គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១៩​ធ្នូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​និង​របួស​១០​នា​ក់​

តាម​​របាយ​ការណ៍ ​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគ​របាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​១៩ ​ខែ​​ធ្នូ ​ឆ្នាំ​​២​០​១៤​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​​ប្រ​ទេស​ ចំ​នួន​​០៩​​លើក​ (​​យប់​ ០២​​លើក​​)​ បណ្តាល​ឲ្យ​​មនុស្ស​ ស្លាប់​ ០៦​​នាក់​ (​​ស្រី​ម្នាក់​​)​ របួស​ធ្ងន់ ​០៧​​នាក់​ (​​ស្រី​០២​​នាក់​​)​ និ​ង​​របួស​ស្រាល​ ០៣​​នាក់​ (​​ប្រុស​​)​ ។​​

19-2-20145 copyក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ០៩​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត ​យាន​យន្ត​​សរុប ​១២​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន ​០៦​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន​ ០២​​គ្រឿង​​, ​រថ​យន្ត​​ធុ​ន​​ធំ​ ០១​​គ្រឿង​​,​ យាន​​ផ្សេងៗ​ ០៣​​គ្រឿង​ និង​​អ្នក​​ថ្មើ​រ​ជើង​ ០២​​នាក់ ​។​​មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ គឺ​​មក​ពី​​កត្តា​​ល្បឿន ​០៦​​លើក​​,​ មិន​​គោ​រព​​សិទ្ធ​ ០១​​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ​ ០១​​លើក​​,​​និង​​ក្មេង​​លេង​​ក្រោម​​រ​ថ​យន្ត ​០១​​លើក​ ក្នុង​នោះ​​មាន​​អ្នក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​ ០៧​​នាក់​ (​​យប់​ ០៣​​នាក់​​)​ ។​​

ចំ​ពោះរ​ថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ ​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​១៩​ ខែ​​ធ្នូ​ ឆ្នាំ​​២០​១៤​​នេះ ​សរុប​​ចំ​នួន ​៥​៣​០​​គ្រឿង​ ក្នុង​នោះ​​មាន​ រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ​៣៧​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច​ ១​៩​៣​​គ្រឿង​​,​ រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច​ ៨​៨​​គ្រឿង​ និង​​រថ​​យន្ត​​ដឹ​ក​ទំ​និញ​​ធុន​​ធំ ​២​១​២​​គ្រឿង​ ។​ រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក​ ចំ​នួន ​៤០​​គ្រឿង​ និង​​នៅ​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត​ ៤​៩​០​​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative