ឆ្នាំ​២០​១៤​ នេះ​ អង្គ​ការ​IL​O​រក​ឃើ​ញ​ព​ល​កម្ម​កុមារ​តាម​រោង​ចក្រ​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​

អង្គ​ការ​អន្តរ​ជាតិ​ខាង​ការ​ងារ​(I​L​O)​សមា​គម​រោចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​បច្ចុ​ប្ប​នេះ​ការ​ប្រើ​ប្រាស់​ពល​កម្ម​កុមារ​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​សំ​លៀក​បំ​ពាក់​និង​ស្បែក​ជើង​ដែល​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេ​ស​នៅ​តែ​មាន​នៅ​ឡើយ​តែ​នេះ​មិន​មែន​ជា​កំ​ហុស​របស់​ភា​គី​រោង​ចក្រ​នោះ​ទេ​គឺ​ដោយ​សារ​តែ​កម្ម​ករ​ចង់​បាន​ការ​ងារ​ធ្វើ​បាន​បន្លំ​ឯក​សារ​។​

៤ copyលោក​វ៉ាន់​ ស៊ូ​អៀ​ង​ប្រ​ធាន​សមា​គម​រោច​ក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​មាន​ប្រ​សាសន៍​ថា​ពល​កម្ម​កុ​មា​រ​នៅ​កម្ពុ​ជា​មាន​បញ្ហា​ប្រ​ឈមួយ​គឺ​កា​រ​ក្លែង​បន្លំ​ឯក​សារ​របស់​កម្ម​ករ​នៅ​ពេល​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​។​លោក​បន្ត​ថា​«​តាម​ពិត​និ​យោ​ជក​គ្មាន​ចេត​នា​ជ្រើស​រើស​ពល​កម្ម​កុមារ​ចូល​បំ​រើ​ការ​ងារ​ទេ​តែ​មាន​បញ្ហា​ការ​ក្លែង​ឯក​សារ​សៀវ​ភៅ​គ្រួ​សារ​អត្ថ​សញ្ញាណ​ប័ណ្ណ​ដោយ​សារ​គាត់​ចង់​បាន​ការ​ងារ​ធ្វើ​។​ប៉ុ​ន្តែ​ជា​ចេត​នា​របស់​និ​យោ​ជក​មិន​ដែល​ចង់​បាន​ពល​កម្ម​កុ​មារ​ទេ​វា​មិន​មាន​ចំ​ណេញ​ទេ​»​។​ព្រោះ​ថា​កា​ល​ណា​ប្រើ​ពល​កម្ម​កុ​មារ​អ្នក​បញ្ជា​ទិញ​គេ​​មិន​ទិញ​ទេ​ធ្វើ​ឲ្យ​យើង​ខូច​ខាត​ច្រើ​ន​ណាស់​។​

កាល​ពី​រ​សៀល​ថ្ងៃ​ទី​១៨​ធ្នូ​នៅ​ទី​ស្តី​ការ​ក្រ​សួង​កា​រ​ងារ​និង​ប​ណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ​សមា​គម​​រោង​ចក្រ​ កាត់​ដេរ​ នៅ​​កម្ពុជា​ (​G​M​A​C​)​ ​និង​​គម្រោង​​រោង​ចក្រ​ កាន់​តែ​​ប្រ​សើរ ​នៅ​​កម្ពុជា​ នៃ​​អង្គ​ការ​​អន្ត​រ​ជាតិ ​ខាង​​ការងា​រ ​(I​L​O)​បា​ន​​ចុះ​​កិច្ច​ព្រម​ព្រៀង​​មួយ​​ដើ​ម្បី​ លុប​បំ​បាត់​​ពល​កម្ម​​កុ​មារ​ នៅ​ក្នុង​ ឧស្សា​ហ​កម្ម​​កាត់​ដេរ​​នៅ​ប្រ​ទេស​កម្ពុជា​ដែល​ចុះ​ហត្ថ​លេ​ខា​ដោ​យ​លោក​វ៉ាន់​ ស៊ូ​អៀង​ប្រ​ធាន​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ជា​មួយ​លោក​ស្រី​ចា​ ស៊ី​មន​ ប្រ​ធាន​គ្រប់​គ្រង​គំ​រោង​រោ​ងច​ក្រ​ កាន់​តែ​​ប្រ​សើរ​​នៅ​ក​ម្ពុជា​ នៃ​​អង្គ​ការ​​អន្តរ​ជាតិ​ខាង​កា​រ​ងារ​(​IL​O​)​ដោយ​មាន​ការ​ចូល​រួម​ធ្វើ​ជា​សា​ក្សី​ពី​លោក​អ៊ិត សំ​ហេង​រដ្ឋ​មន្ត្រី​ ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​។

លោក​វ៉ាន​ ស៊ូ​អៀ​ង​ បាន​មាន​ប្រ​សា​សន៍​ទៀត​ថា​«​កិច្ច​ព្រ​ម​ព្រៀង​នេះ​នឹង​ជួយ​យើង​បន្ថែម​ទៀត​ក្នុង​ការ​កាត់​បន្ថ​យ​ពល​កម្ម​កុ​មា​រ​ក្នុង​ឧស្សា​ហ​កម្ម​កាត់​ដេរ​សំ​លៀក​បំ​ពាក់​និង​ស្បែក​ជើង​នេះ​ពី​ព្រោះ​ថា​តាម​កិច្ច​ព្រម​ព្រៀ​​ង​នេះ​បើ​រក​ឃើញ​កុ​មារ​នៅ​ក្នុង​រោង​ចក្រ​ណា​មួយ​នឹង​ដក​កុមារ​នោះ​ចេញ​ដោយ​បន្ត​បញ្ជួន​គេ​ទៅ​សា​លា​រៀន​ព្រម​ទាំង​ផ្តល់​ប្រាក់​ឈ្នួល​ដល់​គាត់​ផង​ដែរ​។​លោក​សូម​ស្នើ​ឲ្យ​ផ្នែក​ផ្សេង​ៗ​ទៀត​ដែរ​នៅ​ប្រ​ទេស​កម្ពុជា​ឲ្យ​មាន​ភាព​ក្លា​ហាន​អនុ​វត្ត​តាម​អ្វី​ដែល​វិ​ស័យ​កាត់​ដេរ​បាន​អនុ​វត្ត​»​។

​លោក​ស្រី​ ចា​ស៊ីម​ន​ ប្រ​ធាន​គ្រប់​គ្រង​គំ​រោង​រោង​ចក្រ​ កាន់​តែ​​ប្រ​សើរ​ នៅ​​កម្ពុជា​ នៃ​​អង្គ​ការ​​អន្តរ​ជាតិ​ខាង​ការ​ងារ​(I​L​O​)​បាន​ចាត់​ទុក​កិច្ច​ព្រម​ព្រៀង​នេះ​វា​ជួយ​ព​ង្រឹង​បន្ថែម​ទៀត​រវា​ង​គំ​រោង​និង​សមា​គម​ក្នុង​ការ​អនុ​វត្ត​លើ​កាត់​បន្ថយ​ពល​កម្ម​កុ​មា​រ​ក្នុង​វិ​ស័យ​កាត់​ដេរ​។​រោង​ចក្រ​ណា​មិន​ប្រើ​កំ​លាំង​ពល​កម្ម​កុមារ​ហើយ​មិន​បាន​កែ​លំ​អរ​យើង​នឹង​ដាក់​រៀង​ចក្រ​នោះ​ទៅ​ក្នុង​វេប​សាយ​។

​លោក​ស្រី​ ពេជ្រ​ម៉ា​លី​កា ​អ្នក​គ្រប់​គ្រង​គំ​រោង​រោង​ចក្រ​ កាន់​តែ​​ប្រ​សើរ​ នៅ​​កម្ពុជា​ នៃ​​អង្គ​ការ​​អន្ត​រ​ជាតិ​ខាង​ការ​ងារ​(I​L​O​)​បាន​មាន​ប្រ​សា​សន៍​ថា​រោង​ចក្រ​ដែល​ចុះ​ត្រួត​ពិ​និត្យ​មិន​បាន​គ្រ​ប​ដណ្តប​ទូ​ទាំង​ប្រ​ទេស​ទេ​គឺ​អនុវ​ត្ត​តែ​រោង​ចក្រ​ណា​ដែ​ល​បាន​នាំ​ចេញ​ប្រ​មាណជា​ង៥​​២​៩​រោង​ចក្រ​។​ក្នុង​នោះ​យើ​ង​បាន​រក​ឃើញ​មាន​រោង​ចក្រ​ចំ​នួន​៣៤​ករ​ណី​ក្នុ​ង​ឆ្នាំ​២០​១៤​ដែល​បាន​ប្រើ​កំ​លាំង​ពល​កម្ម​កុ​មារ​។​ចំ​នួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០​១៣​កន្លង​ទៅ​ឃើញ​ថា​មាន​ការ​ថយ​ចុះ​៣​៣​ករ​ណី។​

លោក​ស្រី​បាន​បន្ត​ថា​«​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​វា​នៅ​តែ​ជា​បញ្ហា​កង្វល់​ក្នុង​វិ​ស័យ​ទាំង​មូល។​ដូច​នេះ​ការ​ចុះ​កិច្ច​ព្រ​ម​ព្រៀង​នេះ​ជា​យន្ត​ការ​មួយ​អនុ​វ​ត្ត​ទៅ​ឲ្យ​បាន​ស្រួល​និង​មាន​ឯក​សារ​យោង​ត្រឹ​ម​ត្រូវ​។​នេះ​ជា​ឆន្ទៈ​ខាង​សមា​គម​និង​គំ​រោង​»​។​

លោក​ស្រី​ចា​ ស៊ី​ម​ន​បាន​មាន​ប្រ​សាស​ន៍​ថា​«​កិច្ច​ព្រម​ព្រៀង​នេះ​មិន​មែន​ត្រឹម​តែ​ជា​ចំ​នួន​ស្ថិតិ​ពេល​រក​ឃើញ​ពល​កម្ម​កុ​មារ​នោះ​ទេ​វា​បាន​បញ្ជាក់​ពី​ការ​ប្តេ​ជ្ញា​ចិត្ត​នៃ​ភា​គី​ទាំ​ង​ពីរ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​កែ​លំ​អរ​ពល​កម្ម​កុ​មារ​ដោយ​ដក​ហូត​គាត់​ពី​កន្លែង​ការ​ងារ​ទៅ​ដាក់​សា​លា​រៀ​ន​ដោយ​មាន​ការ​ត្រួត​ពិ​និត្យ​រាល់​ខែ​សំ​រាប់​ផ្តល់​ប្រា​ក់​ខែ​ដល់​គាត់​ដែល​ខាង​រោង​ចក្រ​ជា​អ្ន​ក​ចំ​ណាយ។​នៅ​ពេល​ដល់​គាត់​អា​យុ​១​៥​ឆ្នាំ​ចង់​ធ្វើ​ការ​វិញ​យើង​ទាក់​ទង​ឲ្យ​គាត់​ចូល​ធ្វើ​ការ​តែ​បើល​មិន​ចង់​ទេ​អាច​នៅ​ផ្ទះ​បង្កើ​ត​មុខ​រ​បបរ​ដោយ​ខ្លួ​ន​ឯង​»​។​

លោក​ស្រី​បាន​បន្ត​ថា​យើ​ង​បាន​មាន​កិច្ច​ព្រ​ម​ព្រៀង​ជា​មួយ​សា​លា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ដើ​ម្បី​បណ្តុះ​បណ្តាល​នូវ​មុខ​ជំ​នាញ​ផ្សេង​ៗ​ដល់​កម្ម​ករ​ដែល​គេ​រក​ឃើញ​ថា​ជា​កុមារ​។​

លោក​ស្រី​ពេជ្រ​ ម៉ា​លី​កា​ បាន​បន្ថែម​ថា​យើង​អាច​ដឹង​ថា​កម្មករ​នោះ​ជា​កុមារ​មិន​ទាន់​គ្រប់​អា​យុ​ធ្វើ​ការ​គឺ​ត្រូវ​មើល​ឯក​សារ​ដែល​គាត់​មាន​ព្រោះ​ថា​ក្នុង​ចំ​ណោម​កម្ម​ករ​ដែល​មាន​អាយុ​ក្រោ​ម​១៥​ឆ្នាំ​គឺ​គាត់​តែង​តែ​ខ្ចី​ឯក​សារ​ពី​គេ​សាច់​ញ្ញាតិ​ឬ​មិត្ត​ភក្តិ​ដោយ​យើង​បាន​សូរ​នាំ​ពី​គ្រួ​សារ​និង​ការ​ចូល​រៀន​របស់​ពួក​គេ។​ម្យ៉ា​ង​ទៀត​មាន​បុគ្គ​លិក​ដើ​ម្បី​ប្រ​មូល​ទិ​ន្ន័យ​ផ្ទាល់​នៅ​ស្រុក​កំ​ណើត​ដែល​ពួក​កើត​ដើ​ម្បី​ចង់​ដឹង​ថា​ឯក​សារ​ដែល​គាត់​មាន​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​បើ​មិន​ត្រឹម​ត្រូវ​ទេ​មាន​ន័យ​ថា​គាត់​ខ្ចី​ពី​គេគឺ​​ក្លែង​បន្លំ​ហើយ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative