អាម៉ុក​ដូងខ្ចី


រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណ​មនុស្ស ៖ ២នាក់
  • រយៈពេល​រៀបចំ​បន្លែ និងគ្រឿង ៖ ២នាទី
  • រយៈពេល​ចម្អិន ៖ ៨នាទី

គ្រឿង​ផ្សំ

  • ដូងខ្ចី១ត្រីរ៉ស ៦០០ក្រាម
  • ខ្ទិះដូង ២វែក
  • ប្រេងឆា (ល្មមអាច​បំពងត្រី​បាន)
  • សំបក​ក្រូចសើច ៥ចំនិត
  • ខ្ជាយ ១សរសៃ
  • រំដេង ១ដុំតូច
  • គល់ស្លឹក​គ្រៃ ២គល់
  • រមៀត ១ដុំតូច
  • ខ្ទឹមស ៣កំពឹស
  • ខ្ទឹមក្រហម ៣មើម
  • ស្លឹកញ ឬស្លឹក​កន្ទួត ៣សរសៃ
  • សណ្ដែកដី​លីងម្ម៉ត់ ២ស្លាប​ព្រាបាយ
  • ស្លឹកវ៉ាន់​ស៊ុយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

គ្រឿងផ្សំ​រសជាតិ

ប្រេងខ្ចង ១ស្លាប​ព្រាកាហ្វេ ម្ស៉ៅស៊ុប ១ស្លាបព្រា​កាហ្វេ ស្ករស ១ស្លាបព្រា​កាហ្វេ។

វិធី​ធ្វើ

1- ដូងខ្ចីបក​សំបក​អោយស្អាត​រួចចោះ​មាត់ឱ្យ​ល្មមដាក់​វែកចូលបាន ចាក់ទឹក​ដូងចោល។

2- ស្លឹកញឬ ស្លឹក​កន្ទួតយក​ទៅលាង​ទឹក។

3- ត្រីរ៉ស​លើយយក​ស្រកាចេញ លាងទឹក​ឱ្យស្អាត  ហាន់ជា​បន្ទះៗ រួចយក​ទៅបំពង​ជាមួយ​ប្រេងឆា​រយៈពេល​៣នាទី​ ស្រង់ទុក​សិន។

4- គល់ស្លឹកគ្រៃ រំដេង ខ្ជាយ រមៀត សំបក​ក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម​កិនឱ្យម្ម៉ត់ រួចចាក់ចូល​ទៅ​ក្នុងផ្លែ​ដូង។

5- យកសាច់ត្រី​ដែល​បំពងរួច ស្លឹកកន្ទួត ខ្ទិះដូង សណ្ដែកដី ចាក់ចូល​ទៅក្នុង​ផ្លែដូង។

6- ចាក់គ្រឿង​ផ្សំរសជាតិ​ចូលទៀត ហើយយក​ដូងទៅ​ចំហុយ​រយៈពេល ៣នាទី​ជាការ​ស្រេច។

7- នៅពេល​រៀប​បរិភោគ​យកស្លឹកវ៉ាន់ស៊ុយ​រៀបពីលើ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative