គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១៨​ធ្នូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​និង​របួស​១៦​នាក់​

តាម​​របាយ​ការណ៍ ​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​១៨​ ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ មា​ន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​​ប្រ​ទេស​ ចំ​នួន​​០៦​​លើក ​(​​យប់ ​០៣​​លើក​​)​ បណ្តាល​ឲ្យ​​មនុស្ស​ ស្លាប់​ ០២​​នាក់​ (​​ប្រុស​​)​ របួស​ធ្ងន់​ ០៧​​នាក់​ (​​ស្រី​ ០៥​​នាក់​​)​ និង​​របួស​ស្រាល​ ០៩​​នាក់​ (​​ស្រី​​ម្នាក់​​)​ ។​​

images copyក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​០៦​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត ​យាន​យន្ត​​សរុប​ ១២​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​ ១១​​គ្រឿង​ និ​ង​​រថ​យន្ត​​កែ​ច្នៃ ​០១​​គ្រឿង​ ។​​

​មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​មក​ពី​​កត្តា​​ល្បឿន​ ០២​​លើក​​, ​មិន​​គោ​រព​​សិទ្ធ​ ០១​​លើក​​, ​បត់​​គ្រោះ​ថ្នាក់​ ០១​​លើក​​,​ ស្រ​វឹង ​០១​​លើក​ និង​​កត្តា​​ផ្លូវ​ ០១​​លើក​ ក្នុង​នោះ​​មាន​​អ្នក​ជិះ​​ម៉ូតូ ​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព ​១៨​​នាក់​ (​​យប់ ​០៩​​នាក់​​) ​។​​

ចំ​ពោះ​រថ​យន្ត​​ដែ​ល​​ត្រូវ​​ផាក​ពិ​ន័យ ​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​១៨​ ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ ​សរុប​​ចំ​នួន ​៦​៩​៤​​គ្រឿង​ ក្នុង​នោះ​​មាន ​រថ​យន្ត​​ទេស​ច​​រណ៍​​គ្រូ​សារ ​១​២​៣​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច ​២១​១​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​ធំ​ ០៦​​គ្រឿង​​,​ រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច ​១២​០​​គ្រឿង ​និង​​រថ​យន្ត​​ដឹក​ទំ​និញ​​​ធុន​​ធំ​ ២៣​៤​​គ្រឿង​ ។​ រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រា​ក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក ​ចំ​នួន ​៤២​​គ្រឿង​​,​ នៅ​​ស្នង​កា​រ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ៦​១១​​គ្រឿង​ និង​​នៅ​​នា​យក​ដ្ឋាន​​សណ្តា​ប់​ធ្នាប់ ​៤១​​គ្រឿង​ ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative