ស្នើ​​ឲ្យ​​នគរ​បាល​​អូ​ស្ត្រា​លី​​ជួយ​​បណ្តុះ​បណ្តាល​​ដល់​​នគ​រ​បាល​​កម្ពុជា​លើ​​កិច្ច​ការ​ពារ​​កន្លែង​កើត​ហេតុ​​ បន្ទា​ប់​ពី​មាន​ករណី​​បាញ់​ស​ម្លា​ប់​​លោក​​ឧក​ញ៉ា ​អ៊ឹង​ ម៉េង​​ជឺ​

លោក ​នាយ​​ឧ​ត្ត​​ម​​សេ​នីយ៍ ​នេ​​ត​ សា​វឿន​ អគ្គ​ស្នង​ការ​​នគ​រ​បាល​​ជាតិ​ កាល​ពី​​ថ្ងៃ​ទី​១​៩​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ បាន​ស្នើ​​ឲ្យ​​លោក​ G​a​r​y​ W​y​n​c​h​ នាយ​​នគ​រ​បាល​​សម្រប​សម្រួល​​ជាន់​ខ្ពស់​ នៃ​​នគរ​បាល​​សហ​ព័ន្ធ​​អូ​ស្ត្រា​លី​​ជួយ​​បណ្តុះ​បណ្តាល​​ដល់​​នគរ​បាល​​កម្ពុជា​​លើ​​ការ​ងារ​​កោស​ល្យ​​វិ​​ច្ឆ័​យ​​និង​​កិច្ច​ការ​ពារ​​កន្លែង​កើត​ហេតុ​បន្ទាប់​ពី​ថ្មីៗ​នេះ​​មាន​​ករណី​​បាញ់​សំ​លាប់​​ទៅ​លើ​​លោក​​ឧក​ញ៉ា​​អ៊ឹង ​​ម៉េង​​ជឺ​​រួច​មក​។​

Pl-New-Copyrights-19-December-2014-15-23-07-72776 copyលោក​នាយ​​ឧ​ត្ត​​ម​​សេ​នីយ៍ ​នេ​ត​ សា​វឿន ​បាន​ថ្លែង​អំ​ណរ​គុណ ​ចំ​ពោះ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​​បាន​​គាំ​ទ្រ​​ដល់​​គម្រោង​​ទាំង​អស់​នេះ​​របស់​ នគរ​បាល​​អូ​ស្ត្រា​លី។​ លោក​នាយ​​ឧ​ត្ត​​​ម​​សេ​នី​យ៍ ​បាន​​ស្នើ​សុំ​​នគ​រ​បាល​​អូ​ស្ត្រា​លី​​ឲ្យ​​មាន​ការ​​បណ្តុះ​បណ្តាល​​គ្រប់​​ខេត្ត​​ទាំង​អស់​​ពាក់​ព័ន្ធ​​ទៅ​នឹង​​កិច្ច​ការ​ពារ​​កន្លែង​កើត​ហេតុ ​ព្រោះ​​នគរ​បាល​​យើង​​បាន​​ដក​​ពិ​សោ​ធន៍​​ពី​​ករណី​​បាញ់​ស​ម្លា​ប់​​លោក​​ឧក​ញ៉ា ​អ៊ឹង ​ម៉េង​​ជឺ​​គឺ​​វត្ថុ​តាង​​និង​​ការ​ស្រាវ​ជ្រា​វ​​យើង​​ពឹង​ផ្អែក​​យ៉ាង​សំ​ខាន់​​ទៅ​លើ​​កន្លែង​កើត​ហេតុ​​នេះ​​គឺ​ជា​​ចំ​ណុច​​ថ្មី​​មួយ​​ដែល​​យើង​​កំ​ពុង​​ពង្រឹង​​ហើយ​​វា​​ស្រប​ទៅ​នឹង​​ផែន​កា​​រ​​យុទ្ធ​សាស្ត្រ​​របស់​​អគ្គ​ស្នង​កា​​រ​ដ្ឋា​​ន​​នគរ​បាល​ជា​តិ​​ផង​។

​ជា​ការ​​ឆ្លើយ​តប​​លោក​ G​a​r​y​ W​y​n​c​h​ បាន​​ស្វា​​គម​​និង​​សន្យា​​ជួយ​​បណ្តុះ​បណ្តាល​​ដល់​​នគរ​បាល​​កម្ពុជា​​លើ​​ការ​ងារ​​កោ​សល្យ​​វិ​​ច្ឆ័​យ​​និង​​កិច្ច​ការពា​រ​កន្លែង​កើត​ហេតុ​ដោយ​​លោក​​បាន​​មាន​ប្រ​សាសន៍​​អំ​ពី​​លទ្ធ​ផល​​នៃ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ប្រ​ចាំ​ឆ្នាំ ​ដែល​​ធ្វើ​បាន​​ពី​​ការ​បង្ក្រា​ប​​បទ​ល្មើស​គ្រឿងញៀន ការបង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស ការបង្ក្រាប​បទល្មើស​ឆ្លងដែន ដែល​នគរបាល​កម្ពុជា និង​នគរបាល​អូស្ត្រាលី កន្លងមក​បាន​សហកា​រ​គ្នា​ធ្វើ​កិ​ច្ច​ការ​​ទាំ​ងនេះ​​បាន​ល្អ​ ។​

លោក ​Gar​y ​W​y​n​ch​ ក៏​បាន​​រាយកា​រណ៍​​ជូន​​លោក​នាយ​​ឧ​ត្ត​​ម​​សេ​នីយ៍​​អគ្គ​ស្នង​ការ​ អំ​ពី​​កិ​ច្ច​​កា​រដែ​ល​​លោក​​បាន​​ចុះ​​ទៅ​តាម​​បណ្តា​​ខេត្ត​ ដើ​ម្បី​​ផ្ត​ល់​នូវ​​សម្ភារៈ​ប្រើ​ប្រា​ស់​​ដូច​ជា ​ម៉ា​ស៊ីន​ថត​រូប ​ម៉ា​ស៊ីន​​ព្រី​​ន​​ធ័​​រ​ ក្នុង​ន័យ​​ហ្វឹក​ហ្វឺន​​ដ​ល់​​មន្ត្រី ​ដើ​ម្បី​​ប្រើ​ប្រាស់​​យក​​វត្ថុ​តាង​​នៅ​​កន្លែង​កើត​ហេតុ ​ហើយ​​លោក​​កំ​ពុង​តែ​ប​ន្ត​​ជួយ​​ទៅ​តា​ម​​បណ្តា​​ខេត្ត​ផ្សេងៗ​ទៀត ​ដោយ​សារ​​ឥ​ឡូវ​​លោក​​ជួយ​​បា​ន​​ខេត្ត​៤ ​ក្នុង​ចំ​ណោម​​ខេត្ត​៨ ​ហើយ​​នៅ​សល់​៤​ខេត្ត​​ទៀត​ សម្ភារៈ​​មា​ន​​អស់​​ហើយ​នឹង​​ត្រៀម​​យក​ទៅ​​ផ្តល់​ជូន​​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​។​

លោក​ G​ar​y​ ​W​y​nc​h​ បាន​​បញ្ជាក់​ថា ​នៅ​ពេល​​ខាង​មុខ​នេះ ​លោក​​នឹង​​បើក​​សិក្ខា​សា​លា​​ស្តី​អំ​ពី​​ការ​លាង​​លុយ​ កា​រ​ទប់​ស្កាត់​​បទ​ល្មើស​ផ្សេងៗ​ ដែល​​ផ្តើម​ចេញ​ពី​​ការ​លាង​​លុយ ​។ ​លោក ​បាន​​បន្ត​ទៀត​ថា ​លោក​​នឹង​​បើ​ក​​វគ្គ​​បណ្តុះ​បណ្តាល​​ដល់​​នគរ​បាល​​កម្ពុជា​ ផ្នែក​​កោ​សល្យ​​វិ​ច្ឆ័​យ​ តាម​​បណ្តា​​ខេត្ត​ផ្សេង​ៗ​ទៀត ​ដែល​​នៅ​​សេស​សល់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative