្វល់​​ដ៏​ធំ​ធេង​​សំ​រាប់​យើង​​ទាំង​អស់​​គ្នា​ និង​រាជ​​រដ្ឋា​ភិ​បាល ព្រោះ​​ថា​​សំ​រាប់​ប្រ​ទេស​​កម្ពុជា​​ដែល​​កំ​ពុង​​ស្ថិត​​ក្នុង​តំ​ណាក់​​ការ​ក​សាង​​និង​​ អភិ​វឌ្ឍន៍​​ជាតិ​នៅ​ឡើយ​។​

Redd crossសម្តេច​ប្រ​ធាន​បាន​បន្ត​ថា​​​«​ធន​​ធាន​​មនុស្ស​ត្រូវ​​បាន​​បំ​ផ្លាញ​​មួយ​​ចំ​ណែក​​ ដោយ​​សារ​មេ​រោគ​​អេ​ដស៍​​នេះ ​​ហើយ​​ដែល​​បញ្ហា​​នេះ​​មិ​ន​​ត្រឹ​ម​តែ​ធ្វើ​ឱ្យ​​បាត់​​ប​ង់​​ជី​វិត​ភ្លាម​ៗ​​ប៉ុ​ណ្ណោះ​​ទេ​ ​តែ​វា​​បាន​​បង្ក​​ឱ្យ​​មាន​​ជំ​ងឺ​​ រ៉ាំ​រ៉ៃ​​ទាម​​ទារ​​ឱ្យ​មាន​ពេល​​វេ​លា​ថែ​​ទាំ​​និង​ព្យា​បាល​​ដ៏​យូរ​​ធ្វើ​​ឱ្យ​ខាត​បង់​​ ទាំង​ពេល​វេ​លា​​ ធន​​ធាន​​ ក្នុង​​ក្រុម​គ្រួ​សារ​​និង​​សង្គម​​ជាតិ​​ព្រ​ម​​ទាំ​ង​ឈាន​​ទៅ​​បាត់​​បង់​​សមា​ជិក​​ក្នុ​ង​ ​គ្រួ​សារ​​ថែម​​ទៀត​​ផ​ង​»​​។​

សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ប៊ុន​​ រ៉ា​នី​​ហ៊ុន​​ សែន​​ បាន​មាន​ប្រ​សា​សន៍​បែប​នេះ ​កាល​​ពេ​ល​ថ្មីៗ​នេះ​ខណៈ​ពេល​ដែល​សម្តេច​បាន​​ដឹក​​នាំ​​ប្រតិ​​ភូ​កាក​​បាទ​​ក្រ​ហម​​កម្ពុជា​​ ​អញ្ជើញ​​ចុះ​​ជួប​​សួរ​​សុខ​​ទុក្ខ​​ សំ​ណេះ​​សំ​ណាល​ ​​នាំ​​យក​​នូវ​​អំ​ណោយ​​សប្បុ​រស​ធម៌​ កាក​​បាទ​​ក្រ​ហម​​​​កម្ពុ​ជា​​ ជា​​គ្រឿង​​ឧប​ភោគ​ ​បរិ​ភោគ​​ សំ​ភារៈ​​ និង​​ថវិ​កា​​ ​ចែក​​ជូន​​កុ​មា​រ​កំ​ព្រា​ អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​ ​និ​ង​​បុគ្គ​លិក​​អង្គ​ការ​​សង្គ្រោះ​​ជន​​អស់​​សង្ឃឹម​​មណ្ឌល​ទី១​ ចំ​នួន​៤៤​៨​នា​ក់​​ ដែល​​មាន​​ទី​តាំង​​នៅ​​ភូមិ​​លិច​​វត្ត​​ សង្កាត់​​កំ​បូល​​ ខណ្ឌ​ពោ​ធិ​​សែន​​ជ័យ​ ​ រាជ​​ធា​នី​​ភ្នំ​ពេញ ​​។​

នៅ​ឪ​កាស​នោះ​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​បាន​​អំ​ពាវ​​នាវ​​អោយ​​ក្មួយ​​កំ​ព្រា​​ ឪ​ពុក​​ ម្តាយ​​ ​ត្រូវ​​ស្តាប់​​ការ​​ទូ​ន្មាន​​ប្រៀប​​ប្រ​ដៅ​​របស់​​លោក​​គ្រូ​ ​អ្នក​​គ្រូ​​នៅ​​ក្នុង​​អង្គ​ការ​ នៅ​​តាម​​សា​លា ​​ដោយ​​ខិ​ត​​ខំ​​រៀន​​សូត្រ​​ ក្រេប​​ជញ្ជក់​​យក​​ចំ​ណេះ​​វិ​ជ្ជា​​ដើ​ម្បី​​អ​នា​គត់​ខ្លួន​ឯង ​និង​​សង្គម​​ជាតិ​​ និង​​ត្រូវ​​ធ្វើ​​យ៉ាង​​ណា​​ជា​​គំ​រូ​​ល្អ​​ដល់​​យុវ​​ជន​​ដទៃ​​ទៀត ​​ដែល​​ដើរ​​តាម​​ផ្លូវ​​ខុស​​ ប្រាស​​ចាក​​សីល​​ធម៌​​ និង​​ច្បាប់​​របស់​​សង្គម​​ជាតិ​​។​

ក្រៅ​ពី​នេះ​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​​ប្រ​ធាន​​ធ្វើ​​ការ​​អំ​ពាវ​នាវ​​ជំ​រុញ​​ការ​ ​លើ​ក​​កំ​ពស់​ស្មា​រតី​​បំ​ផុស​​ទាក់​​ទាញ​​ឱ្យ​ក្មួយៗ​ជា​យុវ​ជន​ មាន​ការ​​ចូល​​រួម​​ទាំង​​អស់​គ្នា​​ប្រ​កប​ដោយ​​មន​​សិ​កា​ថែម​​ទៀត​ ​ក្នុង​ការ​​អនុ​វត្ត​យុទ្ធ​​សាស្ត្រ​​ប្រ​មូល​​ផ្តុំ​កំ​លាំង​​ សរុប​រួម​​គ្នា​​ទប់​​ស្កាត់​​ការ​​រីក​​រាល​​ដាល​​មេ​រោគ​​អេ​ដស៍​​តាម​​រយៈ​​ការ​​បំ​ផុស​​ លើក​​ទឹក​​ចិត្ត​​ឱ្យ​​ម្នាក់​ៗ​​ហ៊ាន​​​​និ​យាយ​​ការ​​ពិត​​ពី​​ជំ​ងឺ​​ អេ​ដស៍​ ​ជា​ពិ​​សេស​​សូម​​កុំ​ឱ្យ​មាន​​ការ​រើស​​អើង​ ​ចំ​ពោះ​​អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍ ​​និង​​អ្នក​​កើត​​អេ​ដស៍​​ ផ្ទុយ​​ទៅ​វិញ​​ត្រូវ​​ចេះ​​ជួយ​​ពួក​​គេ​ទាំង​ស្មារ​តី ​​និង​សំ​ភារៈ​​ ដើ​ម្បី​​ឱ្យ​​ពួក​​មាន​​ជំ​នឿ ​​លើ​​ខ្លួន​​ឯង​​ ចេះ​​ជួយ​​ដល់​​ក្រុម​គ្រួ​សា​រ​ ​និង​​ធ្វើ​អ្វីៗ​​ដែល​​មាន​​ប្រ​យោ​ជន៍​​ដល់​​សង្គម​​។​

ម្យ៉ាង​​ទៀត​ ​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​បាន​​ណែ​​នាំ​ដល់​​យុវ​ជន​​ទាំង​​អស់​​សូម​​កុំ​ភ្លើត​​ ភ្លើន​​ភ្លេ​ច​​ខ្លួ​ន​​ ដែល​​នាំ​​ឱ្យ​ឆ្លង​​មេ​រោគ​​អេ​ដស៍​​ ចូល​​ផ្ទះ​​បំ​ផ្លាញ​​ជី​វិត​​ខ្លួ​ន​​ឯង​​ផង​​និ​ង​​បំ​ផ្លាញ​​សុភ​មង្គ​ល​​ក្នុង​​ក្រុម​​ គ្រួ​សារ​​ផង​​ដែ​រ​​ និង​​បាន​​សំ​ណូម​ពរ​​ដល់​​បង​​ប្អូ​ន​​មាន​​ផ្ទុក​​និង​​​អ្ន​ក​កើត​ជំ​ងឺ​អេ​ដស៍​​ទាំង​​អស់​ឱ្យ ​​ចូល​​កាន់​​តែ​សកម្ម​​ថែម​​ទៀត​ ​ក្នុ​ង​​សង្គ​ម​​ជា​មួយ​​និង​​ការ​​តាំ​ង​ចិត្ត​ខ្ពស់​ ដោយ​​ប្រែ​ក្លាយ​​ខ្លួ​ន​​ពី​​អ្ន​ក​​បង្ក​ការ​រីក​​រាល​​ដាល​​មេ​រោគ​​អេ​ដស៍​ក្លាយ​ជា​អ្នក​​ ជួយ​ទប់​​ស្កា​ត់​ដ៏​​សកម្ម​នៃ​​ការ​រីក​រាល​​ដាល​នៃ​​មេ​រោគ​នេះ​​ព្រម​ទាំង​​ធ្វើ​អ្វីៗ​​​ដែល​ ​ផ្តល់​​ផល​ប្រ​យោ​ជន៍​​ដល់​​ក្រុម​​គ្រួ​សារ​​និង​​សង្គ​ម​​ជាតិ​​។​

អំ​ណោយ​​ដែល​ចែក​ជូន​​ ដល់​​អង្គ​ការ​​​ សង្គ្រោះ​​ជន​​អស់​​សង្ឃឹម​រួម​​មាន៖​ អង្ករ​​ចំ​នួន​​២​តោ​ន​, ​​​មី​​៥០​​កេស​,​​ ត្រីខ​​២០​​កេស​​,​សៀង​​១០​០​​គីឡូ​​ក្រាម​​, ​ឆៃ​ប៉ូវ​​១០​០​​គី​ឡូ​​ក្រាម​,​​ ទឹក​​សុទ្ធ​​១​០​០​​កេស,​​ ​ផ្លែ​​ប៉ោម​​១០​​កេស,​​​ ផ្លែ​​ទំ​ពាំង​​បាយ​​ជូ​​២០​​កេស​,​​ ក្រូច​​ឃ្វីក​​២០​​កេស​​, ​ផ្លែ​​មាន១​០​០​​គីឡូ​​ក្រាម​ ​និង​ថវិ​កា​​៥​​លាន​​រៀល​។​​ ជូន​​កុមារ​ និ​​ង​ ​សិស្ស​​៣២​៥​​នាក់ ​​ក្នុង​​ម្នាក់ៗ​​ទទួល​​បាន​​ សៀវ​​ភៅ​​២​​ក្បាល​,​​ ប៊ិច​១​​ និង​​ថ​វិ​កា៥​ម៉ឺន​​៥​​ពាន់​​រៀល​​។ ​ជូន​​លោក​​គ្រូ​ ​អ្ន​ក​គ្រូ​​ បុគ្គ​​លិក​ ​កម្មករ​​ចំនួន​​៧៨​​នាក់​ និង​ចាស់ជ​រា​២៦​នាក់​​ ម្នាក់​ៗ​​ទទួល​​បាន​​ថវិ​កា១​០​​ម៉ឺន​​រៀល,​​​ក្រ​ណាត់​​ស​១ដុំ​​។ អ្ន​ក​​ផ្ទុ​ក​មេ​រោគ​អេ​ដស៍​​១៩​នាក់​ ​ម្នាក់ៗ​​ថវិ​កា​​៥​​​ម៉ឺន​រៀល ​ក្រ​ណាត់​ស​១​ដុំ​​។​ព្រម​​ទាំង​​ផ្តល់​​អា​ហារ​​មួយ​​ពេល​​ដល់​​កុ​មារ​​កំ​ព្រា​ ​អ្ន​ក​​ផ្ទុក​​​មេ​រោគ​អេ​ដស៍​ ​និង​​លោក​​យាយ​​ចាស់​​ជ​រា​គ្មា​​ន​ទី​ពឹ​ង​​ យ៉ាង​​ឈ្ងុយ​​ឆ្ងាញ់​​ពិ​សារ​​​ផ​​ង​​ដែរ​​។​ថវិ​កា ​​និង​​ក្រ​ណាត់​​សជា​​អំ​ណោយ​​ដ៏​​ថ្លៃ​ថ្លា​​ របស់​ស​ម្តេច​​អគ្គ​មហា​​សេ​នាប​តី​តេ​​ជោ​ហ៊ុ​ន​សែន​និង​​សម្តេច​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ ប៊ុន​​រ៉ា​នី​​ហ៊ុន​សែន​​,អ​ង្ក​រ​​ស្បៀង​​និង​​សំ​ភារៈ​​ជា​​អំ​ណោយ​​របស់​​កា​ក​បា​ទ​​ក្រ​ហម​​ កម្ពុជា​​ ដែល​​ទទួល​​បាន​​ពី​សប្បុរ​ស​​ជន​នា​នា​។​

បន្ទាប់​​មក​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន​​ រ៉ា​នី​​ហ៊ុន​​ សែន​ ​បាន​​កាត់​​ខ្សែ​​បូរ​ណ៍​ ​​ដាក់​​អោយ​ប្រើ​ប្រាស់​​ជា​​ផ្លូវ​​ការ​​ស្រះ​ទឹ​​ក​មួយ​​កន្លែង​​ ដែល​​ជា​​ប្រ​ភព​​ទឹក​​សម្រាប់​​ប្រើ​​ប្រាស់​​នៅ​​ក្នុង​​អង្គ​ការ​​ ចំ​ណាយ​ថ​វិការ​អស់​ជិត​១០​ម៉ឺន​ដុល្លា​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative