ក្រុម​មន្រ្តី​កំ​ពុង​ពង្រី​ក​ការ​ចុះ​អប់​រំ​ដល់​ប្រ​ជា​ជន​ចំនួន​ពីរ​ភូមិ​បន្ថែម​ទៀត​ក្នុង​ឃុំ​រកា​​ ខេត្ត​បាត់​ដំ​បង​

ក្នុង​គោល​ដៅ​កាត់​បន្ថ​យ​កា​រ​ភ័យ​ខ្លាច​ និង​លើក​ទឹក​ចិត្ត​ប្រ​ជា​ព​ល​រដ្ឋ​ ក្រុម​មន្រ្តី​ជំ​នា​ញ​សុ​ខា​ភិ​បាល​ និង​ដៃ​គូ​អ​ភិ​វឌ្ឈន៍​បាន​និង​កំ​ពុង​ចុះ​អប់​រំ​ប្រ​ជា​ជន​នៅ​ភូមិ​ចំ​នួន​បី​ ក្នុង​ឃុំរ​កា ​ស្រុក​សង្កែ ​ខេត្ត​បា​ត់​ដំ​បង​ ដែល​កំ​ពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​​ឆ្លង​មេ​រោគ​អេ​ដស៍​។​

007 copyលោក​វេជ្ជ​បណ្ឌិត​មាន ​ឈី​វុន​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​ និង​ជា​នា​យ​​ក​មជ្ឈ​ម​ណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍ ​សើរ​ស្បែក​និង​កាម​រោគ​បាន​មាន​ប្រ​សា​​សន៍​ឲ្យ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩​ ធ្នូ​នេះ​ថា ​លោក​កំ​ពុង​នៅ​តាម​ភូមិ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ ដើ​ម្បី​អប់​រំ​ លើក​ទឹក​ចិត្ត​ប្រ​ជា​ពល​ដ្ឋ​កុំ​ឲ្យ​មាន​កា​​បាក់​ទឹក​ចិត្ត​ និង​ជ្រួល​ច្រប​ល់​ពី​ការ​ឆ្លង​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​។​លោ​ក​បន្ត​ថា ​យើង​បា​ន​ចុះ​អ​ប់​រំ​ប្រ​ជា​ជន​នៅ​២​ភូមិប​ន្ថែម​ទៀត ​ប​ន្ថែម​ពី​លើ​ភូមិ​រកា​ គឺ​ភូមិ​អំ​បែក​ថ្ងៃ​ និ​ង​ភូមិ​តា​ហែន​១ ​ព្រោះ​ភូមិ​នេះ​នៅ​ជាប់​ៗ​គ្នា​។​

លោក​បន្ត​ថា ​“​ការ​ចុះ​នៅ​តាម​ភូមិ​នេះ ​ដើ​ម្បី​អប់​រំ​ផង​ និង​ចុះ​ស្រង់​ព៌ត​​មាន​ពី​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​ច្បាស់​លាស់​ និង​គ្រប់​ជ្រុង​ជ្រោយ​ ក្នុង​ពេល​ដែល​ប្រ​ជា​​ជន​កំ​ពុង​មាន​ការ​បា​រម្ភ​ពី​បញ្ហា​នេះ”​។​លោក​ប​ន្ត​ថា ​“​ចំ​ពោះ​មនុស្ស​១០​៦​នាក់​ដែល​​គេ​គិត​ថា​ឆ្លង​មេ​រោគ​អេ​ដស៍​នោះ​ មិ​ន​ទាន់​អាច​និ​យាយ​ថា​ជា​ការ​ពិត​នៅ​ទ្បើយ​ទេ ​ព្រោះ​យើង​នៅ​ត្រូវ​ធ្វើ​តេ​ស្ត​បញ្ជាក់​បន្ត​ទៀត​។​ យើង​មិន​ទាន់​ជាក់​ច្បាស់​ទេ ​ព្រោះ​​យើង​កំ​ពុង​សិ​ក្សា​លំ​អិត​ និង​ត្រូវ​ធ្វើ​ការ​ងារ​នេះ​ដោយ​ហ្មត់​ចត់​បំ​ផុត​ ដើ​ម្បី​ទទួល​​បាន​ព៌ត​មាន​ពិត​ប្រា​កដ​”​។​

ការ​ចុះ​ស្រាវ​ជ្រាវ​ ប្រ​មូល​ព៌ត​មាន​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​មន្រ្តី​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​(​W​H​O​)​ មន្រ្តី​នា​យក​ដ្ឋាន​ប្រ​យុទ្ឋ​ជំ​ងឺ​ឆ្លង​ស​ហ​រដ្ឋ​អា​មេ​រិក​ប្រ​ចាំ​កម្ពុជា​ ​(​U​S​/​C​D​C​)​,​ មន្រ្តី​ទី​ភ្នាក់​ងារ​អេ​ដស៍​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​(​U​N​AI​D​S​)​​,​  មន្រ្តី​មក​ពី​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​(Pas​t​u​r​e​ i​n​s​t​it​u​t​e​)​ និង​ទី​ភ្នាក់​ងា​រ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​សម្រាប់​កុមារ​(U​N​I​C​E​F​)​ចូល​រួម​តាម​ដាន​យ៉ា​ង​ម៉ត់​ចត់​ផង​ដែរ​។​

ទាក់​ទង​នឹង​លទ្ឋ​ផល​នៃ​ការ​វិ​ភាគ​ឈាម​នៅ​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​ លោក​វេជ្ជ​បណ្ឌិត​មាន​ ឈី​វុន​បាន​ឲ្យ​ដឹ​ង​ថា ​“​លោក​មិន​ប្រា​កដ​ថា​ការ​នៃ​ការ​វិ​ភាគ​សំ​ណាក​ឈាម​ នឹង​ចេញ​ល​ទ្ឋ​ផល​នៅ​ពេល​ណា​ជាក់​លាក់​នោះ​ទេ ​ព្រោះ​គេ​ត្រូវ​ធ្វើ​តេស្ត​ច្រើន​​ដំ​ណាក់​កាល​របស់​វា​”​។​

ចំ​ពោះ​គ្រូ​ពេទ្យ​ឈ្មោះ​យ៉ែម ​ជ្រិន​ដែល​អ្នក​ភូមិ​សង្ស័​យ​ជា​អ្នក​ចម្លង​មេ​រោគ ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​ដល់​អ្នក​ភូមិ​កំ​ពុង​ត្រូវ​បាន​សាក​សួរ​ដោយ​នគ​បាល​មូល​ដ្ឋាន​ ខណៈ​ពេល​ក្រុម​មន្រ្តី​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​គាត់​ មា​ន​សា​រ៉ាង​ប្រើ​ប្រាស់​រួច​និង​​មិន​ទាន់​ប្រើ​ប្រាស់​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​។​

លោក​វេជ្ជ​បណ្ឌិត​មាន ​ឈី​វុន​បាន​មាន​ប្រ​សា​សន៍​ថា ​មាន​ក្រុម​ផ្សេង​ទៀត​កំ​ពុង​ធ្វើ​ការ​ងារ​នេះ ​ចំ​ណែក​លោក​គឺ​មិន​ទាន់​បាន​ដឹង​ពីព៌ត​មាន​ជាក់​លាក់​ទាក់​ទង​​នឹង​គ្រូ​ពេ​ទ្យ​ម្នាក់​នេះ​ទេ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative