សមា​គម​​រោង​ចក្រ​​កាត់​ដេរ​​និង​​អង្គ​​ការ​​អន្ត​រ​ជាតិ​​ខាង​​ការ​ងារ​ចុះ​កិច្ច​ព្រម​ព្រៀង​​លុប​បំ​បាត់​ពល​កម្ម​​កុ​មារ ​ ក្នុង​​ឧស្សា​ហកម្ម​កា​ត់​ដេរ​

នៅ​ទី​ស្តី​ការ​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​កាល​ពីរ​សៀល​ថ្ងៃ​ទី​១៨​ធ្នូ​សមា​គម​​រោង​ចក្រ​ កាត់​ដេរ​ នៅ​​កម្ពុជា​ (​G​M​A​C​)​ និង​​គម្រោង​​រោង​ចក្រ​ កាន់​តែ​​ប្រ​សើរ​ នៅ​​កម្ពុជា​ នៃ​​អង្គ​ការ​​អន្តរ​ជាតិ ​ខាង​​ការងារ​ (​IL​O​)​បាន​​ចុះ​​កិច្ច​ព្រម​ព្រៀង​​មួ​យ​​ដើ​ម្បី​ លុប​បំ​បាត់​​ពល​កម្ម​​កុ​មារ​ នៅ​ក្នុង​ឧ​ស្សា​ហកម្ម​​កាត់​ដេរ​​នៅ​ប្រ​ទេស​កម្ពុជា​។

IMG_1244(1) copyកិច្ច​ព្រ​ម​ព្រៀង​នោះ​បា​​ន​ចុះ​ហ​ត្ថ​លេ​ខា​ដោយ​លោក​វ៉ាន់​ ស៊ូ​អៀង ​ប្រ​ធាន​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុ​ជា​ជា​មួយ​លោក​ស្រី ​ចា​ស៊ីមន​ ប្រ​ធាន​គ្រប់​គ្រង​គំ​រោង​រោង​ច​ក្រ​កាន់​តែ​​ប្រ​សើរ ​នៅ​​កម្ពុជា​ នៃ​​អង្គ​ការ​​អន្ត​រជាតិ​ខាង​ការ​ងារ​(​I​L​O​)​ដោយ​មាន​ការ​ចូល​រួម​ធ្វើ​ជា​សា​ក្សី​ពី​លោក​អ៊ិត​ សំ​ហេង​ រដ្ឋ​មន្ត្រី​ ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តា​ល​វិ​ជ្ជា​ជីវៈ​។​

យោង​តាម​​សេច​ក្តី​ប្រ​កាស​​ព័ត៌​មាន​​រួម​​របស់​ G​M​A​C​ និង​ I​L​O​​ ចុះ​​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ ​បាន​​ឲ្យ​​ដឹង​ថា ​កិច្ច​ព្រម​ព្រៀង​ ផ្តោត​លើ​​កិច្ច​សហ​ការ​ រវាង​ ភា​គី​​ទាំង​ពីរ​​ក្នុង​​ដំ​ណើរ​ការ​​ស៊ើប​អង្កេត​ និង​ ការ​ដោះ​ស្រាយ​​ពល​កម្ម​​កុមារ​ ដែល​​បាន​​រក​ឃើញ។​ នៅ​ពេល​​កម្ម​ក​រ​​អា​យុ​​ក្រោម​១៥​ឆ្នាំ​ ត្រូវបាន​​រក​ឃើញ​​ពួក​គេ ​នឹង​ត្រូ​វ​​បាន​ផ្តល់​​ស្ថា​ប័ន​ បង្រៀន ​វគ្គ​​បណ្តុះ​បណ្តាល​​វិ​ជ្ជា​ជីវៈ​​ដ៏​​សម​រម្យ​ និង​​ត្រូ​វ​​បាន​ផ្តល់​​ប្រាក់​ខែ​​ប្រ​ចាំ​ខែ​ ជា​​មធ្យម​​ដែល​​រោង​ចក្រ​ ផ្តល់​​រហូត​ដល់​​ពួក​គេ​​អា​យុ​១៥​ឆ្នាំ​។​ សមា​គម​​រោង​ចក្រ​​កាត់​ដេរ​ នឹង​​ជួយ​​គាំ​ទ្រ​​ផ្នែក​​ហិរ​ញ្ញ​វត្ថុ​ សម្រាប់​​ការ​ស៊ើប​អង្កេត​​អា​យុ ​និង​​ដំ​ណោះ​ស្រាយ​ផ្សេងៗ​ នៃ​​ការ​ចំ​ណាយ​​ពី​​រោង​ចក្រ​ ដែល​ជា​​ស​មា​ជិក​។​ការ​លុ​ប​បំ​បាត់​​ពល​ក​ម្ម​​កុមា​រ​​ប្រ​កប​ដោយ​​សុវ​ត្ថិភាព​ គឺ​ជា​​គោល​ដៅ​​មួយ​ របស់​​ដៃ​គូរ​​ភា​គី ​របស់​​គម្រោង​​រោង​ចក្រ​ កាន់​តែ​​ប្រ​សើរ​​នៅ​​កម្ពុជា​ នៃ​​អង្គ​ការ​​អន្ត​រ​ជាតិ​​ខាង​​ការ​ងារ​ ដែល​មាន​ ដូច​ជា​​រាជ​រដ្ឋា​ភិ​បាល​ សមា​គម​​រោង​ចក្រ​ កាត់​ដេរ​ និង​សហ​ជីព​។​

លោក​អ៊ិត ​សំ​ហេង​បាន​ចាត់​ទុក​កិច្ច​ព្រ​ម​ព្រៀង​នេះ​មាន​សារៈ​សំ​ខាន់​ណាស់​ដើ​ម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​កិច្ច​ប្រឹង​ប្រែ​ង​យ៉ាង​ខ្លាំង​និង​មាន​ស្មា​រតី​ទទួល​ខុស​ត្រូវ​ប្រ​កប​ដោយ​វិជ្ជា​ជីវៈ​របស់​យើង​ទាំង​អស់​គ្នា​ថែម​ទៀត​ក្នុង​កិច្ច​ការ​ពារ​កុ​មារ​ពី​ការ​ងារ​ប្រ​កប​ដោយ​គ្រោះ​ថ្នាក់​និង​ពង្រីក​យន្ត​ការ​ប្រ​ឆាំង​ពល​កម្ម​កុ​មារ​ក្នុង​វិ​ស័យ​កម្ម​ន្ត​សាល​ដែល​ជា​មុខ​ព្រួញ​សេដ្ឋ​កិច្ច​ដ៏​ចំ​បង​មួយ​របស់​ប្រ​ទេស​កម្ពុជា​។​លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​សន៍​ថា​កិច្ច​ព្រ​មព្រៀង​នេះ​ជា​គ្រឹះ​ដ៏​រឹង​មាំ​មួយ​សំ​រាប់​គ្រប់​ភា​គី​ពាក់​ព័ន្ធ​ក្នុង​ការ​ចូល​រួម​ចំ​ណែក​ជួយ​លើក​កំ​ពស់​លក្ខ​ខណ្ឌ័​ការ​ងារ​និង​ធា​នា​សុវ​ត្តិ​ភាព​ការ​ងារ​ដល់​ពល​ករ​វ័យ​ក្មេង​ដែល​ច្បា​ប់​អនុ​ញ្ញាតិ​ឲ្យ​បំ​រើ​កា​រងារ​ព្រ​ម​ទាំង​កែ​លំ​អ​ការ​ងារ​ប្រ​ឆាំង​ពល​កម្មកុ​មារ​កាន់​តែ​មា​ន​ប្រ​សិទ្ធ​ភាព​។​

IMG_1246 copyលោក​រដ្ឋ​មន្ត្​រីបាន​បន្ត​ថា​គំ​រោង​ដែ​ល​ចុះ​ហត្ថ​លេ​ខា​នេះ​ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​សំ​រាប់​កុ​មារ​ពិ​សេស​ផ្នែក​វិ​ស៍យ​កាត់​ដេរ​ដែល​នាំ​ចេញ។​នេះ​​បង្ហាញ​ដល់​អ្នក​បញ្ជា​ទិញ​ថា​កម្ពុជា​មាន​ការ​ប្តេ​ជ្ញា​ខ្ពស់​ណាស់​នៅ​ក្នុង​ការ​លប់​បំ​បាត់​ទំ​រង់​ធ្ងន់​ធ្ងរ​នៃ​ព​ល​កម្ម​កុ​មារ​។​ដូច​នេះ​​គេ​អា​ច​ជឿ​ជាក់​បាន​ថា​ផលិត​ផល​ដែល​ផលិត​ចេញ​ពី​កម្ពុជា​មិន​មាន​កំ​លាំ​ព​ល​កម្ម​កុមា​រទេ​។​កន្ល​ង​មក​មាន​ករ​ណី​ខ្លះ​បាន​រក​ឃើញ​តែ​មិ​ន​មាន​ភាព​ច្បាស់​លាស់​ទេ​ទៅ​លើ​អត្ត​សញ្ញា​ណ​កម្ម​។​

លោក​រដ្ឋ​មន្ត្​រីបាន​ជួន​សារ​ដល់​រោង​ចក្រ​ទាំង​អស់​សូម​ប្រុង​ប្រ​យ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​កំ​លាំង​ពល​កម្ម​សូម​ពិ​និត្យ​ឲ្យ​បាន​ម៉ត់​ចត់​អត្ត​សញ្ញាណ​បើ​មិន​ច្បាស់​លាស់​សូម​ជួន​ដំ​ណឹង​មក​ក្រ​សួង​ដើ​ម្បី​ឲ្យ​ក្រុ​ម​អធិ​កា​រ​កិច្ច​រប​ស់​យើង​ទៅ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ហើយ​ករណី​ចាំ​បាច់​មាន​ការ​ពិ​និត្យ​តាម​បែប​វេជ្ជ​សាស្ត្រ​ទៀត​​ដើ​ម្បី​ឲ្យ​ស្រ​ប​តាម​ច្បាប់​។​ក្រៅ​ពី​នេះ​ក៏​មាន​ក្រុម​អធិ​ការ​កិច្ច​របស់​អាយ​ឡូ​ដែរ​។​

លោក​អ៊ិត​ សំ​ហេង​ បាន​មាន​ប្រ​សា​ស​ន៍​ថា​រាជ​រដ្ឋា​ភិបាល​បាន​កំ​ណត់​ថា​នៅ​ឆ្នាំ​២០​១៥​នេះ​​ធ្វើ​យ៉ាង​ណា​កា​ត់​បន្ថយ​ពល​កម្ម​កុ​មារ​មក​នៅ​ត្រឹម​៨​ភាគ​រយ​ធា​នា​នូវ​ការ​អប់​រំ​សំ​រាប់​ទាំង​អស់​គ្នា​និង​បញ្ចប់​ទំ​រង់​ធ្ង​ន់​ធ្ងរ​នៃ​ពល​កម្ម​កុ​មារ​នៅ​ឆ្នាំ​២០​១៦​ខាង​មុខ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative