ក្រ​សួង​សុ​ខា​ភិ​បាល​និង​ ដៃ​គូ ​កំ​ពុង​​ស្រាវ​ជ្រាវ​​លើ​​ករ​ណី​​អ្នក​​ឆ្លង​​មេ​រោគ​​អេ​ដស៍​ ​ឃុំ​​រការ​

សេច​ក្តី​ប្រ​កាស​​រួម​​របស់​​ក្រ​សួង​សុ​ខា​ភិ​បាល​​កម្ពុជា​ អង្គ​ការ​​សុខ​ភាព​​ពិ​ភព​លោក​ និង​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​ប្រ​យុទ្ធ​​នឹង​​ជំ​ងឺ​អេ​ដស៍​ ចេញ​ផ្សា​យ​​នៅ​​ថ្ងៃ​ទី​​១៨​ ខែ​ធ្នូ​ ឆ្នាំ​​២០​១៤ ​បាន​​បង្ហាញ​ថា ​ក្រ​សួង​សុ​ខា​ភិ​បាល​​កម្ពុ​​ជា​ ដោយ​មាន​​ការ​គាំ​ទ្រ​​ពី​​អង្គ​ការ​​សុខ​ភាព​​ពិ​ភព​លោក ​មជ្ឈ​ម​ណ្ឌល​​បង្ការ​ និង​​ទប់​ស្កាត់​​ជំ​ងឺ​ឆ្លង​​សហ​រដ្ឋ​អា​មេ​រិក​ អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​ប្រ​យុទ្ធ​​នឹង​​ជំ​ងឺ​អេ​ដស៍ ​មូល​និ​ធិ​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​ដើ​ម្បី​​កុ​មារ​ និង​​វិ​ទ្យា​ស្ថាន​​ប៉ា​ស្ទ័រ​​នៅ​​កម្ពុជា​ កំ​ពុ​ង​ធ្វើ​ការ​​ស្រាវ​ជ្រាវ​​លើ​​ចំ​នួន​​ករ​ណី​​អ្នក​​ឆ្លង​​មេ​រោគ​​អេ​ដស៍ ​ដែល​​បាន​​កើត​មាន​ឡើង ​ក្នុង​ចំ​ណោម​​ប្រ​ជា​ជន​​នៅ​​ភូមិ​​រការ ​ឃុំ​​រការ​ ស្រុក​​សង្កែ ​ខេត្ត​បាត់​ដំ​បង​​។​

0170 copyសេច​ក្តី​ប្រ​កាស​រួម​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ករ​ណី​​អ្នក​​ឆ្ល​ង​​ទាំង​នេះ ​ត្រូវ​​បាន​ដឹង​​តាម​រយៈ​​ការ​ធ្វើ​​តេស្ត​​ឈាម​​ដំ​បូង ​នៅ​​មណ្ឌល​​សុខភា​ព​​រកា ​និង​​មន្ទី​រ​ពេទ្យ​បង្អែក​​បាត់​ដំ​បង ​នៅ​​ចន្លោះ​​ពី​ថ្ងៃ​​ទី​​៩​ ដល់​​ថ្ងៃ​ទី​​១៦​ ខែ​ធ្នូ ​ឆ្នាំ​​២០​១៤​​។ ​សំ​ណាក​​ឈាម​​ទាំង​នោះ ​ត្រូវ​បាន​​បញ្ជូន​មក​​ធ្វើ​តេស្ត​​បញ្ជាក់​​នៅ​​មជ្ឈ​មណ្ឌល​​ជាតិ​​ប្រ​យុទ្ធ​​នឹង​​ ជំ​ងឺ​អេ​ដស៍ ​សើរ​​ស្បែក​ ហើយ​នឹង​​ត្រូវ​​បញ្ជូន​ទៅ​​វិទ្យាស្ថាន​​ប៉ាស្ទ័រ​​កម្ពុជា ​ដើ​ម្បី​​បញ្ជាក់​បន្ថែម ​នៅ​​ថ្ងៃ​ទី​​១៨ ​ខែ​ធ្នូ ​ឆ្នាំ​​២០​១៤​ នេះ​​។​​

​សេច​ក្តី​ប្រ​កាស​​រួម ​បាន​​បង្ហាញ​ថា ​កាល​ពី​​ចុង​ខែ​​វិ​ច្ឆិ​កា ​មាន​​បុរស​​វ័យ​ ៧​៤​ ឆ្នាំ​ ម្នាក់​ដែល​​មក​ពី​​ភូមិ​​រការ ​ឃុំ​​រការ ​បាន​ធ្វើ​​តេស្ត​​ឈាម​​រក​​មេ​រោគ​​អេ​ដស៍​ និង​​ទទួ​ល​បាន​​លទ្ធ​ផល​​វិជ្ជ​មាន​​នៅ​​មណ្ឌល​​សុខ​ភាព​​រការ​​​។​ ចៅ​​ក្រៅ ​និង​​កូន​ប្រ​សារ​​ប្រុស​​របស់​​បុរ​ស​​ចំ​ណាស់​​នោះ ​ក៏​បាន​​ទៅ​ធ្វើ​​តេស្ត​​ឈាម ​ហើយ​​ពួក​គេ​​ក៏​​ទទួល​លទ្ធ​ផល​​វិជ្ជ​មា​ន​​ដែរ​​។​​

ក្រុម​​ អ្ន​ក​ភូមិ ដា​ក់​​ការ​សង្ស័យ​​លើ​​គ្រូ​ពេ​ទ្យ​​ភូមិ​​ម្នាក់ ​ដែល​​ពួកគាត់​​ធ្លាប់​​ទទួល​​សេ​វា​​ព្យា​បាល​​ជំ​ងឺ​​។ ​​ក្រុម​​អ្នក​ភូមិ ​ដែល​​បាន​​ទៅ​​ព្យា​បាល​​ជំ​ងឺ​​ជា​មួយ​​ពេទ្យ​​ភូមិ​​នោះ ​ក៏​បាន​​នាំ​គ្នា​​ទៅ​ធ្វើ​​តេស្ត​​ឈាម​​រ​ក​​មេ​រោគ​​អេ​ដស៍​​។​​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​​សេច​ក្តី​ថ្លែង​ការ​ណ៍​​រួម ​បាន​បង្ហាញ​​ពី​​វិ​ធាន​ការ​​របស់​​គ្រូ​ពេទ្យ​​ជាតិ​ និង​​អន្ត​រជាតិ​ ដើ​ម្បី​​ផ្តល់​​ប្រឹ​ក្សា​ និង​​សេ​វា​​ធ្វើ​តេស្ត​​ឈាម​ ព្រម​ទាំង​​ការ​ងារ​​ស្រាវ​ជ្រាវ​​លើ​​ការ​​រាត​ត្បាត​ ដើ​ម្បី​​ធ្វើ​ការ​​កំ​ណត់​​រ​ក​​ប្រ​ភព ​ទំ​ហំ ​និង​​ខ្សែ​សង្វាក់​​នៃ​​ការ​ចំ​លង​​នោះ​​។ ​ប៉ុ​ន្តែ​​ចំ​នួន​​អ្នក​ភូមិ​​រការ​ ដែល​​ធ្វើ​តេស្ត​​ឈាម ​ដែល​មាន​​ផ្ទុក​មេ​រោគ​​អេ​ដស៍ ​មិន​ត្រូវ​​បាន​បង្ហាញ​​ទេ​​។​​គិត​​ត្រឹ​ម​​ម៉ោង ​១២ ​រសៀល ​ថ្ងៃ​ទី​​១៧ ​ខែធ្នូ​ ឆ្នាំ​​២០​១៤​ ក្រុម​គ្រូ​ពេទ្យ​ បាន​​អះ​អាង​ថា ​មាន​​អ្នក​ភូមិ​​រការ​ ចំ​នួន ​១០​៦ ​នាក់ ​ក្នុង​ចំ​ណោម​​អ្នក​ភូមិ ​៧៧​៥ ​នាក់ ​ដែល​​បាន​មក​​ធ្វើ​តេស្ត​​ឈាម​​រក​​មេ​រោគ​​អេ​ដស៍​ ត្រូវ​បាន​​បញ្ជាក់​ថា ​មាន​​ផ្ទុក​មេ​រោគ​​អេ​ដស៍​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៩​ ខែ មករា ឆ្នាំ២០១៥

Google Analytics Alternative