សំ​ណាក​ឈាម​របស់​ប្រ​ជា​ជន​នៅ​ខេត្ត​បាត់​ដំ​បង​បាន​បញ្ជូន​មក​វិ​ភាគ​នៅ​វិ​ទ្យា​ស្ថាន​​ប៉ា​ស្ទ័រ​

មន្រ្តី​ជំ​នាញ​បាន​និ​យាយ​ថា ​សំ​ណាក​ឈាម​របស់​ប្រ​ជា​ពល​រដ្ឋ​ដែល​​សង្ស័យ​ឆ្លង​ជំ​ងឺ​អេ​ដស៍​នៅ​ខេត្ត​បាត់​ដំ​បង​ បាន​បញ្ជូន​មក​កាន់​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ​ក្រុង​ ភ្នំ​ពេញ ​ដើ​ម្បី​ធ្វើ​ការ​វិ​ភាគ​ហើយ​។

007 (2) copyលោក​វេជ្ជ​បណ្ឌិត​មាន ​ឈី​វុន​នា​យក​មជ្ឈម​ណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍ ​សើរ​ស្បែក​ និង​កាម​រោគ​បាន​មាន​ប្រ​សា​សន៍​ឲ្យ​គេ​ហ​ទំ​ព័រ​សុខ​ភា​ព​កម្ពុជា​ដឹង​នៅ​រ​សៀល​ថក​ងៃ​ទី​១៨​ ធ្នូ​នេះ​ថា ​ឥ​ទ្បូ​វ​នេះ​យើង​កំ​ពុង​ពិ​និត្យ​មើល​ និង​ធ្វើ​ការ​ស្រា​វ​ជ្រា​វ​ព៌ត​មាន​បន្ថែម​ទៀត ​ដើ​​ម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​។​លោក​បន្ត​ថា ​រហូត​មក​ទល់​ពេល​នេះ ​យើង​មិន​អាច​បញ្ជា​ក់​ថា​មា​នអ្ន​ក​ឆ្លង​មេ​រោ​គ​អេ​ដស៍​ប៉ុ​ន្មា​ន​នាក់​ពិត​ប្រា​ក​ដ​នៅ​ទ្បើយ​ទេ។​

លោក​បន្ត​ថា ​“​យើង​បាន​យក​សំ​ណាក​ឈាម​ ដើ​ម្បី​យក​មក​ធ្វើ​ការ​ស្រាវ​​ជ្រា​វ​ និង​វិ​ភាគ​នៅ​វិ​ទ្យា​ស្ថា​​ន​ជាតិ​ប៉ា​ស្ទ័រ​ហើយ ​តែ​យើ​ង​មិន​ដឹង​លទ្ឋ​ផល​នៃ​​ការ​វិ​ភាគ​នេះ​នឹង​បង្ហាញ​នៅ​ពេល​ណា​នោះ​ទេ​”។​ជា​មួយ​គ្នា​នេះ​ដែរ​ កិច្ច​ប្រ​ជុំ​ដែ​ល​គ្រោង​ប្រា​រព​ធ្វើ​នៅ​អា​ជ្ញា​ធ​រ​ជាតិ​ប្រ​យុទ្ឋ​ នឹង​ជំ​ងឺ​អេ​ដស៍​នៅ​ល្ងាច​ថ្ងៃ ​ទី​១៨ ​ ធ្នូ​នេះ​ត្រូ​វ​បាន​លើក​ពេល​ហើយ​។​

លោក​វេជ្ជ​បណ្ឌិត​ទា ​ផល្លា​អនុ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ឋ​ជំ​ងឺ​អេ​ដ​ស៍​បាន​​មាន​ប្រ​សា​សន៍៍​ថា​យើ​នឹង​ផ្តោត​ទៅ​លើ​បែប​ផែន​ធ្វើ​យ៉ាង​ណា ​​កុំ​ឲ្យ​ប្រ​ជា​ជ​ន​មាន​ការ​ភ័យ​តក់​ស្លុត​ខ្លាំង​ពេក​ ព្រោះ​លទ្ឋ​ផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​​ មិន​ទាន់​បាន​បញ្ជា​​ក់​ជាក់​លាក់​នៅ​ទ្បើយ​ទេ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative