ស្រូវ​​មួយ​​ហិក​តា ​របស់​​ប្រ​ជា​ពល​រដ្ឋ​២​គ្រួ​សារ​ នៅ​​ស្រុក​​ភ្នំ​ស្រុក​ ត្រូវ​​អគ្គី​ភ័យ​​ឆាប​ឆេះ​​គ្មាន​​សល់​

ស្រូវ​១​ហិក​តា ​របស់​​ប្រ​​ជា​ពល​រដ្ឋ​​ចំ​នួន​២ ​គ្រួ​សារ​​មាន​​ទី​លំ​នៅ​​ភូមិ​​ថ្នល់​​ដាច់​ ឃុំ​​ភ្នំ​​ដី​ ស្រុក​​ភ្នំ​ស្រុក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​បាន​​អគ្គី​ភ័យ ​លេប​​ត្រ​បាក់​​អស់​ទាំង​​ស្រុង​ ។

7-18-December-2014-16-41-17-23273 copyហេតុ​ការ​ណ៍​​នេះ ​បាន​កើត​​ឡើង ​នៅ​វេ​លា​​ម៉ោង​១១​និង​៣០​នា​ទី​​ព្រឹក​ ថ្ងៃ​ទី​១​៧​ខែ​ធ្នូ​ ឆ្នាំ​២០​១៤ ​នៅ​​ភូមិ​​ថ្នល់​​ដាច់ ​ឃុំ ​ភ្នំ​​ដី​ ស្រុក​​ភ្នំ​ស្រុក​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​

លោក​​វរ​សេ​នី​យ៍​ត្រី ​យ៉​ត​ សុ​ផល​ អ​ធិកា​រ​នគ​រ​បាល ​ស្រុ​ក​​ភ្នំ​ស្រុក​ បាន​​ឲ្យ​​ដឹង​ថា ​ប្រ​ជា​ពល​រដ្ឋ​ ដែល​​រង​គ្រោះ​​ដោយ​ ភ្លើង​​ឆាប​ឆេះ​​កណ្តាប់​​ស្រូវ​ ទី១ ​មាន​ ឈ្មោះ​ រ៉ា​ន់ ​រ៉ាំ​ង​ ភេទ​​ប្រុស​​ អាយុ​២៦​ឆ្នាំ​ ភ្លើង​​ឆេះ​​អស់​​កណ្តាប់​​ស្រូវ​ កន្លះ​​ហិ​ក​តា ​ទី២​មាន​ឈ្មោះ​ រ៉ា​ន់​ ស៊ិន​​ធួន ​ភេទ​​ប្រុស​​ អា​យុ​​៣៦​ឆ្នាំ​ ត្រូវ​​ភ្លើង​​ឆាប​ឆេះ​​អស់​​កណ្តាប់​​ស្រូវ​​ចំនួន ​កន្លះ​​ហិក​តា​​ផង​ដែរ​ ម្ចាស់​​ស្រូ​វ​​ទាំង​២​នាក់​​ខាង​លើ​ មា​ន​​ទី​លំ​នៅ​​ភូមិ​​ថ្នល់​​ដាច់​ ឃុំ​​ភ្នំ​​ដី​ ស្រុក​​ភ្នំ​ស្រុ​ក​ ខេត្ត​បន្ទាយ​មា​ន​ជ័យ ​។

​លោក​​អធិ​កា​រ​​បានប​ញ្ជាក់​​បន្ថែម​​ថា ​ពេល​ដែល​​កើត​មាន​​អគ្គី​ភ័យ​​ឆាប​ឆេះ ក​ណ្តាប់​​ស្រូវ​​របស់​​ប្រ​ជា​ព​ល​រដ្ឋ​ ខាង​លើ​ក​ង​កម្លាំង​​នគរ​បាល​​ប៉ុ​ស្តិ៍​​និង​​ប្រ​ជាពល​រដ្ឋ​ បាន​នាំ​គ្នា​​ចេញ​​អន្ត​រាគ​មន៍​​ជួយ​​ពន្លត់​ ទប់​ស្កាត់​​មិន​​ឲ្យ​​ភ្លើង​​ឆេះ​​រាល​ដាល ​ត​ទៅ​​ស្រែ​ផ្សេង​ៗ​ទៀត ​។​

បើ​តាម​​ការ​សន្និ​ដ្ឋាន​​ជំ​​ហ៊ាន​​ដំ​បូង​​ការ​ឆាប​ឆេះ​​កណ្តាប់​​ស្រូវ​​នេះ​ គឺ​​បណ្តាល​មក​ពី​​អ្នក​រក​​សត្វ​​តាម​​វាល​ស្រែ​​និង​​មាន​​ការ​ដុត​​កញ្ជ្រាំ​ង​​ស្រូវ​ ដើ​ម្បី​​រ​ក​​សត្វ​។​ជា​មួយ​គ្នា​នេះ​ដែរ​ ​លោក​​អធិ​ការ​​បាន​ អំពា​វនាវ​​ដល់​​ប្រ​ជា​ពល​រដ្ឋ​ ទាំង​អស់​​ដែល​​បាន​​ច្រូត​កាត់​​រួច​រាល់​​ហើយ ​សូម​មេ​ត្តា​​រួស​រាន់​​ដឹក​ កណ្តាប់​​ស្រូវ​​យក​ទៅ​​រក្សា​ទុក​ នៅ​​កន្លែង​​មាន​​សុវត្ថិ​ភាព ​ចំ​ពោះ​​បង​ប្អូន​​ដែល​​មិន​​ច្រូត​កាត់ ​ក៏​​សូម​​រហ័ស​រ​ហួន​ ច្រូត​កាត់។​លោក​ក៏​​សូម​​អំ​ពាវ​នាវ​​ទៅ​ដល់​​បង​ប្អូន​​ដែល​​រក​​សត្វ​​កណ្តុរ​​ឬ​​សត្វ​ផ្សេងៗ​នៅ​តាម​​វាល​ស្រែ​​នោះ ​សុំ​​កុំ​​ដុត​​ភ្លើង​​ដែល​​នាំ​​បង្ក​​នូវ​​ហ​ន្ត​​រាយ ​ចំ​ពោះ​​បង​ប្អូន​​ដែល​​ពួក​គាត់ ​មិន​ទាន់​បាន​​ស្រូវ​​កាត់ ​ប្រ​មូល​​ផល​​ស្រូវ​ ប្រ​សិន​បើ​​សមត្ថ​កិច្ច​​ស្រូវ​​ជ្រា​វ​​រក​ឃើញ​ថា ​អ្នក​បង្ក​​ឲ្យ​​មាន​​ភ្លើង​​ឆេះ​​ស្រូវ​​នោះ ស​មត្ថ​កិច្ច​​នឹង​​ចាត់​វិ​ធាន​ការ​​តាម​ផ្លូវ​​ច្បាប់​។​

កាល​ពី​​កន្លង​ទៅ ​នៅ​​ស្រុក​​ព្រះ​នេត្រ​ព្រះ ​ឃុំ​​ភ្នំ​​លៀប ​ភូមិ​​ភ្នំ​​លៀប​​លិច​​នៅ​វេ​លា​​ម៉ោង​៣រ​សៀល​​ថ្ងៃ​ទី​១៥​ខែ​ធ្នូ ​ឆ្នាំ​២០​១៤ ​កន្លង​ទៅ​នេះ ​ក៏​មាន​​អគ្គី​ភ័យ​​ឆាប​ឆេះ ​កណ្តាប់​​ស្រូវ​ ដែល​​បណ្តាល​មក​ពី​​ក្មេង​​ឃ្វាល​​សត្វ​​ទា​​ចំ​នួន​២​នាក់​ បាន​នាំ​គ្នា​​ដុត​​ផ្លែ​​ចេក​​ហូប ​ពេល​​ភ្លើង​​រាល​ដាល​​ពន្លត់​​មិន​​ឈ្នះ​ បង្ក​​ឲ្យ​​កណ្តាប់​​ស្រូវ​ រប​ស់​​ប្រ​ជា​ព​ល​រដ្ឋ ​ចំ​នួន​៣​នាក់​ នៅ​​ភូមិ​​ខាង​លើ​​ឆេះ ​ហ្មត់​​គ្មាន​​សល់​​ជិត​២​ហិ​ក​តា​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative