វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​បញ្ជាក់​ថា​ពិត​ជា​មាន​មនុស្ស​៩០​នាក់​បាន​ឆ្លង​មេ​រោគ​អេ​ដស៍​

ប្រ​ជា​ជន​​នៅ​​ឃុំ​រកា ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​ចំ​នួន​៩០​នាក់​ជា​បាន​ឆ្លង​មេ​រោ​គ​អេ​ដស៍ ​ក្នុង​សំ​ណាក​ឈាម​ជាង​១​០​០​ករ​ណី ​ដែ​ល​បាន​បញ្ជូន​មក​កាន់​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រក្រុង​ភ្នំ​ពេញ។​ នេះ​បើ​តាម​កា​រ​ឲ្យ​ដឹង​ពី​មន្រ្តី​ជាន់​ខ្ពស់​នៃ​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​ប្រ​ចាំ​កម្ពុជា​។​  

009 copyលោក​វេជ្ជ​បណ្ឌិត​ឌី​ឌី​យេ ​ហ្វង់​តែ​នល៍​(D​i​d​i​e​r ​F​o​n​t​en​i​le​)​ ប្រ​ធាន​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​ប្រ​ចាំ​កម្ពុជា​បាន​មាន​ប្រ​សាសន៍​ប្រា​ប់​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​នៅ​ព្រ​លប់​ថ្ងៃ​ទី​១៩​ ធ្នូ​នេះ​ថា ​ក្នុង​ចំ​ណោម​សំ​ណាក​ឈាម​ជាង​១​០​០​ករណី ​ដែល​បា​ន​បញ្ជូន​មក​កាន់​វិ​ទ្យា​សា្ថន​ប៉ា​ស្ទ័រ​ យើង​បាន​រក​ឃើញ​មាន​សំ​ណាក​ឈាម​៩០​ករណី​បាន​ឆ្លង​មេ​រោគ​អេដស៍​។​លោក​ប​ន្ត​ថា ​បច្ចុ​ប្បន្ន​មន្រ្តី​ជំ​នាញ​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​បាន​ និង​កំ​ពុង​ធ្វើ​ការ​វិ​ភាគ​ឈាម​នៅ​​សល់​បន្ថែម​ទៀត​ ហើយ​លទ្ឋ​ផល​នឹង​បញ្ជាក់​នៅ​ពេល​សំ​ណាក​ឈាម​នៅ​សល់​ទាំង​នោះ​ត្រូ​វ​ធ្វើ​តស្ត​រួច​រាល់​។​

លោក​វេជ្ជ​បណ្ឌិ​ត​មា​ន​ ឈី​វុន​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​ និង​ជា​នាយ​​ក​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍​ សើរ​ស្បែក​និង​កាម​រោគ​បាន​មាន​ប្រ​សា​​សន៍​ឲ្យ​គេ​ហ​ទំព័រ​សុខ​ភាព​កម្ពុជា ​ដឹង​នៅ​ព្រ​លប់​ថ្ងៃ​ដដែល​នេះ​ថា ​លោក​មិន​ទាន់​​ដឹង​ពី​ព៌ត​មាន​នេះ​ទេ​ ព្រោះ​លោក​កំ​ពុង​នៅ​ភូមិ ​ក្នុង​ឃុំ​រកា ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​​បង​ និង​បាន​ប្រា​ប់​ថា​នៅ​ថ្ងៃ​នេះ ​លោក​កំ​ពុង​នៅ​តា​ម​ភូមិ​ជា​មួយ​ប្រ​ជា​ពល​​រដ្ឋ​ ដើ​ម្បី​អប់​រំ​លើក​ទឹ​កចិ​ត្ត​ប្រ​ជា​ព​លរ​ដ្ឋ​ កុំ​ឲ្យ​មាន​កា​​បាក់​ទឹក​ចិត្ត​ និង​ជ្រួល​ច្រ​បល់​ពី​ការ​ឆ្ល​ងមេ​​រោគ​អេ​ដស៍​ ជំ​ងឺ​អេ​ដស៍​។​លោក​បន្ត​ថា ​យើង​បាន​ចុះ​អ​ប់​រំ​ប្រ​ជា​ជន​នៅ​២​ភូមិ​ប​ន្ថែម​ទៀត ​បន្ថែម​ពី​លើ​ភូមិ​រកា ​គឺ​ភូមិ​អំ​បែក​ថ្ងៃ ​និង​ភូមិ​តា​ហែន​១​ ព្រោះ​ភូមិ​នេះ​នៅ​ជាប់​ៗ​គ្នា​។​

លោក​បន្ត​ថា​ ​“​ការ​ចុះ​នៅ​តាម​ភូមិ​នេះ ​ដើ​ម្បី​អប់​រំ​ផង​ និង​ចុះ​ស្រង់​ព៌ត​​មាន​ពី​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​ច្បាស់​លាស់ ​និង​គ្រប់​ជ្រុ​ង​ជ្រោយ​ ក្នុង​ពេល​ដែល​ប្រ​ជា​​ជន​កំ​ពុង​មាន​ការ​បារម្ភ​ពី​បញ្ហា​នេះ​”​។

​ការ​ចុះ​ស្រា​វ​ជ្រាវ​ ប្រ​មូល​ព៌ត​មាន​នេះ​ក៏​មាន​កា​រ​ចូល​រួម​ពី​មន្រ្តី​អង្គ​ការ​សុខ​ភា​ព​ពិ​ភព​លោក​(W​​H​O​) ​មន្រ្តី​នាយ​ក​ដ្ឋាន​ប្រ​យុទ្ឋ​ជំ​ងឺ​ឆ្លង​សហ​រដ្ឋ​អា​មេ​រិក​ប្រ​ចាំ​កម្ពុជា​ ​(​U​S​/​CD​C​)​,​ មន្រ្តី​ទី​ភ្នាក់​ងារ​អេ​ដស៍​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​(U​N​A​I​D​S​)​,​  មន្រ្តី​មក​ពី​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​(P​a​s​t​u​r​e​ i​n​s​t​i​t​u​te​)​​ និង​ទី​ភ្នាក់​ងា​រ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​សម្រាប់​កុ​មារ​(​U​N​I​C​E​F)​ចូល​រួម​តាម​ដាន​យ៉ាង​ម៉ត់​ចត់​ផង​ដែរ​។​

ចំ​ពោះ​គ្រូ​ពេទ្យ​ឈ្មោះ​យ៉ែម ​ជ្រិន​ដែល​អ្នក​ភូមិ​សង្ស័យ​ជា​អ្ន​ក​ចម្លង​មេ​រោគ​ អេ​ដស៍​ ​ជំ​ងឺ​អេ​ដស៍​ដល់​អ្នក​ភូមិ​កំ​ពុង​ត្រូវ​បាន​សាក​សួរ​ដោយ​នគ​បាល​មូល​ដ្ឋាន​ ខណៈ​ពេល​ក្រុម​មន្រ្តី​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​គាត់​ មាន​សា​រ៉ាង​ប្រើ​ប្រាស់​រួច​និង​​មិន​ទាន់​ប្រើ​ប្រាស់​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​។​

លោក​វេជ្ជ​បណ្ឌិ​ត​មាន ​ឈី​វុន​បាន​មាន​ប្រ​សា​ស​ន៍​ថា ​មាន​ក្រុម​ផ្សេង​ទៀត កំ​ពុង​ធ្វើ​កា​រ​ងារ​នេះ ​ចំ​ណែ​ក​លោក​គឺ​មិន​ទាន់​បាន​ដឹង​ពី​ព៌ត​មាន​ជាក់​លាក់​ទាក់​ទ​ង​​នឹង​គ្រូ​ពេទ្យ​ម្នា​ក់នេះ​ទេ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative