ក្រ​សួង​​ចំ​នួន​២​គ្រោង​​នឹង​​ចេញ​​ប័ណ្ណ​​ធ្វើ​ដំ​ណើរ​​ជំ​នួស​​ប៉ា​ស្ព័រ​​សំ​រាប់​​ព​ល​ករ​​ធ្វើ​ការ​​នៅ​ក្រៅ​​ប្រ​ទេស​

លោក​​អ៊ិត​ ​សំ​ហេង ​រដ្ឋ​មន្ត្រី​ក្រ​សួង​​ការ​ងារ​​និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​បាន​​មាន​ប្រ​សា​សន៍​ថា​​នៅ​ពេល​​ខាង​មុខ​​ដ៏​​ខ្លី​​នេះ​​ក្រ​សួង​​ការ​ងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​រួម​​និង​​ក្រ​សួង​មហា​ផ្ទៃ ​នឹង​​ចេញ​​ប័ណ្ណ​​ធ្វើ​ដំ​ណើរ​​សម្រាប់​​ពល​ករ​ធ្វើ​កា​រ​នៅ​ក្រៅ​ប្រ​ទេស​​ដែល​​ប័ណ្ណ​​នេះ​​វា​​មាន​តម្លៃ​​ប្រ​ហាក់​ប្រ​ហែល​​ទៅ​នឹ​ង​​ប៉ា​ស្ព័រ​​ដែរ​ ខុស​គ្នា​​ត្រង់​​ថា ​ពេល​​ពល​ក​​រ​​ទៅ​ធ្វើ​​ការ​​នៅ​​ប្រ​ទេស​​ណា ​ប័ណ្ណ​​នេះ​​ប្រើ​ប្រាស់​​បាន​តែ​​​នៅ​​ប្រ​ទេស​​ហ្នឹង​ មិន​​ដូច​ជា​​ប៉ាស្ព័រ​​ដែល​​អាច​​យក​ទៅ​​ប្រើ​​ប្រាស់​​បាន​​នៅ​​គ្រប់​​ប្រ​ទេស​​នោះ​ទេ។​

*​ ក្រ​សួង​​កំ​ពុង​​សិ​ក្សា​កា​រ​​ប្រើ​ប្រាស់​​ប្រ​ព័ន្ធ​គ្រប់​គ្រង​ ទិន្ន​ន័យ​ រួម​​របស់​​ពល​ករ​​ខ្មែរ​​នៅ​ក្រៅ​​ប្រ​ទេស

IMG_1225(1) copyលោក​​រដ្ឋ​មន្ត្រី​​បាន​​បន្ត​ថា​​ការ​ធ្វើ​​ដូ​ច្នេះ​​គឺ​​ដើ​ម្បី​​កុំ​អោយ​​ជន​​ខិ​​ច​​ខូច​​មួយ​ចំ​នួន​​បន្លំ​​ធ្វើ​ជា​​ពល​ករ​​ថា​​ចេញ​ទៅ​​ធ្វើ​ការ​​នៅ​​ប្រ​ទេស​​ណាមួ​យ​​តែ​​តាម​​ការ​ពិត​​បន្លំ​​ធ្វើ​​ប៉ា​ស្ព័រ​​ដែល​ជា​​បន្ទុក​​រប​ស់​​រដ្ឋ​​យក​ទៅ​​ប្រើ​ប្រាស់​​ជា​​ប្រ​​យោ​​ជ​​ន៏​​ផ្ទាល់​ខ្លួន​​ទៅ​វិញ។​

លោក​​រដ្ឋ​មន្ត្រី​​បាន​លើក​ឡើង​​បែប​នេះ​​កាល​ពី​​ថ្ងៃទី​១៨​ធ្នូ​​នៅ​​ទី​​ការ​​ក្រ​សួង​​ក្នុង​​កិច្ច​ប្រ​ជុំ ជា​​មួយ​នឹង​​ក្រុម​ហ៊ុន​៩​៦​ពា​ណិជ្ជ​ ស្តី​ពី ​ការ​ប្រើ​ប​ច្ចេក​វិ​ទ្យា​​គ្រប់​គ្រង​​ប្រ​ព័ន្ធ​​ទិន្ន​ន័យ​​រួម ​ដល់​​ពល​ករ​​ខ្មែរ​​នៅ​ក្រៅ​​ប្រ​ទេស ​(​C​D​M​S​)​ ។​

កញ្ញា ​ពិ​សិដ្ឋ ​ដា​​រី​តា ​ប្រ​ធាន​​ក្រុម​ហ៊ុន​៩៦​ពា​ណិ​ជ្ជ​​ខូ​​អិ​​ល​​ធី​​ឌី​ បាន​ឱ្យ​ដឹង​ថា ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ មូល​ដ្ឋាន​​ទិន្ន​ន័យ​ រួម​​ពល​ករ​​កម្ពុជា​(C​D​M​S​)​ គឺ​ជា​​កម្ម​វិ​ធី ​ដែល​​ត្រូវ​បា​ន​​រច​នា​​ឡើង ​ដើ​ម្បី​គ្រប់​គ្រង​​តាម​ដាន ​និង​​បង្កើត​​របាយ​ការណ៍ ​ទា​ន់ពេ​ល​​ពិត​ប្រាក​ដ​​មួយ ​របស់​​ពល​ករ​​កម្ពុជា​ នៅ​លើ ​ប្រ​ព័ន្ធ​​អ៊ិន​​ធឺ​​ណែ​​ត​ ស​ម្រាប់​ ក្រ​សួង​ ភ្នាក់​ងារ​​ជ្រើស​រើស ​ពល​ករ​​កម្ពុជា ​និង​​ស្ថាន​ទូត ​ហើយ​​ទទួល​បាន​​នូវ​​អត្ថ​ប្រ​យោ​ជន៍​​ដូច​ជា​ គ្រប់​គ្រង​ និង​​តាម​ដាន​​ពល​ករ ​បាន​​កាន់​ តែ​​ប្រ​សើរ​ ក្នុង​ការ​​កាត់​បន្ថយ​​ការ​ជួញ​ដូរ​​មនុស្ស​ ព្រម​ទាំង​​ការ​ឆ្លើយ​តប​​ឆាប់​រហ័ស​ លើ​​ព័ត៌​មាន​​លម្អិ​ត​​អំ​ពី​​ការ​ងារ​ ជា​ដើម​។

​លោក​ អ៊ិត​ សំ​ហេង​ បាន​​មាន​ប្រ​សា​សន៍​ថា ​កម្ម​វិ​ធី​(C​D​M​S​)​នេះ ​វា​​ជា​​កម្ម​​វី​​ធី​​មួយ​​គួរ​ឱ្យ​​ចាប់​​អារ​​ម្មរណ៍ ​ដែល​អាច​​ផ្តល់​នូវ ​សុវត្ថិ​ភាព​ ក៏​ដូច​ជា​​កិច្ច​ការ​ពារ​​ជូន​ទៅ​​ដល់​ ពល​ករ​​កម្ពុជា ​ក្នុង​ការ​​ទប់​ស្កាត់​​ប្រ​ឆាំង​​ទៅ​នឹង​ ការ​​កេង​ ប្រ​វ័ញ្ច​​កម្លាំង​​ពល​កម្ម​ និង​​បញ្ហា​​ប្រ​ឈម​​ទៅ​នឹង​ គ្រោះ​ថ្នាក់​ផ្សេងៗ ​ដែល​​កើត​មាន​ឡើង​ ជាយ​ថា​ហេតុ​​ណា​មួ​យ​ នៅ​ពេល​​ពល​ករ​​កម្ពុជា​ ធ្វើ​​ទេ​ស​ន្ត​​ប្រ​វេ​​សន្ត​។​លោក​​រដ្ឋ​មន្ត្រី ​មាន​ប្រ​សា​សន៍​​បន្ត​ថា​ «​ក្រ​សួង​​គួរ​តែ​មាន​​ប្រ​ព័ន្ធ​​បែប​នេះ ​ដើ​ម្បី​​គ្រប់​គ្រង​​ពល​ក​របស់​​យើង​​ដែល ចេញ​ទៅ​​ធ្វើ​ការ​ នៅ​ក្រៅ​​ប្រ​ទេស ​បើ​​យើង​​មា​ន​​ទិន្ន​ន័យ​​ច្បាស់​លាស់​ វា​​ងាយ​ស្រួល ​ក្នុង​ការ​​តាម​ដាន ​និង​​គ្រប់​គ្រង​ រី​ឯ​​ភ្នាក់​ងារ​​ជ្រើស​រើស​​ពល​ករ​ ទៅ​ធ្វើ​​កា​រ​​នៅ​ក្រៅ​​ប្រ​ទេស ​ចាំ​បាច់​​ត្រូវ​មាន ​ព័​ត៏​​មាន​​បែប​នេះ ផ្តល់​​មក​អោយ​​ក្រ​សួង​ ហើយ​​ព័​ត៏​​មាន​​នេះ​​ទៀត​សោត ​គួរ​តែ​​ធ្វើ​​ទៅ​តាម​​ប្រ​ព័ន្ធ​ (​C​D​M​S​)​នេះ ​ពី​ព្រោះ​​វា ​ជា​​ប្រ​ព័ន្ធ​​ដ៏​​ទំ​នើប​​មួយ ​ដែល​​បាន​សិ​ក្សា​​យ៉ាង​​ល្អិ​ត​ល្អន់ ​ក្នុង​កា​រ​​គ្រប់​គ្រង​​មូល​ដ្ឋាន​ ទិន្ន​ន័យ ​របស់​​ពល​ករ​ ទេ​ស​ន្ត​​ប្រ​វេ​សន៍​​កម្ពុជា​​​​ដែល​​ចេញ​ទៅ​ ធ្វើ​ការ​​នៅ​ក្រៅ​​ប្រ​ទេស​»​។​

លោក​រដ្ឋ​មន្ត្រី​​ក៏​បាន​​ស្នើ​​ដល់​​ក្រុម​ហ៊ុន​៩៦​ពា​ណិជ្ជ​​ខូ​​​អិ​​​ល​​ធី​​ឌី​ ធ្វើ​កា​រ​​ពិ​ភា​ក្សា ​ជា​មួយ​​ខាង​​ក្រ​សួង ​លើ​​ផ្នែក​​បច្ចេក​ទេស ​និង​ តម្លៃ ​នៃ​​ការ​ប្រើ​ប្រាស់​​ប្រ​ព័ន្ធ​(​​C​​​D​MS​)នេះ​ ជា​មុន​សិន​ មុន​នឹង​​ក្រ​សួង​​ចេ​ញ​​អា​ជ្ញា​ប័ណ្ណ ​ដាក់​អោយ​​ដំ​ណើរ​ការ​ ពី​ព្រោះ​​បើ​​និ​យាយ​​អំ​ពី​​តម្លៃ​ វា​​ជា​​បន្ទុក​​បន្ថែម​​ទៅ​លើ​​ពល​ករ​ ក៏​ដូច​ជា​​ភ្នា​ក់​ងារ​​ជ្រើស​រើស ​ពល​ករ​​ផង​ដែរ​ ដែល​រាជ​រដ្ឋា​ភិ​បាល​ កំ​ពុង​តែ​​កាត់​បន្ថយ​​អ្វី​ដែល​ ជា​​បន្ទុក​​របស់​​ពល​ក​​រ ​ហើយ​ក៏​​កំ​ពុង​តែ ​ផ្តល់​​សេ​វា​​សម្រួល ​ជូន​​ពួក​គាត់​ ទៅ​តាម​​អ្វី​ ដែល​​អាច​ធ្វើ​​ទៅ​បាន​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative