គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២១​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់​និង​របួស​១៦​នាក់​

តាម​​របាយ​ការណ៍​ ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​២១ ​ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំង​​ប្រ​ទេស​ ចំ​នួន​​១៧​​លើក ​(​​យប់​ ១០​​លើក​​​)​ ប​ណ្តាល​ឲ្យ​​មនុស្ស​ ស្លាប់​ ១៣​​នាក់ ​(​​ស្រី​ ០៥​​នាក់​​)​ របួស​ធ្ងន់​ ០៩​​នាក់​ (​​ស្រី​ ០២​​នាក់​​)​ និង​​របួស​ស្រាល​ ០៧​​នាក់​ (​​ស្រី​ ០២​​នាក់​​)​ ។​

2-sucess-18-September-2014-10-14-08-51658 (1) copyក្នុង​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​​ទាំង​ ១៧​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត ​យាន​យន្ត​​សរុប​ ២៧​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន ​១៥​​គ្រឿង​​,​ រថយន្ត​​ធុន​​តូច​​ចំ​នួន ​០៣​​គ្រឿង​​,​ រថ​យន្ត​​ធុន​​ធំ​ ០៤​​គ្រឿង​​,​ យាន​​ផ្សេងៗ​ ០៥​​គ្រឿង​ និង​​អ្នក​​ថ្មើរ​ជើង ​០៣​​នាក់ ​។​​មូល​ហេតុ​​ដែល​​ប​ណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​មក​ពី​​កត្តា​​ល្បឿន​ ១០​​លើក​​​,​ មិន​​គោរ​ព​​សិទ្ធ​ ០២​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់ ​០២​​លើក​​,​ បត់​​គ្រោះ​ថ្នាក់​ ០២​​លើក ​និង​​កត្តា​​យាន​យន្ត​ ០១​​លើក​ ក្នុង​នោះ​​មាន​​អ្នក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវ​ត្ថិ​ភាព ​២១​​នាក់​ (​​យប់​ ​១៣​​នាក់​​)​ ។​​

ចំ​ពោះ​រ​ថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ ​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​២១ ​ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ ​ស​រុប​​ចំ​នួន ​៨​២​​គ្រឿង​ ក្នុង​នោះ​​មាន ​រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ០៤​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្នក​ដំណើរ​​ធុន​​តូច ​១៩​​គ្រឿង​​,​ រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច​ ១០​​គ្រឿង ​និង​​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ​ ៤៩​​គ្រឿង​ ។ ​រ​ថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក​ ចំ​នួន ​២​៦​​គ្រឿង​ និង​​នៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ៥៦​​គ្រឿង​ ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative