មន្ត្រី​ជំ​នាញ​អះ​អាង​ថា​ទោះ​បី​ជា​លទ្ធ​ផល​តេស្ត​បង្ហាញ​ថា​ អ្នក​ភូមិ​មាន​ឆ្លង​មេ​រោគ​អេ​ដស៍​ក្តី​ក៏​នៅ​មិន​ទាន់​​ អាច​យក​ជា​ការ​បា​ន​ដែរ​

លោក​​វេជ្ជ​​បណ្ឌិ​​ត​​មា​​ន​​ ឈី​​វុន​​ទី​​ ប្រឹ​​ក្សា​​អម​​ក្រ​​សួង​​សុ​​ខា​​ភិ​​បាល​​ និង​​ជា​​នា​យ​​​ក​​មជ្ឈ​​មណ្ឌល​​ជាតិ​​ប្រ​​យុទ្ឋ​​នឹង​​ជំ​​ងឺ​​អេ​​ដស៍​​ សើរ​​ស្បែក​​និង​​កា​ម​​រោគ​​បាន​​មាន​​ប្រ​​សា​​​សន៍​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១​ធ្នូ​ឲ្យ​​ដឹង​​​​ថា​ទោះ​បី​ជា​លទ្ធ​ផល​ធ្វើ​តេស្ត​ឈាម​របស់​អ្នក​ភូមិ​រ​ការ​ បង្ហា​ញ​ថា​មាន​ឆ្លង​មេ​រោគ​អេ​ដស៍​ក៏​ដោយ​ក៏​យើង​នៅ​មិន​ទាន់​អាច​យក​ជា​ការ​បាន​ដែរ​វា​ទាម​ទារ​នូវ​កា​រ​សិ​ក្សា​ស្រាវ​ជ្រាវ​បន្ថែម​ទៀត។​

រហូត​មក​ដល់​ល្លាច​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០​១៤​វិ​ទ្យា​ស្ថា​ន​ប៉ា​ស្ទ័រ​ប្រ​ចាំ​នៅ​ប្រ​ទេស​កម្ពុជា​បាន​រក​ឃើញ​សំ​ណាក​ឈាម​​របស់​​ប្រ​​ជា​​ព​ល​​រដ្ឋ​​រស់​​នៅ​​ឃុំ​​រកា​​ ស្រុក​​សង្កែ​​ ខេត្ត​​បាត់​​ដំ​​បង​​​ មាន​ឆ្លង​ជំ​ងឺ​អេ​ដស៍​កើន ​ឡើង​ដល់​១​៤​​​០​​នាក់​​ហើយ​​ ​។​​

007 (2) copyលោក​ ​វេ​ជ្ជ​​បណ្ឌិត​​D​i​​​di​​​e​​r​​ F​o​n​​​t​e​n​​​i​​​l​l​​នា​​យក​​វិ​​ទ្យា​​ស្ថា​ន​​ប៉ា​​ស្ទ័រ​​ប្រ​​ចាំ​​ក​ម្ពុជា​​បាន​​មាន​​ ប្រ​​សា​​​​សន៍​​​ឲ្យ​​ដឹង​​​នៅ​​ល្ងា​ច​​ថ្ងៃ​​ទី​​២០​​ ធ្នូ​​​ថា​​​ ចំ​​នួន​​អ្នក​​ឆ្លង​​មេ​​រោគ​​អេ​​ដស៍​​​នៅ​​ភូមិ​រ​កា​ ​​ឃុំរ​​​កា ​​ស្រុក​​សង្កែ​​ ខេត្ត​​បាត់​​ដំ​​ប​ង​​បាន​​បញ្ជាក់​​លទ្ឋ​​ផល​​វិជ្ជ​​មាន​​ចំ​​នួន​​​១​៤​​០​​នាក់​​បាន​ ​ឆ្លង​​មេ​​រោគ​​អេ​​ដស៍​​ ។​​​លោក​បា​ន​បញ្ជាក់​ថា«​ដើ​​ម្បី​​បញ្ជាក់​​ពី​​ការ​​ពិ​​ត​នោះ​យើង​បាន​​ធ្វើ​​តេស្ត​​ឈាម​នេះ​​រហូត​​បី​​ដ​ងឯ​​ណោះ​​ »​។​​

លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​ វុន​ បាន​បន្ត​ថា«​លទ្ធ​ផល​តេស្ត​ឈាម​ដែល​បង្ហាញ​ដោយ​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​នោះ​នៅ​មិន​ទាន់​ច្បាស់​លាស់នៅ​ឡើយ​ទេ​ព្រោះ​ថា​ក្នុង​ចំ​ណោម​លទ្ធ​ផល​ឈាម​នោះ​អាច​មាន​ឈ្មោះ​ខ្លះ​ជាន់​គ្នា​ហើយ​មាន​អ្នក​ខ្លះ​ទៀត​បាន​ឆ្លង​ជំ​ងឺ​នេះ​យូរ​ឆ្នាំ​មក​ហើយ​ក៏​ថា​បាន​។​ជំ​ងឺ​អេ​ដស៍​ឆ្លង​មាន​រយៈ​ពេ​ល​ពី​៣​ទៅ​៦​ខែ​មិន​ដូច​ជា​ជំ​ងឺ​គ្រុន​ឈាម​ឬ​ជំ​ងឺ​ផ្សេងៗ​ទៀត​នោះ​ទេ។​ដូច​នេះ​វា​ទាម​ទារ​នូវ​ពេល​វេ​លា​ច្រើន​ទៀត​ដើ​ម្បី​ស្រា​វ​ជ្រាវ​រក​មូល​ហេតុ​ពិត​ប្រា​កដ​»​។​

លោក​បាន​បន្ថែម​ថា«​អ្វី​ដែល​ក្រុម​ការ​ងារ​ជាតិ​និង​អន្តរ​ជាតិ​កំ​ពុង​ស្រាវ​ជ្រាវ​នេះ​គឺ​ទៅ​លើ​ចំ​នួន​អ្នក​មក​ធ្វើ​តេស្ត​ឈាម​តើ​មាន​ចំ​នួន​ប៉ុ​ន្មាន​ពិត​ប្រាក​ដ​និង​រក​ប្រ​ភព​នៃ​ការ​ចំ​លង​មេ​រោគ​នេះ​តើ​វា​ចេញ​មក​ពី​ប្រ​ភ​ព​ណា»​។​លោក​បាន​បញ្ជាក់​ថា​នៅ​ពេល​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​ចប់​សព្វ​គ្រប់​នោះ​នឹង​បង្ហាញ​លទ្ធ​ផល​ឲ្យ​សា​ធារ​ណៈ​ជ​ន​បាន​ដឹង​ហើយ​តែ​ពេល​នេះ​នៅ​មិន​ទាន់​អាច​និ​យាយ​បាន​ថា​ឆ្លង​មក​ពី​ប្រ​ភព​ណា​នៅ​ឡើយ​ទេ​។​

លោក​​វេជ្ជ​​បណ្ឌិ​​​ត​​មា​​ន​​ ឈី​​វុន​​ទី​បាន​​មាន​​ប្រ​​សា​​​សន៍​​ឲ្យ​​ ​ដឹង​​​​ថា​លោក​​កំ​​ពុង​​នៅ​​តា​ម​​ភូមិ​​ជា​​មួយ​​ប្រ​​ជា​​ពល​​​រដ្ឋ​​ដើ​​ម្បី​​អប់​​រំ​​លើក​​ទឹ​​ក​ចិ​ត្ត​​ប្រ​​ជា​​ព​ល​រ​ដ្ឋ​​ កុំ​​ឲ្យ​​មាន​​កា​​​បាក់​​ទឹក​​ចិត្ត​​ និង​​ជ្រួល​​ច្រ​​បល់​​ពី​​ការ​​ឆ្ល​ង​មេ​​​រោគ​​អេ​​ដស៍​​ ជំ​​ងឺ​​អេ​​ដស៍​​។​​លោក​​បន្ត​​ថា​ ​យើង​​បាន​​ចុះ​​អ​ប់​​រំ​​ប្រ​​ជា​​ជ​ន​​នៅ​​២​​ភូ​មិ​​ប​ន្ថែ​ម​​ទៀត ​​បន្ថែម​​ពី​​លើ​​ភូមិ​​រកា ​​គឺ​​ភូមិ​​អំ​​បែក​​ថ្ងៃ​ ​និង​​ភូមិ​​តា​​ហែន​​១​​ ព្រោះ​​ភូមិ​​នេះ​​នៅ​​​ជាប់​ៗ​​គ្នា​​។​​លោក​​បាន​ប​ន្តែម​ទៀត​​ថា​​«​​ការ​​ចុះ​​នៅ​​តាម​​ភូមិ​​នេះ​ ​ដើ​​ម្បី​​អប់​​រំ​​ផង​​ និង​​ចុះ​​ស្រង់​​ព៌ត​​​មាន​​ពី​​ប្រ​​ជា​​ពល​​រដ្ឋ​​ឲ្យ​​បាន​​ច្បាស់​​លាស់ ​​និង​​គ្រប់​​ជ្រុ​​ង​​ជ្រោយ​​ ក្នុង​​ពេល​​ដែល​​ប្រ​​ជា​​​ជ​ន​​កំ​​ពុង​​មាន​​ការ​​បា​រម្ភ​​ពី​​បញ្ហា​​នេះ​​»​។​

​បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​ប្រ​ជា​ព​ល​រដ្ឋ​នៅ​ឃុំ​រកា​ជា​ច្រើ​ន​បា​ន​ឆ្លង​មេ​រោ​គអេ​ដស៍​បន្ទាប់​ពី​ធ្វើ​តេស្ត​ឈាម​រួម​មក​កាល​ពី​ថ្ងៃ​ទី​១៨​ធ្នូ​មន្ត្រី​បាន​បញ្ជួន​សំ​ណាក​ឈាម​របស់​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ឆ្លង​មេ​រោគ​អេ​ដស៍​ទាំង​នោះ​មក​ឲ្យ​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​ធ្វើ​តេស្ត​ម្ត​ង​ទៀត​ហើយ​ជា​លទ្ធ​ផល​កាល​ថ្ងៃ​​ទី​​១៩​​ ធ្នូ​​ ​ក្នុង​​ចំ​​ណោម​​សំ​​ណាក​​ឈាម​​ជាង​​១​០​​០​​ករ​ណី ​​ដែល​​បា​​ន​​បញ្ជូន​​មក​​កាន់​​វិ​​ទ្យា​​សា្ថន​​ប៉ា​​ស្ទ័រ​​ គេ​​បាន​​រក​​ឃើញ​​មាន​​សំ​​ណាក​​ឈាម​​៩០​​ករ​ណី​​បាន​​ឆ្លង​​មេ​​រោគ​​អេ​ដស៍​​។​លុះ​ដ​ល់​ថ្ងៃ​ទី​២០​លទ្ធ​ផល​បាន​កើន​ ឡើង​ដល់​ទៅ​១​៤​០​ករណី​។​

កាល​ពី​ថ្ងៃ​ទី​១៧​ធ្នូ​ឆ្នាំ​២០​១៤​ក្រុម​មន្ត្រី​សុ​ខា​ភិ​បាល​ជាតិ​និង​អង្គ​ការ​អន្ត​រ​ជាតិ​​រួម​​មា​ន​​មន្រ្តី​​អង្គ​​ការ​​សុខ​​ភា​​ព​​ពិ​​ភព​​លោក​​(​W​​​​H​​O​​)​ ​មន្រ្តី​​នាយ​​ក​ដ្ឋាន​​ប្រ​​យុទ្ឋ​​ជំ​​ងឺ​​ឆ្លង​​សហ​​រដ្ឋ​​អា​​មេ​​រិក​​ប្រ​​ចាំ​​ កម្ពុជា​​ ​​(​​U​​S​​/​​CD​​C​​)​​,​​ មន្រ្តី​ទី​​ភ្នាក់​​ងារ​​អេ​​ដស៍​​អង្គ​​ការ​​សហ​​ប្រ​​ជា​​ជាតិ​​(​U​​N​​A​​​I​​D​S​)​,​ មន្រ្តី​មក​​ពី​​វិ​​ទ្យា​​ស្ថាន​​ប៉ា​​ស្ទ័រ​​(P​​a​s​t​u​r​e​ i​n​s​t​i​t​u​te​)​​ និង​​ទី​​ភ្នាក់​​ងា​​រ​​អង្គ​​ការ​​សហ​​ប្រ​​ជា​​ជាតិ​​សម្រាប់​​កុ​​មារ​​(​​U​N​I​C​E​F)បាន​ចុះ​ទៅ​ពិ​និត្យ​និង​ស្រាវ​ជ្រាវ​រក ​ពី​មូ​ល​ហេ​​តុពិត​ប្រាក​ដដែល​បណ្តាល​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​រ​កា​ជា​ច្រើន​នាក់​បាន​ឆ្លង​មេ​រោ​គ​អេ​ដស៍​ដោយ​ មិន​ដឹង​មូល​ហេតុ​និង​មិន​ដឹង​ពី​ប្រ​ភព​ចំ​លង​នោះ។​

ក្រ​សួង​សុ​ខា​ភិ​បាល​​កម្ពុជា ​អង្គ​ការ​​សុខ​ភា​ព​​ពិ​ភព​លោក ​និង​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​ប្រ​យុទ្ធ​​នឹង​​ជំ​ងឺ​អេ​ដស៍​ ចេញ​ផ្សា​យ​​កាល​ពី​​ថ្ងៃ​ទី​​១៨ ​ខែ​ធ្នូ​ ឆ្នាំ​​២០​១៤​ បាន​​បង្ហាញ​ថា​ករណី​​អ្នក​​ឆ្លង​​ទាំង​នេះ ​ត្រូវ​​បាន​ដឹង​​តាម​រយៈ​​ការ​ធ្វើ​​តេស្ត​​ឈាម​​ដំ​បូង​ នៅ​​មណ្ឌល​​សុខ​ភាព​​រកា ​និង​​មន្ទីរ​ពេទ្យ​បង្អែក​​បាត់​ដំ​បង ​នៅ​ច​ន្លោះ​​ពី​ថ្ងៃ​​ទី​​៩​ ដល់​​ថ្ងៃ​ទី​​១៦​ ខែ​ធ្នូ​ ឆ្នាំ​​២០​១៤​​។​ សំ​ណាក​​ឈាម​​ទាំង​នោះ ​ត្រូវ​បាន​​បញ្ជូន​មក​​ធ្វើ​តេស្ត​​បញ្ជាក់​​នៅ​​មជ្ឈម​ណ្ឌល​​ជាតិ​​ប្រ​យុទ្ធ​​នឹង​​ ជំ​ងឺ​អេ​ដស៍ ​សើ​រ​​ស្បែក​ ហើយ​នឹង​​ត្រូវ​​បញ្ជូន​ទៅ​​វិ​ទ្យា​ស្ថាន​​ប៉ា​ស្ទ័រ​​កម្ពុជា​ ដើម្បី​​បញ្ជាក់​បន្ថែម​ នៅ​​ថ្ងៃ​ទី​​១៨​ ខែ​ធ្នូ ​ឆ្នាំ​​២០​១៤​ នេះ​​។​​

សេច​ក្តី​ប្រ​កាស​​រួម​ បាន​​បង្ហាញ​ថា ​កាល​ពី​​ចុង​ខែ​​វិ​ច្ឆិ​កា​ មាន​​បុរ​ស​​វ័យ ​៧៤​ ឆ្នាំ​ ម្នាក់​ ដែល​​ម​ក​ពី​​ភូមិ​​រការ​ ឃុំ​​រការ​ បាន​ធ្វើ​​តេស្ត​​ឈាម​​រក​​មេ​រោ​គ​​អេ​ដស៍ ​និង​​ទទួល​បាន​​លទ្ធ​ផល​​វិជ្ជ​មាន​​នៅ​​មណ្ឌល​​សុខ​ភាព​​រការ​​។​ ចៅ​​ក្រៅ​ និង​​កូន​ប្រ​សារ​​ប្រុស​​របស់​​បុរ​ស​​ចំ​ណាស់​​នោះ​ ក៏​បាន​​ទៅ​ធ្វើ​​តេស្ត​​ឈាម​ ហើយ​​ពួក​គេ​​ក៏​​ទទួល​លទ្ធ​ផល​​វិជ្ជ​មាន​​ដែ​រ​​។​​

ក្រុម​​ អ្នក​ភូមិ ​ដាក់​​ការ​សង្ស័យ​​លើ​​គ្រូ​ពេទ្យ​​ភូមិ​​ម្នាក់​ ដែល​​ពួក​គា​ត់​​ធ្លាប់​​ទទួល​​សេ​វា​​ព្យា​បាល​​​ជំ​ងឺ​​។ ​ក្រុម​​អ្ន​ក​ភូមិ ​ដែល​​បាន​​ទៅ​​ព្យា​បាល​​ជំ​ងឺ​​ជា​មួយ​​ពេទ្យ​​ភូមិ​​នោះ ​ក៏​បាន​​នាំ​គ្នា​​ទៅ​ធ្វើ​​តេស្ត​​ឈាម​​រក​​មេ​រោ​គ​​អេ​ដស៍​។​​

ចំ​​ពោះ​​គ្រូ​​ពេទ្យ​​ឈ្មោះ​​យ៉ែម​ ​ជ្រិន​​ដែ​ល​​អ្ន​ក​​ភូមិ​​សង្ស័យ​​ជា​​អ្ន​​ក​ចម្លង​​មេ​​រោគ​​ អេ​​ដស៍​​ ​​ជំ​​ងឺ​​អេ​​ដស៍​​ដល់​​អ្នក​​ភូមិ​​កំ​​ពុង​​ត្រូវ​​បាន​​សាក​​សួរ​​ដោយ​​នគ​​បាល​​មូល​​​ដ្ឋាន​​ ខណៈ​​ពេល​​ក្រុម​​មន្រ្តី​​បាន​​រក​​ឃើញ​​នៅ​​ផ្ទះ​​របស់​​គាត់​​ មាន​​សា​​រ៉ាង​​ប្រើ​​ប្រាស់​​រួច​​និង​​​មិន​​ទាន់​​ប្រើ​​ប្រាស់​​ត្រូវ​​បាន​​ដាក់​​ បញ្ចូល​​គ្នា​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative