វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័​រៈ​ចំ​នួ​ន​អ្នក​ឆ្លង​មេ​រោគ​អេ​ដស៍​បាន​កើន​ដល់​១​៤​០​នាក់​ហើយ​

យោង​តាម​លទ្ឋ​ផល​វិ​ភាគ​របស់​វិ​ទ្យា​ស្ថា​ន​ប៉ា​ស្ទ័​រ​ ប្រ​ចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​សំ​ណាក​ឈាម​របស់​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​បាន​រក​ឃើញ​ថា ​មាន​មនុស្ស​១៤​០​នាក់​ហើយ​បាន​ឆ្លង​មេ​រោគ​អេ​ដស៍​។​

009 copyលោក​វេជ្ជ​បណ្ឌិត​Di​di​e​r​ Fon​ten​i​ll​នា​យក​វិ​ទ្យា​ស្ថា​ន​ប៉ា​ស្ទ័រ​ប្រ​ចាំ​ក​ម្ពុជា​បាន​មាន​ប្រ​សា​​សន៍​ឲ្យ​ដឹង​​នៅ​ល្ងា​ច​ថ្ងៃ​ទី​២០​ ធ្នូ​នេះ​ថា​​ ចំ​នួន​អ្នក​ឆ្លង​មេ​រោគ​អេ​ដស៍​​នៅ​ភូមិរកា ​ឃុំរ​កា ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​ប​ង​បាន​បញ្ជាក់​លទ្ឋ​ផល​វិជ្ជ​មាន​ចំ​នួន​​១​៤​០​នាក់​បាន​ឆ្លង​មេ​រោគ​អេ​ដស៍​ ដែល​ពី​មុន​មាន​ត្រឹ​ម​តែ​ចំ​នួន​​១​០​៦នា​ក់​ប៉ុ​ណ្ណោះ​។​​ការ​ធ្វើ​តេស្ត​នេះ​ធ្វើ​ទ្បើ​ង​បី​ដង​ ដើ​ម្បី​បញ្ជាក់​ពី​ការ​ពិ​ត​ម្តង​ហើ​យ​ម្តង​ទៀត។​

លោក​បន្ត​ថា​“​រហូត​មក​ទល់​ពេល​នេះ​មាន​សំ​ណាក​ឈាម​មនុស្ស​១​៤០​នា​ក់​បាន​ឆ្លង​មេ​រោគ​អេដស៍​ ក្រោ​យពី​បាន​ធ្វើ​តេស្ត​ចំ​នួន​បី​ដង​។​ នេះ​ជា​រឿ​​​ងមិ​ន​ធម្ម​តា​នោះ​ទេ”​។​

ទាក់​ទិន​បញ្ហា​នេះ ​ក្រុម​មន្រ្តី​សុ​ខា​ភិ​បាល​នៅ​កម្ពុជា​ហាក់​បាន​ និង​កំ​ពុង​ព្យា​​យា​ម​លាក់​បាំង​ករ​ណី​នេះ​ បន្ទា​ប់​ពី​លោក​នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន ​សែន​បាន​ថ្លែង​ថា​​លោក​មិន​ជឿ​ថា​មា​ន​ករណី​បែប​នេះ ​និង​បាន​ជំ​រុញ​ឲ្យ​មន្រ្តី​ជំ​នាញ​ធ្វើកា​រ​ស្រាវ​ជ្រា​​វ​ឲ្យ​បាន​ច្បាស់​លាស់​។

អ្នក​តាម​ដាន​ដំ​ណើរ​វិ​វត្តន៍​របស់​សង្គ​ម​កម្ពុជា​មួយ​រូប​ ដែល​សុំ​​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ​ករណី​ឆ្លង​មេ​រោគ​អេ​ដស៍​នេះ​ជា​រឿង​កម្រ​ ​និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​បំ​ផុត ​ដែល​វា​បាន​និ​ង​កំ​ពុង​ឆ្លុះ​បញ្ចាំង​ពី​វិ​ស័យ​សុ​ខា​ភិ​បាល​ និង​ក្រ​ម​សី​ល​ធ៌ម​រប​ស់​គ្រូ​ពេទ្យ​កម្ពុជា​បាន​ធ្លាក់​ដល់​ចំ​ណុច​សូន្យ​ ហើយ​ករណី​ដែល​កើត​មាន​នៅ​ឃុំ​រ​កា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​នេះ ​មិន​គួរ​ជា​រឿង​លាក់​បាំង​ទ្បើ​យ​ ព្រោះ​វា​ជា​​រឿង​បច្ចេក​ទេស​សុទ្ឋ​សាធ​ ហើយ​ជា​រឿង​ដែល​គួរ​តែ​ប្រា​ប់​ប្រ​ជា​ជន​ឲ្យ​បាន​ដឹង​ និ​ង​ទុក​ជា​មេ​រៀន​។​

លោក​បន្ត​ថា​ ចំ​ណែក​គ្រូ​ពេទ្យ​ឈ្មោះ​យ៉ែម​ ជ្រិន​ដែល​អ្នក​ភូមិ​សង្ស័យ​ជា​អ្នក​ចំ​លង​មេ​រោគ​អេ​ដស៍​ដល់​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន​ គួ​រ​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​បុ​គ្គល​នេះ​ឲ្យ​បាន​ម៉ត់​ចត់​បំ​ផុត​ ហើយ​ប្រ​សិន​ជា​បុគ្គល​នេះ ​ពិ​ត​ជា​បាន​ចំ​លង​មេ​រោគ​អេ​ដស៍ ​ពិត​ប្រាក​ដ​មែន​ទោះ​ជា​ចេត​នា ​អ​ចេត​នា​ក្តី ​ក៏​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ឋ​​នាគា​រ​បុគ្គល​ យ៉ែម ​ជ្រិន​អស់​មួយ​ជី​វិត ​ដើ​ម្បី​ឲ្យ​ស័ក្តិ​សម​នឹង​ទោស​កំ​ហុស​របស់​ខ្លួន​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative