និស្សិត​​សាក​ល​វិ​ទ្យា​ល័យ​​ភូមិ​ន្ទ​ក​សិ​កម្ម​​ចំ​ការ​​ដួង​ ១០​០០​នាក់​ ចូល​រួម​​បរិ​ច្ចាគ​​ឈាម​

សក​ល​​វិ​ទ្យា​ល័យ​​ភូមិ​ន្ទ​​កសិ​កម្ម​​ចំ​កា​រ​​ដួង​​សហ​ការ​​ជា​មួយ​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ នឹ​ង​​ក្រុម​ហ៊ុន​​ទឹក​​ពិ​សា ​វី​​តា​ល់​ បាន​​ប្រា​រព្ធ​​ពិ​ធី​​បរិ​ច្ចាគ​​ឈាម​​ដោយ​​ស្ម​គ្រ័​​ចិត្ត​​ក្រោម​​ប្រ​ធាន​បទ​ «​តន្ត្រី​​សប្បុ​រស​ធម៌​ ក្នុង​ការ​​បរិ​ច្ចាគ​​ឈាម​»​។

056f4 (2)​កម្ម​វិ​ធី​​នេះ​​ធ្វើ​ឡើង​​រយៈ​ពេល​​ពី​រ​​ថ្ងៃ​​គឺ​​ចាប់​ពី​​ថ្ងៃ​ទី​២២​ដល់​​ថ្ងៃ​ទី​២៣ ​ខែ​ ធ្នូ​​ឆ្នាំ​២០​១៤​ នៅ​ក្នុ​ង​​សាល​​សម្តេ​ច ​ហ៊ុន​ សែន​ នៃ​​សក​ល​​វិ​ទ្យា​ល័យ​​ក្រោម​​អធិ​បតី​​យ​​ភាព​​លោក​ស្រី​ ហោ ​ម៉ា​​លីន​ រដ្ឋា​​លេ​ខា​ធិ​ការ​​ក្រ​សួង​កសិ​កម្ម​ រុក្ខា​ប្រ​មាញ់​​និង​​នេ​សាទ​ លោក​ ង៉ោ​ ប៊ុន​​ថា​​ន​ សា​កល​វិ​ទ្យា​ធិ​ការ​​នៃ​​ស​កល​​វិ​ទ្យា​ល័យ​​ភូមិ​ន្ទ​​ក​សិក​ម្ម​ លោក​ វេជ្ជ​បណ្ឌិត​ ហុក​ គឹម​​ចេង​ ប្រ​ធាន​​មជ្ឈ​មណ្ឌល​​ជា​តិ​​ផ្តល់​​ឈាម​ និង​​និ​ស្សិត​​ប្រ​មាណ​១០​០០​នាក់​។​

នេះ​​ជា​​លើ​​ទី​៤ ​ហើយ​​ដែ​ល​​សា​កល​វិ​ទ្យា​ល័យ​ ភូមិ​ន្ទ​ក​សិ​កម្ម​​បាន​អនុ​ញ្ញាត​​ឲ្យ​​មជ្ឈម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ ចុះ​ទៅ​​ទទួល​យក​​អំ​ណោយ​​ឈាម​​ដោយ​​សប្បុ​រស​​ពី​​សិស្ស​​និ​ស្សិត​​មក​ពី​​គ្រប់​​ដេ​​ប៉ា​​តា​​ម៉​​ង់​។ ក​ម្ម​វិ​ធី​​លើក​​នេះ​ មាន​​ទ្រង់​ទ្រាយ​​ធំ​​ជាង​​រាល់​​លើក​​ដោយ​​ធ្វើ​ឡើង​​រយៈ​​ពី​ថ្ងៃ​​ពេញ​ ហើយ​ក៏​​រំ​ពឹង​​យ៉ាង​​មុត​មាំ​​ថា​​នឹង​​ទទួល​បា​ន​​ប្លោក​​ឈាម​​យ៉ាង​ហោច​ណាស់ ​៥​០​០​ប្លោក​​ដើ​ម្បី​​ប្រ​គល់​ជូន​​ដល់​​មជ្ឈម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​ក្នុង​​ការ​យក​ទៅ​​ផ្គត់​ផ្គង់​​ដល់​​កង្វះ​ខាត​​ឈាម​​ទូ​ទាំង​ប្រ​ទេស​។

​លោក​ ង៉ោ ​ប៊ុន​​ថា​ន​ សា​កល​វិ​ទ្យា​ធិ​ការ​​នៃ​​សា​កល​វិ​ទ្យា​ល័យ​​ភូមិ​ន្ទ​​កសិ​កម្ម​ បាន​​សម្តែង​​នូវ​​ការ​​ស្វា​​គម៍​យ៉ាង​​កក់​ក្តៅ​​ចំ​ពោះ​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្ត​ល់​​ឈាម​ ក៏​ដូច​ជា​​ក្រុម​ហ៊ុន ​វី​​តា​​ល់​​ដែល​​បាន​​ចូល​រួម​ចំ​​នែក​ ក្នុង​​ការ​រៀប​ចំ​​កម្ម​វិ​ធី​​ស​ប្បុ​រស​​នេះ​​ឡើង​​ម្តង​ទៀត​​ក្នុង​​បរិ​វេណ​​សា​កល​វិ​ទ្យា​ល័យ​​កសិ​កម្ម​​ចំ​ការ​​ដូង​ ហើយ​​លោក​​​ក៏​បាន​​អប​អរ​សាទ​រ​ដ​ល់​​ទឹ​ក​ចិត្ត​​សប្បុ​រស​ធម៌​​ដ៏​​ថ្លៃ​ថ្លា​​របស់​​និ​ស្សិត​​កសិ​កម្ម​​ទាំ​ង​ឡាយ ​ដែល​ប្អូនៗ​ មាន​​សណ្តាន​​ចិត្ត​សប្បុរ​ស​​ក្នុង​ការ​​បរិ​ច្ចាគ​​ឈាម​។ ​លោក​​បាន​​បន្ត​ថា«​ទង្វើ​រ​​នេះ​​បានប​ង្ហាញ​​យ៉ាង​ច្បាស់​ នូវ​​ឆន្ទៈ​​សាម​គ្គីភា​ព​​របស់​​យុវ​ជន​​ខ្មែរ​​​ជំ​នាន់​​ថ្មី​»​។​

លោក​ សុ​ថ​ន​ ក៏​បាន​​ថ្លែង​អំ​ណរ​គុណ​​ផង​ដែរ​​​ចំ​ពោះ​​ក្រុ​ម​ហ៊ុន​​ទឹក​​ពិ​សារ​​វី​​តា​ល់​​ដែល​​តែង​តែ​​ចូល​រួម​​ឧប​ត្ថ​ម្ភ​​ក្នុង​​កម្ម​វិ​ធី​​មនុស្ស​ធម៌​​នា​នា​​ជា​ពិ​សេស​​កម្ម​វិ​ធី​​បរិ​ច្ចាគ​​ឈាម​​នៅ​​សា​លា​​ចំ​ការ​​ដូង​ ដែល ​វី​​តា​ល់​​តែង​តែ ​មាន​​វត្ត​មាន​​ជា​ច្រើន​​ឆ្នាំ​​រួច​មក​ហើយ​។​ដើ​ម្បី​​លើក​ទឹក​ចិត្ត​​ដល់​​សប្បុ​រស​ជន​​ដែ​ល​​បាន​ផ្តល់​​ឈាម​​ដោយ​​ស្ម​គ្រ័​ ក្រុម​ហ៊ុន​​ទឹក​​ពិ​សា ​វី​​តា​ល់​​បាន​ផ្តល់​​ទឹ​ក​ វី​​តា​ល់​៦​ដប​​រួម​​ជា​មួ​យ​នឹង​​ថង់​យួរ​​ដ៏​​ស្រស់​ស្អាត​ សម្រាប់​​អ្ន​ក​ផ្តល់​​ឈាម​​ទាំង​អស់ ​បន្ថែម​​ពី​លើ​​ការ​ឧ​បត្ថ​ម្ភ​​ទឹ​ក​​វី​​តា​ល់​​ដល់​​ក្រុម​ការ​ងារ​​រៀប​ចំ​​កម្ម​វិ​ធី​។​

លោក​​វេជ្ជ​បណ្ឌិត​​ហុក​​ គឹម​​ចេង ​ប្រ​ធាន​​មជ្ឈម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​បាន​ធ្វើ​ ការ​​ថ្លែង​​អំ​ណ​​គុណ​​ដល់​​​និ​ស្សិត​​នៃ​​សា​កល​វិ​ទ្យា​ល័យ​​ភូមិ​ន្ទ​​ក​សិ​កម្ម​​ក៏​ដូច​ជា​​សា​ក​ល​វិ​ទ្យា​ល័យ​​ជាតិ​​និង​​ឯក​ជន​​ដទៃ​ទៀត ​ដែល​​បាន​ធ្វើ​ការ​​បរិ​ច្ចាគ​​ឈាម​​យ៉ាង​ច្រើន​​កុះ​ក​​រ​​ជូន​​ដល់​​មជ្ឈ​មណ្ឌល​​ក្នុង​​កំ​ឡុង​​ប៉ុ​ន្មាន​​ខែ​​ចុង​ ក្រោយ​នេះ។​

056f4 (2)លោក​​បាន​បន្ត​ថា«​ ការ​បរិ​ច្ចាគ​​ឈាម​​មិ​ន​ធ្វើ​ឲ្យ​ប៉ះ​ពា​ល់​​ដល់​​សុខ​ភាព​​នោះ​ទេ ​ផ្ទុយ​​វិញ ​វា​​ជា​​ស​កម្ម​ភាព ​អាច​​គឺ​អាច​​ធ្វើ​​ឲ្យ​​យើង​​ក្លាយ​ជា​​វី​រ​បុរស​​ម្នាក់​​ដែល​​អាច​ជួយ​​សង្គ្រោះ​​ជី​វិត​​មនុស្ស​​បាន​»​។​​ លោក​​វេជ្ជ​បណ្ឌិត​ ក៏​បាន​​រំ​លឹក​​ដល់​​និ​ស្សិត​​ទាំង​ឡាយ​​ឲ្យ​​ពិ​សា​​ទឹ​ក​​ឲ្យ​​បាន​​ច្រើន​​បន្ទាប់​ពី​​ពួក​គេ​​បាន​​បរិ​ច្ចាគ​​ឈាម​​រួច​​លោ​ក​ថា​​ទឹក​​វី​​តា​​ល់​ គឺ​ជា​​ទឹក​​ពិសា​​ដែល​មាន​​គុណ​ភាព​​ខ្ពស់​​ដែល​​ស​ក្ក័​​សម​​បំ​ផុត​​ការ​បន្ថែម​​ជាតិ​​ទឹក​​សម្រាប់​​រាង​កាយ ​ដើ​ម្បី​​ជំ​នួយ​​ដល់​​ការ​ផលិត​​គ្រាប់​​ឈាម​​ឡើង​វិញ​​របស់​​រាង​កាយ។​

លោក​ អ៊ុំ ​វណ្ណៈ​ មន្ត្រី​​ទំ​នាក់​ទំ​នង​​សា​ធា​រណៈ​​ក៏​​ជា​​តំ​ណាង​​ក្រុម​ហ៊ុន​ វី​​តា​​ល់​ បាន​​និ​យាយ​ថា ​ការ​ឧ​បត្ថម្ភ​​ថ្ងៃ​នេះ​​អាច​ធ្វើ​​ទៅ​បាន​​ដោយមា​ន​​ការ​ ចូល​រួម​​ពី​​អតិ​ថិ​ជន​​របស់​​វី​​តា​ល់​ ក៏​ដូច​ជា​ប្អូនៗ​ទាំ​ង​អស់ ​ដែល​​បាន ​គាំ​ទ្រ​​ដល់​​ផ​លិត​ផល​​គុណ​ភាព​​ខ្ពស់​​របស់​​ជាតិ​​យើង​ និង​​ការ​គាំ​ទ្រ​​របស់​​អ្នក​​ទាំង​អស់​គ្នា​​បាន​ ធ្វើ​​ឲ្យ​​មូល​​និ្ន​​ធិ​ ២៥៛​របស់​​យើង​​កាន់តែ​​រីក​​ធំ​ ទើប​​អាច​​ឲ្យ​ វី​​តា​ល់​​មាន​ល​ទ្ធ​ភាព​​ឧ​បត្ថម្ភ​​និង​​គាំ​ទ្រ​​ដល់​​កម្ម​វិ​ធី​​មនុស្ស​ធម៌​​នា​នា​​យ៉ាង​សកម្ម​​ដូច​​សព្វ​ថ្ងៃ​នេះ។​

លោក​ ជុន​​ហៀ​ង​ ថាវ​​សិទ្ធ​ នាយ​ក​​ផ្នែ​ក​​ទី​ផ្សា​រ​​នៃ​​ក្រុម​ហ៊ុន​​វី​​អិន​​ស៊ី​​ខ​​ប​​ភើ​​រេ​​សិន ​វី​​តា​ល់​ ក៏​​ជា​​អ្នក​​ផ្តួច​ផ្តើម​​ក្នុង​ការ​​ឧប​ត្ថម្ភ​​កម្ម​វិ​ធី​​នេះ​​បាន​​សម្តែង​​ការ ​ស្ញប់​ស្ញែង​​យ៉ាង​ខ្លាំង​​ចំ​ពោះ​​ការ​ចូល​រួម​​របស់​​សិស្ស​​​និ​ស្សិត​ ក៏​ដូច​ជា​​កង​ពល​​ទា​ហាន ​ប៉ូ​លីស ​និង​​បុគ្គ​លិក​​ស្ថា​ប័ន​រដ្ឋ​​និង​​ឯក​ជ​នា​​ទាំង​ឡាយ​​ក្នុង​​កម្ម​វិធី​​​បរិ​ច្ចា​គ​​ឈាម​​ដោយ​​ចិត្ត​សប្បុ​រស។​ លោ​​ក​ថា​​ក្រុ​ម​ហ៊ុន ​វី​​តា​ល់​ បេ្ត​​ជ្ញា​​ថា​​នឹង​​នៅ​តែ​​បន្ត​​គាំ​ទ្រ​​យ៉ាង​​ពេញ​ទំ​ហឹង​​ចំ​ពោះ​​កម្ម​វិ​ធី​​ទាំង​នេះ ​ដើ​ម្បី​​ជា​​សក្ខី​ភាព​​នៃ​​កា​រ​ចូល​រួម​​របស់​​អតិ​ថិ​ជន​​វី​​តា​ល់​​ក្នុង​​មូល​និ​ធិ​ ២៥​៛​ ពី​​ការ​លក់​​ទឹក​​មួយ​​ដ​ប​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative